ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ពីការបន្ដសុពលភាពលិខិតអនុញ្ញាតិធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត។
ក្នុងសេចក្ដីជូនដំណឹង រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីផ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដូច្នេះអង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងមន្ដ្រីព័ត៌មានទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតធ្វើដំណើរពីក្រសួងព័ត៌មាន អាចបន្ដសុពលភាព និងប្រើប្រាស់លិខិតអនុញ្ញាតធ្វើដំណើររហូតដល់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល បានបិទបញ្ចប់»៕