ព័ត៌មានជាតិ

បើគ្មាន២ធ្នូ ក៏គ្មានថ្ងៃ៧មករាដែរ បានចូលរៀនត្រូវដឹងគុណម្ចាស់ ហូបទឹកអណ្ដូងឬស្រះ ត្រូវដឹងគុណអ្នកកសាងផង..!

អត្ថន័យខាងលើ គឺជាសម្ដីដែលឯកឧត្ដមបណ្ឌឹត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាជំនួយការផ្ទាល់សម្ដេចតេជោ ព្រមទាំងលោកជំទាវឧបាសិការ ហ៊ុន ប៊ុនធឿន ជំនួយការក្រសួងការបរទេស បានមានប្រសាសន៍នៅក្នុងពិធីសម្ភោធអគារសិក្សា នឹងពិធីសម្ភោធបើកឲ្យប្រើប្រាស់ពេញ១ថ្ងៃ នូវអណ្ដូងទឹក កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ រហូតដល់ល្ងាចថ្ងៃដដែល នៅក្នុងសាលាបឋមសិក្សាជ្រោះជ្រៅពោធិ៍សាល ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ដែលឯកឧត្ដម នឹងលោកជំទាវ រួមទាំងក្រុមការងារ បាននាំសមិទ្ធិផលទាំងអស់នេះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានប្រារពពិធីសម្ភោធបើកឲ្យប្រើប្រាស់នូវអគារសិក្សា១ខ្នងមាន៤បន្ទប់ នឹងបង្គន់អនាម័យ២បន្ទប់ អស់ទឹកប្រាក់ជាង៦មុឺនដុល្លារ ដែលសមិទ្ធិផលទាំងនេះ គឺជាអំណោយរបស់សប្បុរសជនអាជីណូម៉ូតុ នៃប្រទេសជប៉ុន បាននាំថវិកាយកមកកសាងជូនដល់សិស្សានុសិស្សបានសិក្សានៅទីនោះផងដែរ។ឈ្លាតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើនូវពាក្យពេជ្រជាច្រើនឲ្យចេះថែរក្សានូវសមិទ្ធិផលទាំងនេះ កុំយកជើងទៅធាក់ជញ្ជាំងសាលារៀន មិនឲ្យគប់ឬចោល ទៅប៉ះសាលា ហើយបត់ជើងត្រូវចេះចាក់ទឹកសម្អាត ចូលបង្គន់ត្រូវដោះស្បែកជើង នឹងខឹតខំរៀនសូត្រឲ្យបានចេះដឹងល្អប្រសើរ។សូមបន្ថែមទៀតថា រហូតដល់ល្ងាចថ្ងៃខែដដែល ឯកឧត្ដមបណ្ឌិត សាង ប៊ុនលាង នឹងលោកជំទាវឧបាសក ហ៊ុន ប៊ុនធឿន បានបើកកិច្ចសម្ភោធអណ្ដូងទឹកប្រើម៉ូទ័រចំនួន៥កន្លែង ដាក់ឲ្យបងប្អូនប្រជាពលរដ្ឋចំនួន៤ភូមិប្រើប្រាស់ ដែលបានប្រារព្ធនៅសាលាបឋមសិក្សាសំរ៉ង ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះចំណាយអស់ថវិកាសរុបចំនួន៧.២០០ដុល្លារអាមេរិច។គួរបញ្ជាយល់ថា ការជួយជ្រមជ្រែងកសាង និងអភិវឌ្ឃន៍ គឺជាកត្តាធ្វើឲ្យប្រទេសយើងមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ ជាមួយគ្នានោះចំពោះបងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ កងកម្លាំងទាំងបីប្រភេទ ឯកឧត្ដមបណ្ដិង នឹងលោកជំទាវឧបាសិកា បាននាំនូវអំណោយអនុស្សាវរីយ៍ភ្ជាប់ដៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា យកមកចែកជូនរួមមាន៖ ក្រម៉ា, សៀវភៅ, បុិច នឹងថវិកាមួយចំនួន ជាការលើកទឹកចិត្តក្នុងការចំណាយពេលវេលារបស់បងប្អូន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *