តារាកំប្លែង ម៉ាដូណា បានសរសេរបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម៊ថា : “ពិធីករ VJ អាណូ មានសម្ពាធផ្លូវចិត្តខ្លាំងណាស់ រហូតចាក់សម្លាប់ខ្លួនឯង អីលូវសង្រ្គោះបន្ទាន់ ហើយខ្ញុំក៍ចង់សុំជំនួយពីពុកម៉ែបងប្អូន ជាពិសេសអ្នកសិល្បះសុំជួយគាត់នឹងផ្តល់ឱកាសអោយគាត់ផង ដោយក្តីគោរពពីខ្ញុំម៉ាដូណា ជួយចែករំលែក អោយបងប្អូន សិល្បះបានឃើញផង🙏🥺”
ABA 000206255 pov Soren
Related Articles
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៣៥នាក់ ខណៈជាសះស្បើយ៨៧៣នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៣៣៥នាក់ ខណៈអ្នកជំងឺ៨៧៣នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៨៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១០,៧៤០នាក់ និងស្លាប់សរុបចំនួន១៤៧នាក់៕
ផ្ទះឈើមួយខ្នង និងទ្រព្យសម្បត្តិជាច្រើនទៀត រួមទាំងរថយន្តព្រុសមួយគ្រឿង ត្រូវភ្លើងឆេះខ្ទេចគ្មានសល់
កំពង់ចាម ៖ ផ្ទះឈើមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងទ្រព្យសម្បត្តិជាច្រើនទៀត និងរថយន្តព្រុសមួយគ្រឿង បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះខ្ទេច ។ហេតុការណ៏នេះកើតឡើងកាលពី វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ នៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អែម យេកណា ភេទស្រី អាយុ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុដែលសង់ពីឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx១២ម៉ែត្រ ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើ ភ្លើងឆាបឆេះផ្តើមចេញពីចង្ក្រានបាយ ក្រោយឆាបឆេះភ្លាមៗ រថយន្តម៉ាកព្រុសមួយគ្រឿងម្ចាស់បើកយកចេញមិនទាន់ ត្រូវភ្លើងឆេះអស់ អ្នកជិតខាងជួយយកចេញបានតែម៉ូតូ២គ្រឿងប៉ុណ្ណោះ ។ក្រោយកើតហេតុ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញទៅជួយអន្តរាគមន៍ ប្រើទឹកបាញ់អស់៧រថយន្តទើបភ្លើងរលត់ ។ជុំវិញករណីអគ្គិភ័យឆេះផ្ទះអាជីវករនេះ សមត្ថកិច្ចខេត្តកំពង់ចាមកំពុងស្រាវជ្រាវបន្ត៕
ផ្គើនមែន! ចាប់ខ្លួនមនុស្ស១៣នាក់ នៅខេត្តបាត់ដំបង ករណីប្រមូលផ្ដុំលេងល្បែងភ្នាល់ភ្លៀង
បាត់ដំបង ៖ មនុស្សចំនួន១៣នាក់ ត្រូវបានកម្លាំងចម្រុះរបស់ខេត្តបាត់ដំបង ចាប់ខ្លួនករណីប្រមូលផ្ដុំលេងល្បែងភ្នាល់ទឹកភ្លៀង ដែលប្រឆាំងទៅនឹងបម្រាមរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩។ ការបង្ក្រាបនេះ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ចំនួន៣គោលដៅ នៅក្រោយផ្សារភូពុយ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបការប្រមូលផ្ដុំអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង៣គោលដៅនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀង ចំនួន១៣នាក់ ក្នុងនោះមានស្រីម្នាក់, ម៉ូតូចំនួន ១០គ្រឿង, រថយន្តចំនួន ៤គ្រឿង បញ្ជូនមកស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ សូមជម្រាបថា ក្នុងប្រតិបត្តិការនេះ ដោយមានការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្តបាត់ដំបង ដោយប្រើប្រាស់កម្លាំងរបស់ស្នងការនគរបាលខេត្តបាត់ដំបង មានកម្លាំងសន្តិសុខផ្ទៃក្នុង និងកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង នឹងចូលរួមពីលោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងគ្រប់ប្រភេទផងដែរ៕