ព័ត៌មានជាតិ

ហ៊ានមែន! រថយន្ត១គ្រឿង លួចដឹកពលករខ្មែរ១១នាក់ទៅថៃ ត្រូវកម្លាំងនគរបាលបង្ក្រាបនៅគោលដៅតេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មេខ្យល់ម្នាក់ បានយករថយន្ត១គ្រឿង លួចដឹកពលករខ្មែរចំនួន១១នាក់ទៅថៃ តែត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈរជើងនៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោកចំការគ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់បាននៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់ ក្នុងនោះស្រីចំនួន ៧នាក់ កុមារចំនួន៣នាក់ រួមមាន៖

* ឈ្មោះ ឡោម រិត ភេទប្រុស អាយុ ៥៥ឆ្នាំ រស់ភូមិ ឆ្អើប ឃុំរោង ស្រុកសំរោង ខេត្តឧត្តមានជ័យ

* ឈ្មោះ រី ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ

* ឈ្មោះ ស្មុត ណាង ភេទស្រី អាយុ៣៩ឆ្នាំ

* ឈ្មោះ ស្មុត ស៊ូ ភេទប្រុស អាយុ១ឆ្នាំ

* ឈ្មោះ អាន រិត ភេទស្រី អាយុ ៣២ឆ្នាំ រស់ភូមិសម្រេច ឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ

* ឈ្មោះ ស្មុត ទន់ ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃចង្ហា ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

* ឈ្មោះ តៃ តាវ៉ាន់ ភេទប្រុ អាយុ២ឆ្នាំ

* ឈ្មោះ ភ្លឿង ប៉ត ភេទស្រី អាយុ២៥ឆ្នាំ ភូមិដង្កោ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

* ឈ្មោះ ឃួន វ៉ាន់នី ភេទស្រី អាយុ១៨ឆ្នាំ រស់ភូមិព្រៃចង្ហាឃុំបន្ទាយឆ្មារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

* ឈ្មោះ ហ៊ូ ចន្នី ភេទស្រីអាយុ ១៨ឆ្នាំ

* ឈ្មោះ លឿម ផល្លា ភេទស្រី អាយុ១១ឆ្នាំ រស់ភូមិភូមិគំរូ ឃុំគំរូស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចឃាត់បានរថយន្តម៉ាករថយន្តម៉ាក់ Starex ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 2BB.9491 អ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកអធិការស្រុកស្វាយចេក បានបញ្ជាក់ថា ចំពោះពលករទាំង១១នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក ដោយឡែកអ្នកបើករថយន្តដឹកជញ្ជូនពលករនោះខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *