ដឹងការពិតហើយ ករណីដុំដែកធ្លាក់ពីលើមេឃចំផ្ទះប្រជាពលរដ្ឋនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ គឺជាករណីផ្ទុះម៉ូទ័រចេញពីទីតាំងស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ហេតុការណ៍ធ្លាក់ដែក គឺជាករណីផ្ទុះស្ថានីយ៍ស្ដុកប្រេងរបស់ឧកញ៉ា ឡុង ហួរ បណ្ដាលឲ្យត្រូវចំផ្ទុះប្រជាពលរដ្ឋចំនួន២ទីតាំង ដែលមានម្ចាស់ឈ្មោះ មាស ស្រីណាត អាយុ៤៥ឆ្នាំ និងឈ្មោះ ញ៉ែម ស្រីម៉ាច អាយុ៣៥ឆ្នាំ និងត្រូវចំផ្លូវបេតុងភូមិអង្គ។ ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងសមត្ថកិច្ច ម្ចាស់ទីតាំងស្ដុកប្រេងឧកញ៉ា ឡុង ហួ បានសងសំណងទៅកាន់ភាគីជនរងគ្រោះដើម្បីបញ្ចប់រឿង។(ប្រភព: ប្រយុទ្ធ)




