កំពង់ចាម ៖ មុខសញ្ញាចោរកម្មយ៉ាងសកម្ម ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងរកឃើញវត្ថុតាងជាច្រើន កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិខ្ជា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សមត្ថកិច្ច បានថ្លែងថា ក្រោយមានការបាត់ម៉ូតូជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រួចកំណត់មុខសញ្ញាបានចំនួន៣នាក់ ទើបឈានដល់ការបង្ក្រាបតែម្តង។
ក្នុងប្រតិបត្តិការនៃការបង្ក្រាបនេះ សមត្ថកិច្ចរកឃើញវត្ថុតាងបទល្មើសជាច្រើន ដែលពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីការសាកសួរនៅឡើយ៕