(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឲ្យមានព្រឹត្តិការណ៍នៃការប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍អមដោយការប្រគុំតន្រ្តី អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានឃើញប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានអញ្ជើញមកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានា ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ដថា ការរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ បានគឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារ។សូមបញ្ជាក់ថា នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណី និងជាការលើកស្ទួយវិស័យកីឡាអុំទូក សម្រាប់បង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស៕ប្រភព ៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ
Related Articles
ខ្សឹបៗ.ទី.តាំង.ភ្នាល់ដាក់លុយតាមប្រព័ន្ធ អនឡាញ.នៅខណ្ឌ ឬស្សីកែវ
ភ្នំពេញ ៖ ទីតាំងចាក់ភ្នាល់បាល់ល្មើសច្បាប់មួយកន្លែង កំពុងដំណើរការយ៉ាងសកម្ម នៅជិតផ្សារក្រមួន តាមបណ្ដោយផ្លូវបេតុងលេខ 93 ស្ថិតក្នុងភូមិ បឹងសាឡាង សង្កាត់ ឬស្សីកែវ ខណ្ឌ.ឬស្សីកែវ ដោយមិនឃើញមានសមត្ថកិច្ចអាជ្ញាធរដែនដីសង្កាត់ខណ្ឌចាត់វិធានការបង្ក្រាបនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះសង្ស័យថា ទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងនោះហើយបានជាស្ងៀមឈឹងយ៉ាងនេះ។ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា បើអាជ្ញាធរសង្កាត់ខណ្ឌឆ្លើយថា មិនដឹងអំពីបញ្ហាទីតាំងកត់បាល់ ស្ថិតនៅតាមបណ្ដោយផ្លូវ បេតុងលេខ93 នោះដូចជាមិនទំនងសោះពីព្រោះថា មានអ្នកចាក់បាល់ដែលចតម៉ូតូព្រោងព្រាតលើចិញ្ចើមផ្លូវ ដោយមិនខ្វល់អំពីបញ្ហាសណ្ដាប់ធ្នាប់នោះឡើយ។ ពួកអ្នកញៀនល្បែងភ្នាល់បាល់កេណ្ឌគ្នាទាំងហ្វូងចូលទៅចាក់បាល់នៅទីតាំងខាងលើដោយមិនខ្វល់អំពីបញ្ហាអ្វីឡើយ។ ដូច្នេះបើអាជ្ញាធរឆ្លើយថាមិនដឹងអំពីទីតាំងកត់បាល់នេះមើលទៅដូចជាមិនទំនងទេ។ ប៉ុន្តែគេអាចឆ្លើយឲ្យរួចតែពីមាត់បាន។តាំងព្រឹកព្រលឹមរហូតដល់យប់ម៉ូតូរាប់សិបគ្រឿងបន្តកន្ទុយគ្នាចេញ-ចូលដើម្បីទៅចាក់បាល់នៅទីតាំងខាងលើ។ ករណីនេះប្រជាពលរដ្ឋនៅតំបន់នោះយល់ថាម្ចាស់ទីតាំងអាចមានខ្នងបង្អែកធំរឹងមាំទើបអាចដំណើរការបានដោយរលូនយ៉ាងដូច្នេះនិងម្យ៉ាងទៀតម្ចាស់ទីតាំងអាចសែនព្រេនត្រូវរ៉ូវជាមួយអាជ្ញាធរដែនដីទើបអាចដំណើរការបានជាចំហរដោយមិនខ្លាចមានការចាប់បង្ក្រាបពីសមត្ថកិច្ចក៏ដូចជាអាជ្ញាធរដែនដី។ នៅពីក្រោយការបើកចំហកន្លែងចាក់បាល់ដ៏គគ្រឹកគគ្រេងនេះការពិតយ៉ាងណានោះគ្មាននរណាដឹងឡើយ។ប្រជាពលរដ្ឋលើកជាចម្ងល់ថា រាជរដ្ឋាភិបាលបានកំណត់ថាការចាក់ភ្នាល់បាល់ជាទង្វើខុសច្បាប់របស់ប្រទេសជាតិ ចុះហេតុអ្វីបានជាអាជ្ញាធរខណ្ឌ ឬស្សីកែវ នៅតែបណ្ដោយឲ្យល្បែងភ្នាល់បាល់ខុសច្បាប់នេះនៅតែបន្តបើកដំណើរការជាចំហរយ៉ាងគគ្រឹកគគ្រេងយ៉ាងដូច្នេះ។ ឬមួយអាជ្ញាធរ.ខណ្ឌ.ឬស្សីកែវ យល់ថា.ទីតាំងកត់ភ្នាល់បាល់នេះស្របច្បាប់ប្រទេសជាតិ?បើយ៉ាងដូច្នេះសូមក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគួរចុះទៅយកពន្ធនៅទីកន្លែងភ្នាល់បាល់នេះផងទៅ៕
រដ្ឋមន្រ្តីក្រសួងព័តមាន ឯក ឧត្តម នេត្រ ភក្ត្រា ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម…
ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម ខ្ញុំមានឱកាសមកថ្វាយបង្គុំព្រះសង្ឃរាជ ព្រះនាម ថាន់ សុខសាន្ត ព្រះចៅអធិការវត្តអង្គររាជបុរី និងជាប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ។ គ្រាន់តែក្រឡេកឃើញមុខ ព្រះអង្គស្គាល់ឈ្មោះនិងតួនាទីដោយសារតែព្រះអង្គបានតាមដានទស្សនាព័ត៌មានជាប្រចាំតាមយូធូប និងហ្វេសប៊ុក។ ព្រះអង្គ ថាន់ សុខសាន្ត បានសាងផ្នួសតាំងពីឆ្នាំ ១៩៦៨ មកម៉្លេះ ហើយវត្តអង្គរាជបុរីនេះមានអាយុកាលជាង ១០៣០ ឆ្នាំហើយ ពោលគឺកសាងតាំងពីឆ្នាំ ៩៩០ ស្ថិតក្នុងខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បច្ចុប្បន្ន ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នា ខ្ញុំបានទៅទស្សនាស្រះស្រីស្រះប្រុស។ រូបថតដោយ ឡុង ដេវីត
អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិនិត្យសមិទ្ឋផលផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ===========
មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃ ២៩ ខែ មេសា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្ដមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង រដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការព្រំដែន រួមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានកងវិស្វកម្ម លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និង ជារដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យបង្គោលព្រំដែន ការស្ថាបនាស្ពាន ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ដែលបានស្ថាបនាដោយបញ្ជាការដ្ឋានកងវិស្វកម្ម ។ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តមណ្ឌលគិរី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម ដែលកំពុងឈរជើងកសាងផ្លូវ ស្ពាន តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រស្រុកអូររាំង និង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី […]