ព័ត៌មានជាតិ

បញ្ជូន​ឪពុក​តិរច្ឆាន ទៅ​សាលាដំបូង​ខេត្ត ករណី​ចាប់​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ រំលោភ​បានសម្រេច​


​ខេត្តបន្ទាយមានជ័យ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ បាន បញ្ជូន​ជនសង្ស័យ​ជា​ឪពុក បាន​ចាប់​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ រំលោភ​បានសម្រេច ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន នាយការិយាល័យ នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ ម៉ៅ សុវណ្ណ អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ចំណែក ក្មេងស្រី​រងគ្រោះ​ជា​កូនបង្កើត​ឈ្មោះ ក​.​ស​.​ត្រ អាយុ​១០​ឆ្នាំ ។​

​លោកនាយ​ការិយាល័យ បាន​បន្តថា នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៥​ខែធ្នូ ឆ្នាំ​២០២០ ឈ្មោះ​ម៉ៅ សុវណ្ណ ជា​ឪពុក​បាន​ចាប់​កូនស្រី របស់ខ្លួន​រំលោភ ខណពេលដែល​ក្មេងរងគ្រោះ​កំពុង​ដេក​ជាមួយ​ម្តាយ ពេលនោះ ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​ភ្ញាក់​ទាន់​ក៏​ស្រែក​ឆោឡោ ប្រាប់​អ្នកជិតខាង​និង​បាន​ប្តឹង​ដល់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជន​ប្រព្រឹត្តល្មើស ។​


​លុះដល់​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃទី​២៦​ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ សហការ​ជា មួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ស្រាវ ជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន ឪពុក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នងការរង ទទួល​ការងារ​យេនឌ័រ​និង​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឲ្យ ដឹងថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ដែល​គេ​អះអាងថា មិនមែនជា​កូន​របស់ខ្លួន​នេះ​ពិតមែន ព្រោះ​ក្មេងរងគ្រោះ​មិនមែនជា​កូន​របស់ខ្លួន​ទេ​ជា​កូន​របស់​ប្រុស​សា​ហាយ​ប្រពន្ធ​ខ្លួន ចំពោះ ការប្រព្រឹត្ត​ទៅលើ​ក្មេងស្រី​រងគ្រោះ​នេះ ចំនួន​០២​ដង​មកហើយ លើកចុងក្រោយ​នេះ ក៏​ប្រពន្ធ​ភ្ញាក់​ទាន់​ប្តឹង​នគរបាល​ឲ្យ ចាប់ខ្លួន​តែម្តង ។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង បាន​បញ្ជាក់ថា ដោយ​ផ្អែកលើ​បណ្តឹង​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ និង ចម្លើយសារភាព របស់ ជនសង្ស័យ ។ បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ជំនាញ បានរៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម និតិ​វិធី​ច្បាប់​ហើយ​ដែរ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *