សមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតក្នុងវិស័យកីឡាបានលេចត្រដែតរូបរាងជាផ្លូវការហើយនាថ្ងៃនេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរំភើបរីករាយប្រកបដោយក្តីមោទនៈនេះ ពលរដ្ឋកម្ពុជាទាំងអស់គ្នា សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ មាតុភូមិ និងប្រជាជន ហើយដែលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះជាតឹកតាងមួយ។ផ្អែកលើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងចក្ខុវិស័យវែងឆ្ងាយ កម្ពុជាបានធ្វើដំណើរយ៉ាងស្វាហាប់ឈានមកដល់ចំណុចនេះ ពោលគឺការឈោងចាប់ឧត្តមភាពក្នុងវិស័យកីឡា ស្របពេលដែលសេដ្ឋកិច្ចជាតិ ជីវភាពប្រជាជនមានការកើនឡើងមកដល់កម្រិតមួយ ដែលអនុញ្ញាតឱ្យយើងអភិវឌ្ឍខ្លួនបន្ថែមក្នុងផ្នែកផ្សេងៗ រួមមានកីឡាផងដែរ។ ជាមួយនឹងសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្តនេះ ព្រះរាជាណាចក្រកម្ពុជាក៏បាន និងកំពុងហ្វឹកហាត់ ដុសខាត់ សម្រិតសម្រាំងសមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ត្រៀមលក្ខណៈដើម្បីជ័យជំនះក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កម្ពុជាមានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ពហុកីឡដ្ឋានជាតិ «មរតកតេជោ»នឹងក្លាយជាកម្លាំងជំរុញទឹកចិត្តដ៏មហិមាដល់បងប្អូនកីឡាករ កីឡាការិនីទាំងអស់ក្នុងការប្រឹងប្រែងដើម្បីដណ្តើមជោគជ័យក្នុងវិញ្ញាសារប្រកួតរបស់ខ្លួន។ បងប្អូនត្រូវមានជំនឿជាក់លើខ្លួនឯង ដូចដែលពួកយើងជឿជាក់មកលើបងប្អូនដូច្នេះដែរ។#ជឿថាខ្មែរធ្វើបាន#អបអរសាទរកម្ពុជា#មរតកតេជោ
Related Articles
សមត្ថកិច្ចឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ២៨នាក់ និងដកហូតដាវសាំម៉ូរ៉ៃមួយចំនួន នៅមហាវិថីចោមចៅ
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃ និងចំពៀមកៅស៊ូប្រមូលផ្តុំគ្នាបំរុងធ្វើសកម្មភាព ត្រូវបានកម្លាំងនគរបាលធ្វើការបង្ក្រាបឃាត់ខ្លួនយកទៅសាកសួរចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា មុនឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ថា មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវសាំម៉ូរ៉ៃប្រមូលផ្តុំគ្នា និងជិះម៉ូតូអូសដាវធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងនគរបាលបានចុះទៅដល់ចំណុចកើតហេតុ ដោយឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា ក៏ធ្វើការឃាត់ឆែកឆេររកឃើញដាវសាំម៉ូរ៉ៃ ចំនួន៥ដើម និងចំពៀមកៅស៊ូ១ ទើបឃាត់ខ្លួនជនសង្ស័យចំនួន២៨នាក់ យកទៅអធិការដ្ឋាន នរគបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់៕
ករណីអគ្គីភ័យឆេះម៉ូតូអស់ចំនួន ៣០ គ្រឿង និងឡដុតចំហាយចំនួន០១ឡ ដែលស្ថិតនៅភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…
(ព័ត៌មានលម្អិត) នៅវេលាម៉ោង ១១:៥០ នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចរោងចក្រកាត់ដេរ តាមបណ្តោយផ្លូវបេតុង ភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ម្ចាស់ទីតាំង ឈិន ផាន់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ម្ចាស់រោងចក្រ ។ មូលហេតុ: បណ្តាលមកពីឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ។+ ប្រភេទសំណង់: ថ្មីប្រក់ស័ង្កសី ទំហំ ៥០x១០០ម៉ែត្រ។+ ខូចខាតសម្ភារៈ ឆេះសំយាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រx២០ម៉ែត្រ អស់មួយចំហៀងរួមទាំងម៉ូតូចំនួន ៣០ គ្រឿង និងឡដុតចំហាយចំនួន០១ឡ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ - ស្លាប់មនុស្ស : គ្មាន ។- របួសមនុស្ស: គ្មាន ។ + កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះរថយន្តការិយាល័យអគ្គិភ័យចំនួន ០៦ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៧ […]
រថយន្តកុងតីន័រពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងម្នាក់ស្លា-ប់បាត់បង់ជីវិត
ព្រះសីហនុ៖រថយន្តកុងតីន័រពីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តម្នាក់បានស្លាប់បាត់បងជីវិតនៅនឹងកន្លែងកើតហេតុណ៍ ភ្លាប់ៗ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវជាតិលេខ ០៤ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការល្ហុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ចំណែកសាកសពដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៍រន្ធត់មួយនេះមិនទាន់មាននរណាម្នាក់អាចស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេយោងតាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានបញ្ជាក់ប្រាប់ឲ្យដឹងថានីមុនពេលកើតហេតុ គេបានឃើញរថយន្តកុងតីន័រក្បាលពណ៍ស លាយបៃតងមួយគ្រឿងបើកបរតាមបណ្ដោយផ្លូវជាតិលេខ០៤ ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៍ស្រាប់តៃមានរថយន្តមួយគ្រឿងទៀតក្បាលពណ៍សសន្ដោសកន្ទុយពណ៍ក្រហមបើកបរក្នុងទិសដៅពីកើតទៅលិចចំណុចកើតហេតុខាងលើក៍ជ្រុលទៅបុកជាមួយនឹងរថយន្តក្បាលពណ៌សលាយបីតងពេញទំហឹង បណ្ដាលឱ្យអ្នកបើកបរម្នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្ត ចំណែករថយន្តទាំងពីរបានរងការខូចខាតយ៉ាងដំណំក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០២ដែលបានឈរជើងនៅគោលដៅនោះបានសហការគ្នាជាមួយកម្លាំងអធិការនគបាលស្រុកកំពង់សីលា បានការពារនៅទីតាំងកន្លែងកើតហេតុនោះដោយយកចិត្តទុកដាក់បំផុតនិងជួយសម្រួលចរាចរណ៍ដើម្បីកុំឲ្យមានការកកស្ទះ ហើយក៏បានទាក់ទងទៅភ្នែកជំនាញចេះតែថាចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុឲ្យចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តកុងតឺន័រទាំងពីរគ្រឿងយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសាកសពបានសមត្ថកិច្ចពិនិត្យមើលអត្តសញ្ញាណប័ណ្ណរួចរាល់ក៏បានទាក់ទងទៅទៅប្រាប់សាច់ញាតិនិងក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕