នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២៣ បិធីបិទការប្រណាំងទូក ង ដកស្រង់បច្ចេកទេស ប្រចាំស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម គង់ វិបុល ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងស្រុកកៀនស្វាយ ។
+ក្នុងនោះទូកផ្នែកអុំបុរស ស្រីសសុខសែនជ័យ ទទួលចំណាត់ថ្នាក់លេខ១
-សាលីដេតតេជោសែនជ័យសិរីបន្ទាយដែក ទទួលចំណាត់ថ្នាក់លេខ ២
-បារមីល្វាឯមតេជោសែនជ័យ ទទួលចំណាត់ថ្នាក់លេខ៣
+ផ្នែកទូកខ្នាតអន្តរជាតិ
-កំហែងបារមីបារមីតឹជោសែនជ័យ ទទួលចំណាត់ថ្នាក់លេខ១
-កំហែងរាមាតេជោសែនជ័យ ទទួលចំណាត់ថ្នាក់លេខ ២
-សរពេជ្រវណ្ណាសែនជ័យបារមីអន្ទង់ខៀវ ទទួលចំណាត់ថ្នាក់លេខ៣
+ជ័យលាភីទូកឈ្នះ ៥ ជើង ទូកផ្នែកអុំបុរស សារ៉ាត់សែនជ័យបារមីអន្ទង់ស
-ទូកផ្នែកអន្តរជាតិ សសយកស្រុកល្វាឯម