ចេញផ្សាយ ថ្ងៃទី October 12, 2020
ខេត្តព្រៃវែង÷ បុរសម្នាក់បានឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់កំពុងតខ្សែភ្លើង ជុំវិញទ្រុងមាន់ កុំឱ្យសត្វផ្សេងៗមកស៊ីមាន់របស់គាត់ ក៏ត្រូវ ឆក់ខ្លួនឯងស្លាប់តែម្តង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 22 :00នាទីថ្ងៃទី 11 ខែតុលាឆ្នាំ 2020 ដែលស្ថិតនៅ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលឆក់ស្លាប់នោះមានឈ្មោះ មាស ទូច ភេទប្រុសអាយុ 56 ឆ្នាំ មានមុខរបរកសិករ មូលហេតុដែលនាំអោយគាត់ឆក់ស្លាប់នោះ គឺគាត់បានតខ្សែភ្លើង សម្រាប់ឆក់សត្វផ្សេងៗមកស៊ីមាន់ មិនប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង។
ក្រោយមកក៏បានផ្ដល់ដំណឹងនេះទៅដល់លោកអធិការស្រុក លោកនាយការិយាល័យនាយរងការិយាល័យនិងលោកវេជ្ជបណ្ឌិតនិងកម្លាំងជំនាញស្រុកទាំងមូលបានធ្វើការមកពិនិត្យ សាកសពឃើញថាមានស្នាកស្នាមដាច់ឆេះខ្លោចបាតដៃខាងឆ្វេងមួយកន្លែង ហើយកម្លាំងជំនាញខាងចាក់កុសល្យវិច្ច័យបានបញ្ជាក់ប្រាប់ថាសាកសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។
ក្រោយពេលកើតហេតុ និង ពិនិត្យកោសល្យវិច្ច័យរួចកម្លាំងជំនាញនៃអធិការស្រុកបាភ្នំបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស មានការប្រុងប្រយ័ត្នចំពោះគ្រឿងអគ្គិសនី ឲ្យខ្ពស់ក្នុងរដូវភ្លៀងធ្លាក់៕