បន្ទាយមានជ័យ ៖ ទាហានថៃ បានបញ្ជូនពលករខ្មែរចំនួន១២នាក់ មកអាជ្ញាធរកម្ពុជាវិញ ក្រោយឃាត់ខ្លួនពីបទលួចឆ្លងដែនទៅប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវយកទៅធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក នៅស្រុកថ្មពួក នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ គួរបញ្ជាក់ថា នៅវេលាម៉ោងជិត៣រសៀល កម្លាំងទាហានបូផារបស់ថៃ បានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន ១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ពេលពួកគេកំពុងលួចឆ្លងដែន ទៅធ្វើការនៅក្នុងខេត្តនគររាជសីម៉ា។ បើតាមទាហានបូផា របស់ថៃ បាននិយាយថា «ការឃាត់ខ្លួនពលករខ្មែរនេះ អនុវត្តតាមបទបញ្ជាពីមេបញ្ជារការកងកម្លាំងបូផាថៃ ឱ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារ ការរាតត្បាតជំងឺកូវីដ-១៩ផងដែរ។ កងកម្លាំងសមត្ថកិច្ច តាព្រះយ៉ា បានចាត់កម្លាំងល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងឃ្លាំមើលនៅបរិវេណភូមិទ័ពសៀម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ហើយបានឃើញពលករខ្មែរមួយក្រុមកំពុងធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសកម្ពុជាចូល ត្រង់បរិវេណបង្គោលឡាក់ 48P TA 584361 ភូមិទ័ពសៀម ឃុំតាព្រះយ៉ា ចូលមកដីថៃ ទើបសមត្ថកិច្ចចាប់ឃុំខ្លួនសួរនាំតែម្តង»។ ការឃាត់ខ្លួននោះមានសុទ្ធតែជាជនជាតិខ្មែរ ១២នាក់ ក្នុងនោះប្រុស៥ ស្រី៥ និងក្មេង២នាក់។ ពលករទាំងអស់ បានសារភាពថាពួកគាត់ត្រូវទៅស៊ីឈ្នួលធ្វើការចំការដំឡូង ក្នុងទឹកដីខេត្តនគរ […]
Month: May 2021
TOP NEWS: ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៥០នាក់ ខណៈជាសះស្បើយ១៣៨០នាក់ 2021-05-16 11:30am (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៥០នាក់ ខណៈអ្នកជំងឺ១៣៨០នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,១៨៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១២,១២០នាក់ និងស្លាប់សរុបចំនួន១៥០នាក់៕ប្រភព (Fresh News)
ប្រជាពលរដ្ឋក្នុងតំបន់ក្រហម ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី១៥ ខែឧសភានេះ
ភ្នំពេញ ៖ សូមបងប្អូនក្នុងតំបន់ក្រហម អញ្ជើញទៅចាក់វ៉ាក់សាំងដូសទី២ គឺចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ។ សកម្មភាពចាក់វ៉ាក់សាំងនេះ បានធ្វើនៅខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ចំណែកបងប្អូនមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ក៏អាចមកចាក់បានព្រមគ្នាផងដែរ សូមរូសរាន់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី១ បានបញ្ចប់ប្រមាណ៨០ ទៅ៩០ភាគរយហើយ។ ហើយការចាក់ដូសទី២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភានេះ។ ទោះបីចាប់ផ្តើមចាក់ដូសទី២ តែការចាក់ដូសទី១ ក៏បានធ្វើទន្ទឹមគ្នានេះ សម្រាប់ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់ចាក់នោះ។ តាមរបាយការណ៍រយៈពេល ១៤ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលជាតំបន់ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់ជូនប្រជាពលរដ្ឋបានជាង ៦៥ម៉ឺននាក់ហើយ។ រីឯការចាក់ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភានេះ និងធ្វើនៅខណ្ឌចំនួន៦ខណ្ឌ ដែលខណ្ឌទាំង៦ រួមមាន៖ ខណ្ឌមានជ័យ ចាក់បាន ១៣៦.៥៥៧នាក់, ខណ្ឌដង្កោ ចាក់បាន […]
ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៣៣៥នាក់ ខណៈជាសះស្បើយ៨៧៣នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ៣៣៥នាក់ ខណៈអ្នកជំងឺ៨៧៣នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២១,៨៣៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន១០,៧៤០នាក់ និងស្លាប់សរុបចំនួន១៤៧នាក់៕
Breaking News: តុលាការសម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត […]
ឃាត់មេខ្យល់២នាក់ និងពលករ ចំនួន១៩នាក់ ករណីលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ
បាត់ដំបង ៖ កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន បានសហការជាមួយសមត្ថកិច្ចថៃ បានឃាត់ខ្លួនមេខ្យល់ចំនួន២នាក់ និងពលករខ្មែរប្រុស ស្រីចំនួន១៩នាក់ ករណីលួចឆ្លងដែនចូលទៅប្រទេសថៃ ដោយខុសច្បាប់ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ លោក សុង សុភ័ក្ត អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមេខ្យល់ចំនួន០២នាក់ រួមមាន៖ *ទី១. ឈ្មោះ ផូ ផាត អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រៃផ្តៅ ស្រុកពារាំង ខេត្តព្រៃវែង *ទី២. ឈ្មោះ សា ផាត ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិភ្នំតូចឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បើតាមលោក សុង សុភ័ក្ត, ក្រោយឃាត់ខ្លួនមេខ្យល់ទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចំនួន១៩នាក់ ក្នុងចំណោមនេះក៏មានស្ត្រី១នាក់ ពលករទាំងនោះមកពីខេត្តត្បូឃ្មុំ […]
សូមអោយវិញាណក្ខ័ន្ធរបស់ពួកគេទៅកាន់សុគតិភព ក្រោយស៊ើបអង្កេត ក្រុមការងារចម្រុះECHO21 បានចាប់ខ្លួន និងចោទជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោតបុគ្គលឈ្មោះ នុនសារ៉េតពីបទឃាតកម្មទៅលើជនរងគ្រោះ៥នាក់ ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១។ បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំងដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស៥នាក់។ សមាជិកនៃក្រុមការងារបានធ្វើការយ៉ាងមមាញឹកអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដើម្បីប្រមូលគ្រប់ភស្តុតាងដែលមាន និងព្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកកោសល្យវិច័យសាកសព និងអ្នកជំនាញស៊ើបអង្កេតករណីអគ្គីភ័យនៅប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំនូវភស្តុតាងល្អបំផុតដាក់ចូលសំណុំរឿង។ “បន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥យើងបានចាប់អារម្មណ៍ថាមានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះហើយសេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីវិធីភ្លើងចាប់ផ្តើមឆាបឆេះដំបូង និងព្រឹត្តការបន្ទាប់ក៏មិនស៊ីសង្វាក់ជាមួយអ្វីៗដែលយើងបានឃើញ។” លោក James McCABE នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍។ “នេះគឺជាអំពើដ៏ឃោឃៅមួយដែលមានផលប៉ះពាល់ដល់ក្រុមការងារយើងទាំងអស់គ្នា។ ខ្ញុំសូមថ្លែងអំណរគុណទៅដល់ក្រុមការងារទាំងអស់គ្នា ដែលយើងអាចទទួលលទ្ធផលស៊ើបអង្កេតនេះបាន គឺពីព្រោះការប្តេជ្ញា និងការខិតខំប្រឹងប្រែងរបស់មន្ត្រីស៊ើបអង្កេត និងមន្ត្រីកោសល្យវិច័យទាំងអស់គ្នាដែលបានព្យាយាមប្រមូលភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅលើបុគ្គលនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញនៅប្រទេសអូស្រ្តាលីដែលបានផ្តល់ជាជំនួយក្នុងការវិភាគភស្តុតាងរបស់យើង។” លោកJames McCABE បានមានប្រសាសន៍បន្ថែម។ “នេះគឺជាការស៊ើបអង្កេតដ៏ល្អដែលបានធ្វើឡើងដោយមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដើម្បីធ្វើអោយប្រាកដថាកុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌។“ ជនល្មើសបានផ្តល់នូវចម្លើយមួយចំនួន ដែលយើងមានភស្តុតាងជាច្រើនដើម្បីគាំទ្រការចោតប្រកាន់។ យើងសូមថ្លែងការសោកស្តាយទៅដល់សាច់ញាតិរបស់ជនរងគ្រោះ ហើយសូមអោយវិញាណក្ខ័ន្ធរបស់ពួកគេទៅកាន់សុគតិភព។
រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៧នាក់ ដែលទើបរកឃើញឆ្លងថ្មី
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន២៧នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះមានអាជីវករផ្សារ និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។ តាមរយៈសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ត បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ គួរជម្រាប ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័ក៕
ក្រសួងការងារ ជូនដំណឹងអំពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដែលបើកដំណើរការឡើងវិញ ក្រោយការបញ្ចប់វិធានការបិទខ្ទប់
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដែលបើកដំណើរការឡើងវិញក្រោយការបញ្ចប់វិធានការបិទខ្ទប់។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម ផលិតកម្មឡើងវិញ ជ្រាបថា៖ ១. នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌទៅនឹង ការចាក់វ៉ាក់សាំងនោះឡើយ។ ២. មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។ ៣. ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ ចំពោះបងប្អូនកម្មករនិយោជិត […]
មុខសញ្ញាចោរកម្មយ៉ាងសកម្ម ៣នាក់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប និងរកឃើញវត្ថុតាងជាច្រើន
កំពង់ចាម ៖ មុខសញ្ញាចោរកម្មយ៉ាងសកម្ម ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប និងរកឃើញវត្ថុតាងជាច្រើន កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិខ្ជា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សមត្ថកិច្ច បានថ្លែងថា ក្រោយមានការបាត់ម៉ូតូជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រួចកំណត់មុខសញ្ញាបានចំនួន៣នាក់ ទើបឈានដល់ការបង្ក្រាបតែម្តង។ ក្នុងប្រតិបត្តិការនៃការបង្ក្រាបនេះ សមត្ថកិច្ចរកឃើញវត្ថុតាងបទល្មើសជាច្រើន ដែលពេលនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធីដើម្បីការសាកសួរនៅឡើយ៕