(សៀមរាប) កំ.ហឹងនៃក្តីប្រចណ្ឌ័ បណ្តាលឱ្យបុរសម្នាក់ លើកដៃ សម្លា.ប់នារី ជាសង្សារ បណ្តាលឱ្យស្លា..ប់យ៉ាងអាណោចអាធ័ម ហើយបុរសជាសង្សារ ក៏បានដេកនៅក្បែរ ស.ពនោះ មិនរត់ទៅណាដែរ រហូតទាល់តែស.ព ធុំក្លិនស្អុ.យ ទើបបានសមត្ថកិច្ចដឹង និងឈានទៅដល់ការចាប់ខ្លួន។សមត្ថកិច្ច បានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះថា ៖ នៅម៉ោងប្រហែល៧យប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានករណីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ បានរាយការណ៍មក សមត្ថកិច្ចថា មានធំក្លិនស្អុយ ចេញពីក្នុងបន្ទប់ជួល។ ពេលសមត្ថកិច្ច ចុះទៅដល់ទីតាំងបន្ទប់ជួល ខាងលើ ពិតជាមានធុំក្លិនស្អុយមែន ប៉ុន្តែបន្ទប់ចាក់សោរពីក្រៅ ទើបសមត្ថកិច្ច ទម្លុះទ្វារបន្ទប់ ចូលពិនិត្យមើល ទើបប្រទះឃើញសាកស.ព គ្របភួយ និងជនសង្ស័យ ដេកក្បែរសាកស.ព។សមត្ថកិច្ចបានបន្តទៀតថា ៖ ស.ពនារីរងគ្រោះ ឈ្មោះ ផា រដ្ឋា អាយុ២៦ឆ្នាំ មុខរបរ អ្នកធ្វើការសាឡន មានស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យ ឈ្មោះ សេង គឹមហួរ អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវជាសង្សារជនរងគ្រោះ។ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លា.ប់ជនរងគ្រោះ ពិតប្រាកដមែន ដោយបានយកខ្សែវាំងនន រឹ.ត. ក ជនរងគ្រោះ រហូតដល់ស្លា.ប់។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លា.ប់ដោយសារ ការរឹ.ត. ក បណ្ដាលឱ្យស្លា.ប់ ដោយសារមូលហេតុ ជនសង្ស័យ ប្រចណ្ឌនឹងជនរងគ្រោះ ជាសង្សារ។ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួន យកទៅអធិការដ្ឋាន នគរបាល ក្រុងសៀមរាប។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕
Related Articles
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀនក្នុងរាជធានីភ្នំពេញ ៧៨រូប ប្រកាសចុះចូលបក្សកាន់អំណាច គ្រាការបោះឆ្នោតខិតជិតដល់
(ភ្នំពេញ)៖ គ្រាដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខិតជិតដល់ហើយនោះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនរបស់គណបក្សភ្លើងទៀនជាច្រើនរូប បានសម្រេចដើរចេញពីបក្សប្រឆាំងមួយនេះជាបន្តបន្ទាប់ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំ និងចាស់ទុំជាងគេនៅកម្ពុជា។នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២នេះ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ក្នុងរាជធានីភ្នំពេញសរុប ៧៨រូប បានប្រកាសចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា សមាជិកថ្មីទាំង៧៨រូបនេះ មាន ៥២រូប ជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង។ ដោយឡែក ២៦រូបទៀត ជាសកម្មជន នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ។បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។ក្នុងពិធីបញ្ចូលសមាជិកថ្មីមកពីបក្សភ្លើងទៀននាព្រឹកមិញនេះ លោក ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន […]
ក្រសួងព័ត៌មាន ជូនដំណឹងពីជនខិលខូចមួយចំនួន បានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី តេឡេក្រាម និងបណ្តាញសង្គមដទៃទៀត…
ក្រសួងព័ត៌មាន ជូនដំណឹងពីជនខិលខូចមួយចំនួន បានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនី តេឡេក្រាម និងបណ្តាញសង្គមដទៃទៀត
ជនជាតិចិនប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាត់ខ្លូនក្រោយកើតហេតុមានជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារកម្ពស់២២ជាន់ស្លាប់ភ្លាមនៅនិងកន្លែង
ខេត្តព្រះសីហនុ៖ មនុស្សចំនួន៣នាក់ក្នុងនោះស្រី២នាក់(ជាជនជាតិចិន)ត្រូវបានសមត្ចកិច្ចប៉ូលិស ស្នងកាដ្ឋានន បាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លូនភ្លាមៗ ក្រោយកើតហេតុមាន បុសរសជនជាតិចិនម្នាក់បានធ្លាក់ស្លាប់ពី លើ អាគារជាន់ទី១៣នៃអាគារកម្ពស់២២ជាន់។ ហេតុការដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាព្រឹកម៉ោងប្រមាណ៧ និង១៥នាទី ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ត្រង់ចំណុច ស្ថិត ក្នុងភូមិលេខ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (តំបន់កំពេញ)។ ពាក់ព័ន្ធទៅនិង ហេតុការនេះបើតាមសាក្សីរស់នៅក្បែរកន្លែងកើតហេតុបាននិយាយប្រាប់ឲ្យដឹងថា នៅ មុនពេលកើតហេតុគេឃើញជនរងគ្រោះនៅមុខបន្ទប់នៃអាគារជាន់ទី១៣។មួយសន្ទុះមកស្រាប់តែជនរងគ្រោះបានធ្លាក់មកដល់ដីស្លាប់បាត់ទៅហើយ ដោយមិនដឹងថា ជនរងគ្រោះលោតពីលើអាគារសម្លាប់ខ្លូនឬរអិលធ្លាក់ជើង ធ្លាក់ដោយខ្លូនឯងនោះទេ។ជនរងគ្រោះបានធ្លាក់ពីអាគារកម្ពស់១៣ជាន់មកបុកទម្លុះដំបូលបន្ទប់ទឹកផ្ទះប្រជាពលរដ្ឋដែលជាប់អាគារនោះធ្លាក់ដល់ដី បណ្តាលឲ្យជើងជនរងគ្រោះម្ខាងត្រូវបានដាច់ពេញពីដងខ្លួនស្លាប់ភ្លាមៗ នៅក្នុងផ្លុកឈាមកន្លែងកើតហេតុ តែម្តង ។ ដោយ ឡែក សំរាប់ បងស្រីជាម្ចាស់កើតហេតុបាននិយាយប្រាប់ឲ្យដឹងផងដែរថា នៅមុនពេល កើរហេតុ រូបគាត់ បានចូលបន្ទប់ទឹក លុះក្រោយមករូបគាត់បានចេញពីបន្ទប់ទឹកប្រមាណ១នាទី ក៏ស្រាប់តែកើតហេតុជន រងគ្រោះធ្លាក់ ចូលក្នុងបន្ទប់ទឹកផ្ទះរបស់គាត់តែម្តងតែ។ ជាមួយគ្នានេះបងស្រី ម្ចាស់ផ្ទះក៏បានបញ្ជាក់ផង ដែរ ថា នេះចាត់ទុកជាសំណាងរបស់គាត់ហើយ ដែលបានចាក់ចេញមុនពេលកើតហេតុ បានបន្តិច […]