ព័ត៌មានជាតិ

ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស សម្លាប់មនុស្ស ១៤នាក់ និងរបួស៥២នាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣៥លើក ដោយសម្លាប់មនុស្សចំនួន១៤នាក់ និង៥២នាក់រងរបួស។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញផ្សាយថ្ងៃ១៥ ខែកុម្ភៈ។

មូលហេតុនៃការស្លាប់ របស់ប្រជាពលរដ្ឋ ដោយសារ ល្បឿនចំនួន៨នាក់ , មិនគោរពសិទ្ធចំនួន២នាក់, ប្រជែងគ្រោះថ្នាក់២នាក់, បត់គ្រោះថ្នាក់១នាក់ និង ស្រវឹង១នាក់។

ប្រៀបធៀបឆ្នាំ២០២០ រយៈពេល៣ថ្ងៃដូចគ្នា ជនរងគ្រោះស្លាប់បានថយចុះ២១នាក់ រងរបួសកើន១នាក់, រងរបួសធ្ងន់ ថយ៧នាក់ និងគ្រោះថ្នាក់ថយចុះ១៣លើក៕

adm

Leave a Reply

Your email address will not be published. Required fields are marked *