ករណីផលប៉ះពាល់ដីធ្លីវាងប្រជាពលរដ្ឋចំនួន១៩គ្រួសារ រស់នៅក្នុងភូមិស្រែជាខាងជើង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងក្រុមហ៊ុន សេង សម្បត្តិ ជាច្រើនខែ ត្រូវបានបញ្ចប់ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ក្រោមការសម្របសម្រួល ពីឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានប្រេីប្រាស់ឋានានុក្រមគ្រួសារប្រជាពលរដ្ឋ ចូលរួមសម្របសម្រួលដោះស្រាយ ជូនពួកគាត់ ដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះពួកគាត់ ដោយទទួលបានភាពយុត្តិធម៌ទាំងអស់គ្នា។
ការដោះស្រាយក្ដីជូនពលរដ្ឋនេះ ធ្វើឡើងនៅបរិវេណសាលាស្រុកដងទង់ ខេត្តកំពត ដែលបានការចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ទីរជំនាញ អាជ្ញាធរស្រុកភូមិឃុំ និងតំណាងក្រុមហ៊ុន សេង សម្បត្តិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត៕