ព័ត៌មានជាតិ


​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងសំអាង​ជាង ២០​តោន ដែល​ខូចគុណភាព និង​ហួស​ដឺ​ឡេ ហើយ​ត្រូវបាន​រឹបអូស ដើម្បី​ទុក​បំផ្លាញ ចោល​នៅ​ទីតាំង​ស្ដុក និង​ចែកចាយ​គ្រឿងសម្អាង​ពីរ​ទីតាំង នៅផ្ទះ​លេខ G54 យីហោ ជៀន លី​យ៉ា សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង និង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។ ទីតាំង​គ្រឿងសំអាង​ត្រូវបាន​ឃ្លុំបេ​រួម​ជាមួយនឹង​វត្ថុតាង​នៅ​ខាងក្នុង​ទាំងអស់​។ ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​សំអាង ដែល​ខូចគុណភាព និង​ហួស​ដឺ​ឡេ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។
​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងសំអាង​ជាង ២០​តោន ដែល​ខូចគុណភាព និង​ហួស​ដឺ​ឡេ ហើយ​ត្រូវបាន​រឹបអូស ដើម្បី​ទុក​បំផ្លាញ ចោល​។ សមត្ថកិច្ច​ក៏បាន​ឃ្លុំបេ​បិទ​ទីតាំង​ជា​បណ្តោះអាសន្ន​។ ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ស្តុក​គ្រឿងសំអាង​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ក្រោម​ការសម្របសម្រួល​ពី លោក សឿ ឡុង​ឌី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

គណៈកម្មាការ​ចម្រុះ​បាន​ពិនិត្យឃើញ ផលិតផល​គ្រឿងសម្អាង​មាន​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល មាន​ចំនួន​៤​មុខ និង​ផលិតផល​គ្រឿងសម្អាង​ផ្សេងទៀត គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល ទីតាំង​ស្ដុក​ផលិតផល​គ្រឿងសម្អាង ខុស​ទីតាំង​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ផលិតផល​គ្រឿងសម្អាង ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ លាយឡំ​ជាមួយ​ផលិតផល​មាន​សុពលភាព​ប្រើប្រាស់ និង​ពុំមាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *