ព័ត៌មានជាតិ

ស្ត្រីមា្នក់បានស្លាប់ដោយសាររថយន្តធំរយ៉ែថយក្រោយហើយរថយន្តព្រុសក៏បុកពេញទំហឹង

ភ្នំពេញ: ស្ត្រីម្នាក់បានកៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធម៌ ចំណែកបុរសម្នាក់ទៀតមិនមានរងរបួសនោះទេ បន្ទាប់ពីបើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកគូទរថយន្តទ្រុងធុនធំបើករយ៉ែថយក្រោយចេញពីការ៉ាស់សាំងពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០នៅខាងជើងផ្សារព្រែកព្នៅ ប្រមាណជិត ២០០ ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តទ្រុងធំមួយគ្រឿងក្បាលពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F-0555ធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃចូលទៅការ៉ាស់សាំង តេលា រួចក៏បានរយ៉ែររថយន្ត ថយក្រោយវិញ ខណះនោះក៍ឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ បើករថយន្ត toyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AY-6657ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកទ្រុងរថយន្តពីក្រោយខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់នៅក្នុងរថយន្តយ៉ាងអាណោចអាធ័ម ចំណែករថយន្តរងការខូចខាតមួយចំហៀងខាងស្ដាំស្ទើរទាំងស្រុង។

ភ្លាមៗនោះតែកុងរថយន្តធុនធំឃើញសភាពមិនស្រួលបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ស្រាប់តែមួយសន្ទុះក្រោយមកក៏ឃើញមានអ្នកតំណាងរថយន្តធុនធំចុះមកដល់កន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងសមត្ថកិច្ចជំនាញចុះចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ។ដោយឡែកសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *