ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម ខ្ញុំមានឱកាសមកថ្វាយបង្គុំព្រះសង្ឃរាជ ព្រះនាម ថាន់ សុខសាន្ត ព្រះចៅអធិការវត្តអង្គររាជបុរី និងជាប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ។ គ្រាន់តែក្រឡេកឃើញមុខ ព្រះអង្គស្គាល់ឈ្មោះនិងតួនាទីដោយសារតែព្រះអង្គបានតាមដានទស្សនាព័ត៌មានជាប្រចាំតាមយូធូប និងហ្វេសប៊ុក។ ព្រះអង្គ ថាន់ សុខសាន្ត បានសាងផ្នួសតាំងពីឆ្នាំ ១៩៦៨ មកម៉្លេះ ហើយវត្តអង្គរាជបុរីនេះមានអាយុកាលជាង ១០៣០ ឆ្នាំហើយ ពោលគឺកសាងតាំងពីឆ្នាំ ៩៩០ ស្ថិតក្នុងខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បច្ចុប្បន្ន ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នា ខ្ញុំបានទៅទស្សនាស្រះស្រីស្រះប្រុស។ រូបថតដោយ ឡុង ដេវីត
Related Articles
ថ្ងៃស៊យ! ទម្លាក់យោងបានសម្រេច២លើក តែប៉ះអ្នកចុងក្រោយអស់លក្ខណ៍ ជាប់អន្ទាក់ជនរងគ្រោះ ចាប់បានម្នាក់ ឯ៣នាក់ទៀត រត់រួច
ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ធ្វើសកម្មភាពប្រើល្បិចចាស់ទម្លាក់យោង បញ្ឆោតល្បួងយកគ្រឿងអលង្ការ បានចំនួន២លើកផ្សេងគ្នា គាប់ជួនជនរងគ្រោះចុងក្រោយដឹងខ្លួនទាន់ ក៏ស្រែកឆោឡោផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ដែលជនរងគ្រោះចាប់ខ្លួនបានម្នាក់នោះ មានឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ ជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលក្នុងភូមិឈូកវ៉ា សង្កាត់កោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែករងគ្រោះ២នាក់ ទី១-ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិសុីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្ភារបាត់បង់៖ អស់កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស៣ជី។ […]
រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រារព្ធពិធីសូត្រមន្តប្រសិទ្ធិពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពស២៥៦៨ គ.ស២០២៤
(ខណ្ឌព្រែកព្នៅ): នារសៀល ថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំរោងបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤- លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅ លោក លោកស្រី អភិបាលរងខណ្ឌ ប្រធានការិយាល័យអនុប្រធានការិយាល័យ ប្រធានផ្នែកនិមួយៗ ព្រមទាំងមន្ត្រីក្រោមឱវាទ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត ប្រោះព្រំ លើករាសី សិរីសីសួស្ដីជោគជ័យ គ្រប់ភារកិច្ច ជូនដល់មន្ត្រី រាជការគ្រប់ប្រធានមន្ទីរទាំងអស់ ក្នុងកិច្ចការងារដែល បងៗមន្រីទាំងអស់ ដែលខិតខំបម្រើបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់លោក។ – ក្នុងឱកាសនោះដែរ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅលោកសុំបួងសួងដល់វត្ថុស័ក្តិសិទ្ធ ទេវតាឆ្នាំថ្មី សូមជួយមកថែរក្សា ឃុំគ្រង នាំលាប នាំជ័យ សិរីសួស្តី ជូនដល់ បងប្អូន មន្ត្រីក្រោមឱវាទ របស់លោកទាំងអស់ សុំឲ្យជួបតែសេចក្តីសុខសប្បាយ […]
លោក ព្រាប សុវត្ថិ ទទួលស្គាល់កំហុសរបស់ខ្លួន ចំពោះការសង់របងផ្ទះរំលោភលើចិញ្ចើមផ្លូវ បន្ទាប់ពីអាជ្ញាធរចុះធ្វើការវាស់វែង
ភ្នំពេញ ៖ មន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងដោយបាញ់GPS កំណត់ព្រំដី នៅចំណុចដែលមានបញ្ហា ត្រង់ព្រំប្រទល់ដីរបស់លោក ព្រាប សុវត្ថិ ពេលនេះទើបដឹងថា សំណង់ផ្ទះរបស់លោក ព្រាប សុវត្ថិ ពិតជាបានសាងសង់រំលោភលើចិញ្ចើមផ្លូវ ហើយលោក ព្រាប សុវត្ថិ ក៏បានទទួលស្គាល់ថា សំណង់របស់គាត់ពិតជាសាងសង់រំលោភលើចិញ្ចើមផ្លូវពិតប្រាកដមែន ហើយលោកក៏បានផ្តិតមេដៃទទួលស្គាល់ចំពោះមុខមន្ទីសូរិយោដីផងដែរ។ ដូច្នេះហើយយើងឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋកន្លងមក ពីបញ្ហាការសាងសង់រំលោភលើចិញ្ចើមផ្លូវធ្វើឲ្យផ្លូវរួមតូច របស់តារាចម្រៀងល្បី លោក ព្រាប សុវត្ថិ គឺជាការពិតមែនមិនមែន ដូចដែលលោក ព្រាប សុវត្ថិ លើកឡើងថា ប្រជាពលរដ្ឋមូលបង្កាច់ធ្វើឲ្យអាប់អោនកិត្តិយសរបស់លោកនោះទេ។ គួររំលឹកផងដែរថា ទីលំនៅរបស់តារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានទីតាំងស្ថិតនៅភូមិច្រេស សង្កាត់គោងឃ្លាង ខណ្ឌសែនសុខ បានសាងសង់រំលោភលើចិញ្ចើមផ្លូវ ធ្វើឱ្យផ្លូវរួមតូច រោងអារឈើ បិទផ្លូវ នៅខាងក្រោយផ្ទះរបស់លោក ធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងទីតាំងនោះជាច្រើនគ្រួសារ។ កន្លងមក ប្រជាពលរដ្ឋក៏បានប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ពីបញ្ហាសង់រោងឈើបិទផ្លូវ […]