ព័ត៌មានជាតិ

មនុស្ស​ចំនួន​៩​នាក់​(​ចិន​៥​នាក់​,​វៀតណាម​១​នាក់​.​ខ្មែរ​៣​នាក់​) ត្រូវ​នគរបាល​ចុះបង្ក្រាប​នៅ​ខារ៉ាអូខេ​Go១៨ រួច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់​


​ភ្នំពេញ ៖ មនុស្ស​ប្រុស​.​ស្រី​ចំនួន​៩​នាក់ ក្នុងចំណោម​១០១​នាក់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ខ្លួន ក្នុងការ​ចុះបង្ក្រាប​ខារ៉ាអូខេ​សង្ស័យ​បង្កប់​ដោយ​សេវា​បម្រើ​ថ្នាំញៀន​ក្រោម​ភ្លើងពណ៌​ចម្រុះ​គ្នា កាលពី​សប្តាហ៍​មុន ។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​នៅ​ពី​ព្រឹក​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០២០​នេះ បានធ្វើការ​បញ្ជូន​ខ្លួន​ជនសង្ស័យ ចិន ខ្មែរ វៀតណាម ៩​នាក់​ទៅ​អយ្យការ​អម​តុលាការក្រុង​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​ករណី បង្ក្រាប​ការជួញដូរ ចាត់ចែង និង​សម្រួល​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន និង​សមគំនិត ប្រព្រឹត្ត​ក្នុង​ខារ៉ាអូខេ Go ១៨ ស្ថិតនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ពេលនេះ​ជនសង្ស័យ​ចម្រុះ​ជាតិ​សាសន៍​កំពុងស្ថិត​នៅក្នុង​ដៃ​តំណាង​អយ្យការ​សាកសួរ​។​

​យោងតាម​សមត្ថ​កិ​ច្ខ​ខណ្ឌទួលគោក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រួមមាន​១. យ៉ាង ហ្វី​ស្យុ​ង​(HUANG FEI XIONG)​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ចិន​) មុខរបរ​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ក្លឹប​១៣ KTV ស្នាក់នៅ​ខុន​ដូ​អូ​ឡាំ​ព្យា​អគារ​C១​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ២.​យ៉ាង ហ្វី​យ៉ាវ​(HUANG FEI HAO) ភេទ​ប្រុស អាយុ​២៣ ឆ្នាំ​(​ចិន​) មុខរបរ​ជា​បុគ្គលិក​ផ្នែក​គណនេយ្យ​ក្លឹប​១៣KTV ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។ ៣.​លីន កាង​ឡៃ​(LIN KANG LAI) ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​(​ចិន​) មុខរបរ​បុគ្គលិក​ផ្នែក​សេវាកម្ម​ក្លឹប​១៣ KTV ស្នាក់នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។​

៤.​ហ្សា​ង ជិន វៃ​(ZHANG JIN WEI) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​(​ចិន​) មុខរបរ​បុគ្គលិក​ផ្នែក​សេវាកម្ម​ក្លឹប​១៣KTV ស្នាក់នៅ​ខុន​ដូ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៥. វី សាល​បុត្រ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​(​ខ្មែរ​) មុខរបរ ប្រធាន​សន្តិសុខ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​និង​៦ .NGOC GIAU (​ង៉ុ​ក យ៉ាវ​) ភេទ​ស្រី អាយុ​២០​ឆ្នាំ (​វៀតណាម​) មុខរបរ នៅផ្ទះ​ស្នាក់នៅ​ខុន​ដូ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ៧.​យ៉ា​យ វុ​ធ​ថា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ខ្មែរ​) មុខរបរ បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ៨. សៅ សុខ​គា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​ខ្មែរ​) មុខរបរ សន្តិសុខ ស្នាក់នៅ​ក្លឹប​១៣KTV សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក និង​៩.​ទិ​ត្យ ចាន់​កក្កដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​ខ្មែរ​) មុខរបរ​សន្តិសុខ ស្នាក់នៅ​ក្លឹប​១៣KTV សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចាប់យក​វត្ថុតាង​រួមមាន​៖ ១.​ដប​ថ្នាំ​ទឹក​ម៉ាក​Heneken ចំនួន​១៩ ដប សង្ស័យ​សារធាតុ​ញៀន ។ ២.​ដប​ថ្នាំ​ពណ៌​ផ្កាឈូក​១៤ ដប និង​ដប​ថ្នាំ​ទឹក​ម៉ាក Rel deil ១​ដប​។ ៣.​ម្សៅ​ក្រាម​ស​ថ្លា ២៧ កញ្ចប់​តូច ។ ៤.​ថ្នាំ​គ្រាប់​ពណ៌ បៃតង ២៣ កញ្ចប់​តូច​។ ៥.​ដប​ថ្នាំ​ចម្រុះ​ពណ៌ មាន​អក្សរ​ចិន ៦៣ ដប​។ ៦.​ម្សៅ​កញ្ចប់​ម៉ាក Sidomuucul binary stawlna ពណ៌​បៃតង ១៦​កញ្ចប់​តូច ។ ៧.​ម្សៅ​កញ្ចប់​ពណ៌​តែ​២០ កញ្ចប់​តូច ។ ៨.​ម្សៅ​កញ្ចប់​រូប​ផ្លែឈើ​១០ កញ្ចប់​។ ៩.​កញ្ចប់​រូប​ផ្លែ​ប៉ោម​ពណ៌​ខៀវ ៦​កញ្ចប់ ។ ១០.​ថ្នាំ​គ្រាប់​ពណ៌​ក្បឿង ៥​គ្រាប់ ។

​គួរ​បញ្ជាក់ថា យុទ្ធនាការ​រ​បង្ក្រាប​(​ខារ៉ាអូខេ​)​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១ និង​១៥ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០២ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​កម្លាំង​អន្តរាគមន៍​ពិសេស បានធ្វើការ​ឆ្មក់​ចូលទៅ​បង្ក្រាប​ទីតាំង ខារ៉ាអូខេ Go១៨ ខាងលើ ខណៈនោះ​មនុស្ស​ប្រុស ស្រី​ចូលទៅ​ប្រើប្រាស់​ថ្នាំ​ក្រវី និង​ជួញដូរ​គ្រឿងញៀន​ជាច្រើន​នាក់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២០៦ កែង​នឹង​ផ្លូវ ២១៩ នៅ​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ក្នុង​ប្រតិ​ប​ត្ត​ការ​នោះ​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​រហូតដល់​ទៅ​១០១ នាក់ មាន ចិន ខ្មែរ និង​វៀតណាម ប៉ុន្តែ​ជាក់ស្តែង​មានតែ​មនុស្ស​៩ នាក់​ទេ ដែល​រកឃើញថា​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *