ព័ត៌មានជាតិ

បើគ្មាន២ធ្នូ ក៏គ្មានថ្ងៃ៧មករាដែរ បានចូលរៀនត្រូវដឹងគុណម្ចាស់ ហូបទឹកអណ្ដូងឬស្រះ ត្រូវដឹងគុណអ្នកកសាងផង..!

អត្ថន័យខាងលើ គឺជាសម្ដីដែលឯកឧត្ដមបណ្ឌឹត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាជំនួយការផ្ទាល់សម្ដេចតេជោ ព្រមទាំងលោកជំទាវឧបាសិការ ហ៊ុន ប៊ុនធឿន ជំនួយការក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធអគារសិក្សា នឹងពិធីសម្ភោធបើកឲ្យប្រើប្រាស់ពេញ១ថ្ងៃ នូវអណ្ដូងទឹក កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ រហូតដល់ល្ងាចថ្ងៃដដែល នៅក្នុងសាលាបឋមសិក្សាជ្រោះជ្រៅពោធិ៍សាល ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដែលឯកឧត្ដម នឹងលោកជំទាវ រួមទាំងក្រុមការងារ បាននាំសមិទ្ធិផលទាំងអស់នេះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រារពពិធីសម្ភោធបើកឲ្យប្រើប្រាស់នូវអគារសិក្សា១ខ្នងមាន៤បន្ទប់ នឹងបង្គន់អនាម័យ២បន្ទប់ អស់ទឹកប្រាក់ជាង៦មុឺនដុល្លារ ដែលសមិទ្ធិផលទាំងនេះ គឺជាអំណោយរបស់សប្បុរសជនអាជីណូម៉ូតុ នៃប្រទេសជប៉ុន បាននាំថវិកាយកមកកសាងជូនដល់សិស្សានុសិស្សបានសិក្សានៅទីនោះផងដែរ។ឈ្លាតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើនូវពាក្យពេជ្រជាច្រើនឲ្យចេះថែរក្សានូវសមិទ្ធិផលទាំងនេះ កុំយកជើងទៅធាក់ជញ្ជាំងសាលារៀន មិនឲ្យគប់ឬចោល ទៅប៉ះសាលា ហើយបត់ជើងត្រូវចេះចាក់ទឹកសម្អាត ចូលបង្គន់ត្រូវដោះស្បែកជើង នឹងខឹតខំរៀនសូត្រឲ្យបានចេះដឹងល្អប្រសើរ។សូមបន្ថែមទៀតថា រហូតដល់ល្ងាចថ្ងៃខែដដែល ឯកឧត្ដមបណ្ឌិត សាង ប៊ុនលាង នឹងលោកជំទាវឧបាសក ហ៊ុន ប៊ុនធឿន បានបើកកិច្ចសម្ភោធអណ្ដូងទឹកប្រើម៉ូទ័រចំនួន៥កន្លែង ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិប្រើប្រាស់ ដែលបានប្រារព្ធនៅសាលាបឋមសិក្សាសំរ៉ង ស្ថិតក្នុងឃុំឃ្សឹម […]

ព័ត៌មានជាតិ

ព័ត៌មានសង្គម កម្លាំងអាវុធហត្ថខណ្ឌសែនសុខបង្ក្រាបល្បែងសុីសងខុសច្បាប់ឃាត់ខ្លួនមនុស្សប្រុសស្រី៣៧នាក់

ភ្នំពេញ ៖ ទីតាំងលួចបើកលេងល្បែងសុីសង(បៀ)ដោយខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ រួមជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខ ចុះទៅបង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន៣៧នាក់ រួមជាមួយវត្ថុតាង ។ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងខាងលើ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងឃ្លាំងមួយកន្លែងតាមផ្លូវបេតុង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ក្នុងប្រតិបត្តិការខាងលើ ឃើញវត្តមាន កម្លាំងអាវុធហត្ថខណ្ឌសែនសុខ និងលោកអភិបាលខណ្ឌសែនសុខ និងមន្ត្រីសាលាខណ្ឌ ហើយក៏មិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានចូលទៅក្នុងបរិវេណឃ្លាំងនោះឡើយ សូម្បីតែព័ត៌មានលម្អិត ក៏មិនទម្លាយប្រាប់ដែរ ។តែបើតាមមន្ត្រីអាវុធហត្ថគ្រាន់តែឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ឃាត់មនុស្សញៀនល្បែងបានចំនួន៣៧នាក់ ក្នុងនោះប្រុស១៣នាក់ ស្រី២៤នាក់ រួមជាមួយវត្ថុតាង បៀ ជាច្រើនហ៊ូរ ។ក្រោយពីឃាត់អ្នកញៀនល្បែងបានទាំង៣៧នាក់ រួចនាំទៅកាតិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

ព័ត៌មានជាតិ

ក្មេងប្រុសអាយុជាង ១០ឆ្នាំម្នាក់ មានជំងឺបាក់ទឹកចិត្តបានបាញ់សម្លាប់ខ្លួនឯង នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលម៉ោង១៥ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯង បាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុសអាយុ១៣ឆ្នាំមុខរបរសិស្ស ដោយបានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។

ព័ត៌មានជាតិ

បង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ យ៉ាងគឃ្លើន មិនដឹងថា ខ្នងធំយ៉ាងណាទេ ទើបមិនញញើត អាជ្ញាធរ និង សមត្ថកិច្ច បែបនេះ?

ភ្នំពេញ ៖ ទីតាំង អ៉ីនធើណេត GAME ONLINE យីហោ VA2888 ពិភពកំសាន្តគ្មានដែនកំណត់ ដែល អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែបើកអោយដំណើរការវិញ យ៉ាងគឃ្លើន មិនដឹងថា ខ្នងធំយ៉ាងណាទេ ទើបមិនញញើត អាជ្ញាធរ និងសមត្ថកិច្ច បែបនេះ?សូមជម្រាបថា នាព្រឹកថ្ងៃទី១២ ធ្នូ ២០២១ ក្រោយទទួលសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំង ដែលមានទីតាំងផ្លូវអង្គតាម៉ិញ ម្តុំទល់មុខសណ្ឋាគារ បាលី រីសត ភូមិត្រពាំងល្វា២សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអាជ្ញាធរ បង្ក្រាបថ្ងៃទី៤ ធ្នូ ២០២១កន្លងទៅ បានបើកទទួលអតិថិនជន អោយចូលភ្នាល់ល្បែងតាម អនឡាញ ទាំងយប់ទាំងថ្ងៃទៀតហើយ។ មិនចាំយូរ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាអោយលោក ប៉ាង លីដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះបង្ក្រាប និង ឃាត់មនុស្ស៦នាក់ […]

ព័ត៌មានជាតិ

បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ ស្លាប់ជនជាតិចិនម្នាក់ ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន ១៤០០ គីឡូក្រាម

(កំពង់ស្ពឺ)៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០ គីឡូក្រាម។ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានយើងខ្ញុំឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូនេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀននៅក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី​ស្ថាប័ន​អយ្យការ​។លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមឈ្មួញគ្រឿងញៀនបានបាញ់មកលើកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា បណ្ដាលឱ្យមានជនសង្ស័យម្នាក់ស្លាប់នៅនឹងកន្លែង និងពីរនាក់ត្រូវបានចាប់ខ្លួនក្នុងនោះរួមមាន៖១៖ ឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន តៃវ៉ាន់ (ស្លាប់) ២៖ ឈ្មោះ LY POHAN ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ (អ្នកបើកបរដឹកគ្រឿងញៀន) […]

ព័ត៌មានជាតិ

តើលោកសិចជានណាបានជាហ៊ានដឹកឈើអត់ច្បាប់ ចូលដេប៉ូឈើ មន្ត្រីជំនាញអត់ហ៊ានប៉ះ…

ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ បានរាយការណ៍មកថា ការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ទាំងថ្ងៃទាំងយប់តាមគោយន្តកន្ត្រៃ រថយន្តតូចធំហាក់បីជា គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ភាគច្រើនដឹកចូលដេប៉ូឈើ (ម្ចាស់ដេប៉ូឈ្មោះ លោក សិច) ដែលល្បីធំជាងគេក្នុងទឹកដីខេត្តព្រះវិហារ ហើយគ្មានសមត្ថកិច្ចមន្ត្រីជំនាញ ជាពិសេសអាជ្ញាធរ មិនហ៊ានបង្ក្រាបឡើយ។ប្រជាពលរដ្ឋបានលួចបង្ហើបប្រាប់ថា សព្វថ្ងៃគេសង្គេតឃើញសកម្មភាពដឹកជញ្ចូនឈើ យ៉ាងសកម្មចូលដេប៉ូឈើ លោកសិច ដែលដើរអ៊ួត ក្អេងក្អាងថា ក្នុងខេត្តព្រះវិហារនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគេនោះឡើយ ព្រោះគេស្កាល់គ្នាអស់ហើយតាំងពីលើដល់ក្រោម ហើយគេក៏សង្ស័យ ដែរថា គ្មាន ច្បាប់ណាគេអនុញ្ញាតឱ្យដឹកជញ្ជូនឈើយកមកស្តុករួចលក់ចែកចាយបន្តទៅតាមបណ្តាខេត្តនានា យ៉ាងអនាធិបតេយ្យដូច្នេះ នោះទេ។ ពលរដ្ឋដាក់ការសង្ស័យថា មានតែពួកមន្ត្រីខិលខូចមួយចំនួនទេ ដែលលួចឃុបឃិតគ្នាជាមួយមេឈ្មួញខាងលើនេះ យកកន្លេលធំបន្លំ ដេកព្រោះតែផលប្រយោជន៍ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតអំពីផលប្រយោជន៍ជាតិ និងភ្លេចតួនាទីខ្លួនដែលជាមន្ត្រីស៊ីប្រាក់ខែរដ្ឋបម្រើរាស្ត្រ ដើម្បី សង្គមជាតិ ធ្វើឱ្យបាត់បង់នូវធនធានធម្មជាតិ ជាពិសេសព្រៃឈើនេះតែម្តង ដែលជាជម្រកសត្វព្រៃ និងធ្វើឱ្យបម្រែបម្រួលអាកាសធាតុផងដែរ។ប្រជាពលរដ្ឋ បានបញ្ផាក់ឱ្យដឹងថា ដេប៉ូឈើ១កន្លែងដែលស្ថិតនៅចំណុចកក់ពោន ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កំពុងដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ស្ទើររៀងរាល់យប់ ចេញពីតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រឃុំធ្នា ស្រុកជ័យសែន ប៉ុន្តែមន្ត្រីជំនាញ ហាក់បីដូចមើលមិនឃើញសោះ។ប្រជាពលរដ្ឋបានប្រាប់បន្ថែមថា ដេប៉ូខាងលើមានម្ចាស់ឈ្មោះសិច ជាអ្នកទទួលទិញឈើខុសច្បាប់មកស្តុកទុកក្នុងឃ្លាំង […]

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ …

ភ្នំពេញ÷សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឈ្មោះ ឱ្យអាកាស​យានដ្ឋានអន្តរជាតិ​ដែលទើប​សាងសង់ថ្មី​ នៅទឹកដី​ខេត្តកណ្តាល​ ដែលសាងសង់បាន​ជាង២០%​ហើយនោះ ជា​អាកាស​យានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ថ្លែងក្នុងឱកាសអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់​អាកាសយានដ្ឋានអន្តរជាតិថ្មីជាលើកទី២ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ នាព្រឹកថ្ងៃទី៩ ខែធ្នូនេះ ជាមួយនឹងការថ្លែង​សរសើរដល់ការខិតខំទាំងអស់របស់មន្ត្រី អាជ្ញា​ធរពាក់ព័ន្ធ ជាពិសេសបានសរសើរ​ចំពោះ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង សម្តេចបានមានប្រសាសន៍ថា «ខ្មែរធ្វើ​បាន»​ ដែល​ភាសានេះជាភាសាមួយបានគ្របដ​ណ្ត​ប់​ សម្រា​ប់​កា​រ​អ​ភិ​វ​ឌ្ឍ​ជា​តិ​យើងទាំងមូល តតាំង​ពីរបុព្វបុរស​យើង​ពីដើមរៀង​មក ​ហើយ​បាន​​បន្សល់ទុកនូវ​មរតកសមិទ្ធផលជាច្រើនមកដល់ពេលនេះ បើទោះបីជាមួយ​ចំ​នួ​ន​ត្រូ​វ​បា​ន​បំ​ផ្លិ​ច​បំផ្លាញ​ដោយ​សារ​សង្គ្រាម និងរបប​ប្រល័យពូជសាសន៍ ប៉ុន្តែយើងបានធ្វើការស្តារ និង កសាងឡើងវិញ ដែល​មាន​ការចូល​រួម​ទាំងពីវិស័យរដ្ឋ និង​ឯកជន ដូច​ជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ធំៗ​ នៅ​ខេត្ត​សៀបរាប និង​នៅ​ភ្នំពេញ ហើយ​សម្តេច​ក៏បានចោទជាសំណួរថា តើមូលហេតុអ្វីបានជានៅខេត្តសៀបរាប និងនៅ​ទី​ក្រុងភ្នំពេញ​មាន​អាកាស​យានដ្ឋាន​អន្តរជាតិ​ហើយ ចាំបាច់ត្រូវធ្វើការសាងសង់ថ្មីធ្វើអ្វីទៀត? សម្តេចបានឆ្លើយថា មូលហេតុងា​យ​យ​ល់បំផុត គឺ​ដោយសារមានតម្រូវ​ការនៃ​ការ​ទទួល​សេវាភ្លៀងទេស​ចរណ៍បរ​ទេ​ស​ដែ​លកាន់តែ​មាន​កំណើន​​ឡើងជាលំដាប់​តាម​គោលនយោបាយ​បើកចំហជើងមេឃ។សូមបញ្ជាក់ថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចការសាងសង់បាន២៧ភាគរយ នៃគម្រោងទាំងមូល ហើយ​ដោយមកដល់បច្ចុប្បន្នបាន ចំណាយអស់ទឹកប្រាក់ជិត ៤០០លានដុល្លារអាមេរិក បើទោះបីជាមានការរាំងស្ទះ​ ដោយ​សារការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ គម្រោងដែលប្រើទុន​វិនិយោគទាំងស្រុង ដោយក្រុមហ៊ុន CAIC […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ២៤ធ្នូ នឹងបើកសន្និបាត គណៈកម្មាធិការកណ្តាល បក្សប្រជាជន ដើម្បីសម្រេចបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ សមាជិក-សមាជិកការកណ្តាល នឹងរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចលើបេក្ខភាព អ្នកបន្តវេន អនាគត នាយករដ្ឋមន្ត្រីកម្ពុជា។ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ថ្ងៃទី២៤ ធ្នូខាងមុខនេះ សមាជិក-សមាជិការកណ្តាល ត្រៀមចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្ស ដើម្បីសម្រេចទៅលើបេក្ខភាព នាយករដ្ឋមន្រ្តីបន្តវេន និងមានកិច្ចការងារមួយចំនួន ដែលគណៈកម្មាធិការត្រូវធ្វើ»។សម្ដេចតេជោបន្ដថា «ភាពល្ងង់របស់គេ ស្មើរនឹងលើកដុំថ្ម ទំលាក់លើជើងខ្លួនឯង ខ្លួនឯងចង់ធ្វើនាយករដ្ឋមន្រ្តី មកបិទផ្លូវខ្លួនឯង។ មិនមែនអត់ពី ហ៊ុន សែន ទៅ ដល់លោកឯងឯណា ព្រោះទោសនោះគ្មានអ្នកណាលើកទោសលែងឲ្យទេ បើហ៊ុន សែន មិនស្នើសុំ ។ តើព្រះមហាក្សត្រ ឡាយព្រះហត្ថលេខាលើកលែងទោសក៏អត់បាន»។សូមបញ្ជាក់ថា សមាជិក-សមាជិការ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា […]

ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ឆក់ទូរស័ព្ទពីនារី២នាក់បានសម្រេច ត្រូវបានអ្នកបើកកង់បីជិះបុកដួលរត់ចោលម៉ូតូមួយគ្រឿង…

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារី២នាក់បានសម្រេចតែត្រូវបុរសម្នាក់បេីកកង់បីឥណ្ឌាឃើញហេតុការណ៍នេះជិះបុកបណ្តាលឱ្យជនសង្ស័យដួលម៉ូតូរួចបន្តរត់គេចខ្លួនត្រូវយុវជនម្នាក់ដេញយកទូរស័ព្ទបានមកវិញ។ ហេតុការណ៍ នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កូពី ស៊េរីឆ្នាំ២០២១ ភ្នំពេញ1JB- 3637ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ឡេីងស្ពានអាកាសស្ទឹងមានជ័យទិសដៅពីជើងទៅត្បូងខណៈមកដល់ពាក់កណ្តាលស្ពានស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកស្កូបពីស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1BV-4364 និងមួយគ្រឿងទៀតមិនចាំម៉ាក បានជិះបញ្ច្រាសទិសដៅចរាចរណ៍ឡេីងលេីស្ពានអាកាសហេីយបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីរងគ្រោះដែលអង្គុយខាងក្រោយបានសម្រេច ហេីយបានព្យាយាមជិះម៉ូតូគេចខ្លួន ភ្លាមនោះស្រាប់តែបុរសម្នាក់បេីកកង់បីឥណ្ឌាមកពីក្រោយនារីរងគ្រោះឃេីញដូចនេះក៏បេីកបំបុកបណ្តាលឱ្យម៉ូតូជនសង្ស័យដួល តែម្តង។ ប្រភពដដែលបានបន្តថា បន្ទាប់មកជនសង្ស័យបានព្យាយាមរត់គេចខ្លួនទៀតដោយទុកម៉ូតូមួយគ្រឿងនិងដំបងឆក់មួយដេីមទៀត ហេីយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយភ្លាម នោះក៏មានយុវជនម្នាក់ទៀតជិះម៉ូតូដឹកអីវ៉ាន់អនឡាញឃេីញក៏ជិះម៉ូតូដេញតាមក្រោយទៀតរហូតទៅដល់ក្រោមស្ពានទេីបជនសង្ស័យគប់ទូរស័ព្ទជនរងគ្រោះទៅលេីយុវជនដឹកអនឡាញហេីយបន្តរត់ចូលកន្លែងស្ងាត់បាត់ទៅ។ ក្រោយកេីតហេតុយុវជនដឹកអីវ៉ាន់ក៏ប្រគល់ទូរស័ព្ទទៅនារីរងគ្រោះវិញ ហេីយត្រូវបានសមត្ថកិច្ចនាំនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនិងយកម៉ូតូជនសង្ស័យទៅរក្សាទុករងចាំស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលេីយកមកដាក់ទោសតាមច្បាប់៕

ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញបង្រ្កាបនិងរឹបអូសឈើជាច្រើនម៉ែត្រគូបនៅស្រុកត្បែងមានជ័យ…

(ព្រះវិហារ) កាលពីថ្ងៃ ទី៧ ខែធ្នូឆ្នាំ២០២១កម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារសហការនិងកម្លាំងប្រដាប់អាវុធ បានចុះបង្រ្កាបទីតាំងស្តុកឈើប្រភេទគ្រឿងផ្ទះ ជាច្រើនម៉ែត្រគូបដែលកាប់អារចេញពីដែនជម្រកសត្វព្រៃព្រះរការ ។សមត្ថកិច្ចបានឱ្យដឹងថា ឈើជាច្រើនម៉ែត្រគូបនេះចំពោះប្រជាពលរដ្ឋគ្មានលទ្ធិភាពស្តុកទុកបែបនេះទេ។គឺមានតែក្រុមឈ្មួញដែលធ្វើអាជីវកម្មរាល់ថ្ងៃបានមានលទ្ធភាពដែលបម្រុងយកទៅចែកចាយបន្ត ។ព្រោះថាក្នុងខេត្តព្រះវិហារ មានដេប៉ូផ្គត់ផ្គង់ឈើចំនួន២កន្លែង។ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច សូមវែកមុខរកម្ចាស់ឈើ ខាងលើ យកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ។បើសមត្ថកិច្ចចាប់បានតែឈើ ហើយអ្នកបំផ្លាញរួចខ្លួន ការកាប់បំផ្លាញក៏នៅតែមានកើតឡើងជាបន្តទៀត បច្ចុប្បន្នឈើជាច្រើនម៉ែត្រគូបត្រូវបានសមត្ថកិច្ចជំនាញរឹបអូស យកមករក្សាទុកនៅផ្នែក រដ្ឋបាល ព្រៃឈើត្បែងមានជ័យ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ សូមបញ្ចាក់ផងដែរថាឈើរាប់សិបសន្លឹកខាងលើមកដល់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២១នេះខាងរដ្ឋបាលព្រៃឈើកំពុងធ្វើការវាស់វែង៕