ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមធ្វើចរាចរណ៍ចំពោះរថយន្តធុនធំដឹកធ្ងន់ៗ ឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីយប់ថ្ងៃទី២៥ ខែតុលា តែអាចធ្វើចរាចរណ៍ បានចំពោះរថយន្តធន់តូច និងម៉ូតូ។ ការសម្រេចបែបនេះ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់ កាលពីយប់មិញនេះ។ កំណាត់ផ្លូវលេខ២០អា ដែលត្រូវបិទនេះ ចាប់ពីរង្វង់មូលកួរស្រូវ ឆ្លងកាត់សង្កាត់រលួស និងសង្កាត់គងណយ ខណ្ឌដង្កោ ទៅផ្សារកន្ទួត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ហើយការសម្រេចមិនឲ្យធ្វើចរាចរណ៍ចំពោះឡានធំដឹកទំនិញ ឆ្លងកាត់ផ្លូវលេខ២០អានេះ ដោយសារស្ថានភាពទឹកជំនន់ទឹកភ្លៀងហក់ឡើងខ្លាំង និងហូរកាត់កំណាត់ផ្លូវមួយនេះហើយ។ ប៉ុន្តែតែទោះបីជាយ៉ាងណាក្តី នៅម៉ោង១១យប់នេះ លោក លឹម គានហោ បានសម្រេចបិទទ្វារទឹកជាច្រើននៅខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថាយការលិចលង់ខ្លាំងនៅយប់នេះ៕
Month: October 2021
អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងបញ្ជាកម្លាំងភ្លាមៗ ទប់ស្កាត់ទឹកស្ទឹងព្រែកត្នោត ហក់ឡើងខ្លាំង
ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យទឹកជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងខណ្ឌដង្កោ ខណៈទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរទៅដល់ពលរដ្ឋ។ លោក ឃួង ស្រេង បានណែនាំអាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាទប់ទំនប់ ស្ទឹងព្រែកត្នោត និងបញ្ជាអាជ្ញាធរ សហការជាមួយកងកំលាំង ដាក់តង់បាំង ក្នុងទឹកត្រង់ជើងទំនប់ សង្កត់បាវខ្សាច់ពីលើការពារ ឬបិទរុននាគឲ្យបានជាប់ ជៀសវាងទឹកហូរច្រោះខាងក្រោម ការពារឲ្យរឹងមាំជៀសវាង ការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំឲ្យមានគ្រោះមហន្តរាយ ដល់ពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះ។ បន្ថែមនេះ លោកក៏បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋទាំងអស់ ក៏ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយនេះ ។ មានន័យថា បើមានហានិភ័យអ្វីកើតឡើង គឺអាចបញ្ជៀសទាន់ពេលវេលា។ គួរឲ្យដឹងថា ការហក់ឡើងខ្លាំង នូវទឹកជំនន់ព្រែកត្នោតនេះ ដោយសារតែការបើកទ្វាទឹក នៅខេត្តកំពង់ស្ពឺ ។ ក្នុងនោះដែរ ក៏មានកងកម្លាំង ដែលចុះជួយអន្តរាគមន៍ ទប់ទំនប់ស្ទឹងព្រែកត្នោតនេះ ក្រៅពីអាជ្ញាធរខណ្ឌដង្កោ និងមន្ទីរ […]
រថយន្តកូរ៉េបើកវ៉ាមិនប្រយ័ត្នបុករ៉ឺម៉កម៉ូតូពេញទំហឹងបណ្តាលអោយម្ចាស់ដំបកម្នាក់ម្នាក់ស្លា ប់នៅនឹងកន្លែងកើតហេតុ។
ភ្នំពេញរ÷រថយន្តកូរ៉េមួយគ្រឿងវ៉ាជែងបុករ៉ឺម៉កម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លា ប់ចំណែកឯរថយន្តនិងរម៉ករងការខូចខាតយ៉ាងដំណំបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវព្រៃស ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះកើត ផុន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតរស់នៅ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅទួលពង្រ សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-4896 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅលិចទៅកើតលុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ាជែងក៏រេចង្កូតចូលទៅចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកជាមួយរ៉ឺម៉កម៉ូតូ១គ្រឿង ដែលកំពុងបើកបរបញ្រ្ចាស់ទិសគ្នាពេញទំហឹងតែម្ដង បណ្ដាលឱ្យម្ចាស់រ៉ឺម៉កស្លា ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តបើកទ្វារចុះពីលើរថយន្តដាក់មេប្រូចបាត់ស្រមោលសូន្យ ។ ក្រោយពីហេតុសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកន្លែងកើតហេតុដើម្បីត្រួតពិនិត្យមើលរួចរាល់ ទើបកម្លាំងនគរបាលមូលដ្ឋានខណ្ឌដង្កោសហការគ្នាជាមួយកម្លាំងផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងរ៉ឺម៉កទៅរក្សាទុកនៅនគរបាលចរាចរណ៍ក្រុងដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អភិបាលខេត្តកំពត បានសម្របសម្រួលដោះស្រាយបញ្ចប់ករណីផលប៉ះពាល់ដីធ្លីវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែ
ករណីផលប៉ះពាល់ដីធ្លីវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែ ត្រូវបានបញ្ចប់ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រោមការសម្របសម្រួល ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានប្រេីប្រាស់ឋានានុក្រមគ្រួសារប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលដោះស្រាយ ជូនពួកគាត់ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះពួកគាត់ ដោយទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា។ ការដោះស្រាយក្ដីជូនពលរដ្ឋនេះ ធ្វើឡើងនៅបរិវេណសាលាស្រុកដងទង់ ខេត្តកំពត ដែលបានការចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកភូមិឃុំ និងតំណាងក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត៕
វត្តមានដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន លើទឹកដីនៃខេត្តកំពតពិតជាធ្វើឲ្យកក្រើកមេឃរញ្ជួយព្រះធរណី !
ខេត្តកំពត/ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ចើញចុះសួរសុខទុក្ខបើកវេទិការសាធារណៈ និងរកដំណោះស្រាយដីធ្លីនៅបូរីធម្មជាតិស្រុកដងទង់ជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារ!ដែលរឿងនេះ កើតឡេឺងរំារ៉ៃ ជាយូរមកហើយ ។ នាព្រឹកថ្ងៃ៣រោចខែអស្សុជឆ្នាំឆ្លូវ ត្រីស័ក ព.សៈ២៥៦៥ត្រូវនឹងថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង០៨ៈ៣០នាទី បើកទេវិការសាធារណៈដើម្បីដោះស្រាយនូវបញ្ហាវិវាទទាំងឡាយជូនប្រជាពលរដ្ឋចំនួន០៤គ្រួសារក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។ ពិធីនេះបានប្រព្រឹត្តទៅស្ថិតនៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ នៃខេត្តកំពត ទាក់ទងទៅនឹងបញ្ហាវិវាទដីធ្លីរវាងក្រុមហ៊ុនបូរីធម្មជាតិដងទង់ ជាមួយនឹងប្រជាពលរដ្ឋ០៤គ្រួសារ។ នៅឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសួរនាំតំណាងក្រុមហ៊ុន និងសួរនាំតំណាងប្រជាពលរដ្ឋ០៤គ្រួសារ បន្ទាប់មកក៏សម្របសម្រួល និងដោះស្រាយជូនពួកគាត់ដើម្បីបញ្ចប់ជម្លោះក្រោមស្មារតីយោគយល់និងទទួលបាននូវលទ្ធផលគួរជាទីគាប់ចិត្តរបស់ពលរដ្ឋ។ តំណាងភាគីទាំងពីរបានទទួលយកដោយទឹកមុខរីករាយព្រោះពួកគាត់ព្រមទទួលស្គាល់ និងទទួលយកលទ្ធផលដែលឯកឧត្តមបានសម្រេចនិងសម្របសម្រួល និងបានអរគុណដល់ឯកឧត្តមអភិបាលខេត្តជាខ្លាំងដែលបានជួយបញ្ចប់វិវាទរបស់ពួកគាត់ ពិសេសពួកគាត់បានកោតសរសើរដល់ឯកឧត្តមជាពន់ពេកដែលបានជួយបញ្ចប់វិវាទនេះ។ ប្រជាពលរដ្ឋប្រសិទ្ធនាមជូនឯកឧត្តមអភិបាល ថាជាលោកម្ចាស់ប៉ៅចិនទី ពីនៅស្រុកខ្មែរពិតជាមិនខុសបំណងឡេឺយ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ទាំងមូលក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពតមានទឹកចិត្តសប្បាយរីករាយ សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពត ម៉ៅ ធនិន សូមឱ្យឯកឧត្តមមានកម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃនិងមានអាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃនេះជាខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស! សីហនុ-ហ៊ុន សែន ជាចលកររុញឱ្យមានកិច្ចព្រមព្រៀងនេះឡើង…
ភ្នំពេញ ៖ គិតចាប់ពីត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលក្រុមរបស់លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៃសង្គមរាស្រ្តនិយមដ៏អស្ចារ្យនោះ ក៏ជាពេលភ្លើងសង្គ្រាមដ៏សន្ធោសន្ធៅនៅលើដែនដីកម្ពុជា បានចាប់ផ្តើមឆាបឆេះរោលរាលឡើងយ៉ាងខ្លោចផ្សារជាទីបំផុត។ សង្គ្រាមរវាងអ្នកស្រឡាញ់ និងមានស្វាមីភក្តិជាមួយសម្តេច នរោត្តម សីហនុ មានចិនជាបង្អែក និងក្រុមទាហានសាធារណរដ្ឋខ្មែរ មានអាមេរិកជាបង្អែករយៈពេល៥ឆ្នាំ មុនឈានដល់ការដណ្តើមជ័យជម្នះ និងការគ្រប់គ្រងរបស់ក្រុមខ្មែរក្រហម ប៉ុលពត, អៀង សារី ខៀវ សំផន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមិនតិចជាង ១លានអ្នកនោះឡើយ បានស្លាប់បាត់បង់ជីវិត និងធ្លាក់ខ្លួនពិការ។ របបប្រល័យពូជសាសន៍ ប៉ុលពត រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ជាពេលវេលាដ៏សែនទារុណ និងខ្លោចផ្សាជាទីបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ក្រោមរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរច្រើនជាង ២លាននាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើនលាននាក់ទៀត ត្រូវបាននិរាស្ត្រព្រាត់ប្រាស់ពីក្រុមគ្រួសារ ហើយស្លាកស្នាមដ៏សែនខ្លោចផ្សារនេះ បានបន្តដក់ជាប់ក្នុងបេះដូងពលរដ្ឋខ្មែរមកដល់ពេលបច្ចុប្បន្ន។ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានដួលរលំនៅថ្ងៃទី៧ […]
អបអរសាទរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា
ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ គឺជាខួប ៣០ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២១) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣០ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ីនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ កម្មវិធីសម្ពោធ និងបើកដំណើរការសេដ្ឋកិច្ច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យបើកដំណើរការឡើងវិញ នូវការរៀបចំកម្មវិធីប្រជុំ និងកម្មវិធីសម្ពោធនានា ក៏ដូចជាការអនុញ្ញាតបើកដំណើរការសេដ្ឋកិច្ចផងដែរ។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយសម្តេចបញ្ជាក់ថា ក៏ព្រោះតែការត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ក្នុងដំណើរការរៀនរស់នៅជាមួយកូវីដ១៩ មានលក្ខណៈល្អប្រសើរ ដែលអាចឲ្យយើងរៀបចំកម្មវិធីដោយផ្ទាល់បាន។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងបន្ថែមទៀតថា សម្រាប់លទ្ធភាពដែលយើងអាចប្រជុំទៅបាន គឺយើងប្រជុំផ្ទាល់ ហើយលទ្ធភាពដែលមិនអាចប្រជុំបាន យើងប្រជុំតាមប្រព័ន្ធ Zoom ។ កិច្ចការបន្ត សម្តេចស្នើឲ្យមានការរៀបចំដំណើរការដំបូងរបស់សម្តេច គឺសម្ពោធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីចាប់ផ្តើមឡើងវិញ ឲ្យមានដំណើរការកម្មវិធីដោយផ្ទាល់នេះ។ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងនៅតែក្នុងរោង ក្នុងពេលដែលយើងឲ្យសិស្សសាលាចូលរៀន ដូចជាមិនល្អមើល ហើយមិនត្រូវនឹងចង្វាក់ការងារទៀតផង។ បន្ទាប់ទៅ ត្រូវពិនិត្យមើលកម្មវិធីមួយចំនួនទៀត ដែលយើងបានលុបចោល ដូចជាការសម្ពោធស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ដែលយើងបានធ្វើយ៉ាងធំ និងអស់ថវិកាយ៉ាងច្រើន។ យើងត្រូវតែសម្ពោធ […]
នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនបុរសម្នាក់ និងដកហូតគ្រឿងញៀនជិត២០០ក្រាម
ព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដើម្បីធ្វើការសាកសួរ និងសម្រេចទៅតាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នសង្កាត់១ ក្រុង-ខេត្ដព្រះសីហនុ។ មន្ត្រីនគរបាល បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីអធ្រាតថ្ងៃទី១៨ ខែតុលា វេលាម៉ោងប្រមាណ១១និង៣០នាទី នៅចំណុចកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួន នគរបាលដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន ចំនួន២កញ្ចប់ធំ មានទម្ងន់១៩៨ក្រាម និងទូរស័ព្ទដៃចំនួន៣គ្រឿង៕
មានករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងមួយ នៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ក្នុងខណ្ឌដង្កោ
ភ្នំពេញ ៖ បើយោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោង០៩៖៤៥នាទីព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ មានករណីអត្តឃាតមួយបានកើតឡើង នៅក្នុងចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT តាមផ្លូវព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលកើតឡើងដោយបុរសម្នាក់ បានយកកាំភ្លើងបានសម្លាប់ខ្លួនឯង។ ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ច និងកម្លាំងជំនាញបានចុះមកពិនិត្យជាក់ស្តែងកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវនៅក្នុងករណីអត្តឃាតដោយខ្លួនឯងនេះ។ បើតាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា បុរសរងគ្រោះខាងលើនេះ ទំនងជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PTT នេះតែម្តង ហើយការបាញ់សម្លាប់ខ្លួននេះអាចបណ្តាលមកពីមានជំងឺប្រចាំកាយ។ សម្រាប់ករណីអត្តឃាតនេះដែរ អង្គភាព គេហទំព័រ ask-post នឹងផ្សាយលម្អិតបន្ថែមទៀតនៅពេលបន្ទាប់៕