ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យខូចខាតយ៉ាងដំណំ ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងខ្លួន

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកគូទរថយន្តហាយលេនឌ័រពេញទំហឹងបណ្តាលខូចខាតយ៉ាងដំណំ សំណាងល្អរងរបួសស្រាល ភាគីទាំងពីរជជែកគ្នាយកត្រូវរៀងៗខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០ នាទីយប់ថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២០នៅចំណុចមុខឃ្លាំងចិន លក់គ្រឿងចក្រមួយកន្លែង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយលេនឌ័រ ពណ៌កណ្តុរប្រមេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AY-2664ធ្វើដំណើរទិដដៅពីកើតទៅលិចក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ1HS-0819 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនជ្រុលបុករថយន្តហាយលេនឌ័រពីក្រោយពេញទំហឹងបណ្ដាលឲ្យបែកកាងនិងបែកកញ្ចក់ខាងក្រោយបែកខ្ទេចខ្ទីរាយប៉ាយពេញផ្លូវ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខលើទាំងស្រុង។សំណាងល្អអ្នកបើកម៉ូតូរងរបួសស្រាល។បន្ទាប់មកភាគីទាំងសងខាងបានជជែកគ្នាយកត្រូវរៀងខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀតដោយអស់រយៈពេលជិតមួយម៉ោងទើបភាគីខាងម៉ូតូបានចេញសំណងចំនួន ២៣០ ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យអគារសម្រាប់ធ្វើចត្តាឡីស័កទាំង៣ទីតាំង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែធ្នូ ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យអគារសម្រាប់ធ្វើចត្តាឡីស័ក ទាំង៣ទីតាំង ដែលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាល និងនាយិកាទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។ បន្ទាប់ពីចុះពិនិត្យមើលទីតាំងអគារសម្រាប់ធ្វើចត្តាឡីស័ករួចមក លោកអភិបាលខេត្ត បានបន្តទៅពិនិត្យការសាងសង់សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ដល់មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់បម្រើដល់ភាពចាំបាច់របស់ប្រជាពលរដ្ឋ។ មន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះ គឺបំពាក់ដោយម៉ាស៊ីនវិភាគ និងបរិក្ខារទំនើបៗ ដើម្បីជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺឆ្លងទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម៕

ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្ដីណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ-សហគ្រាស

ចែករំលែក ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីណែនាំបន្ថែមទៀតដល់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស កម្មករនិយោជិត ម្ចាស់ ឬអ្នកផ្ដល់សេវាដឹកជញ្ជូនកម្មករ មន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីនៃសេចក្ដីណែនាំរបស់ក្រសួងការងារ ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ដែលបានចេញផ្សាយជារឿយៗកន្លងមក និងតទៅមុខទៀត។ ក្នុងសេចក្ដីណែនាំបន្ថែមនេះ ក្រសួងការងារបានដាក់ចេញនូវវិធានការបន្ថែមជាច្រើនដល់អ្នកពាក់ព័ន្ធ រួមមានដូចខាងក្រោម៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ភ្នុំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលរកឃើញវិជ្ជមានរួមមាន៖* ស្ត្រីជនជាតិខ្មែរអាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (មានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ-១៩) ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូ វៀត រាជធានីភ្នំពេញ។ […]

ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តហាយប្រ៊ីតរងរបួស

ភ្នំពេញ:បុរសនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនបង្កាន់ស្ដាំជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យដួលរងរបួសដៃជើង… ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២០ និង ៥០ នាទីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ ៥សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសនាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌សពាក់ស្លាកលេខភ្នំពេញ1HG-4338ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករថយន្តកាមរីហាយប្រ៊ីត មួយគ្រឿងពណ៌សស្លាកលេខភ្នំពេញ2AF-3116បើកបរដោយបុរសម្នាក់រួមដំណើរនឹងកូនតូចបីនាក់ទៀតធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើត ក៏ជ្រុលទៅបុករថយន្តចំខាងមុខផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសដៃជើងចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាង សម្រុះសម្រួលគ្នា ដោយភាគីទាំងសងខាងយកម៉ូតូនិងរថយន្តទៅធ្វើរាងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

លោក ឃួង ស្រេង បន្តចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈ នៅខណ្ឌសែនសុខ និងខណ្ឌទួលគោក

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដចុះចែកម៉ាស របស់សម្ដេចតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវទំនប់ពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងខណ្ឌទួលគោក នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។ ម៉ាសសម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១លានម៉ាស ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចែកចាយបន្តទៅដល់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើដំណើរតាមដងផ្លូវ និងចែកជូនសមត្ថកិច្ច ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ពាក់ការពារឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ដែលបានឆ្លងទៅសហគមន៍ កាលពីថ្ងៃ២៨ វិច្ឆិកាកន្លងមក។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកម៉ាសទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ហើយក៏ចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈដែលធ្វើចរាចរណ៍មិនមានពាក់ម៉ាសផងដែរ។ លោកថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងប្រគល់ម៉ាសទៅឲ្យកងកម្លាំង ដើម្បីបន្តការចែកជូនប្រជាពលរដ្ឋនឹងការណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ទាំងអស់គ្នា។ សូមបញ្ជាក់ផងដែរថា៖ ម៉ាសចំនួន២លាន ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ជាលើកទី១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយដល់ពេលនេះ សម្ដេចតេជោ […]

ព័ត៌មានជាតិ

ក្រសួងការងារ ចេញសេចក្ដីណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ-សហគ្រាស។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្រសួងសូម ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស, កម្មករនិយោជិត, ម្ចាស់ ឬអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ, មន្ត្រីអធិការកិច្ច ការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីនៃសេចក្តីណែនាំលេខ០០៤/២០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារ និងវិជ្ជាជីវៈ និងតាមសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសត្រូវ៖ បណ្តុះបណ្តាលសម្រាប់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស៖ ទី១. មិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ដែលមិនមែនជាអ្នកគ្រប់គ្រង ឬកម្មករនិយោជិត ឬមន្ត្រីមានសមត្ថកិច្ច ជាពិសេសបុគ្គលដែលមានប្រវត្តិនៃការធ្វើដំណើរ និងស្នាក់នៅមិនច្បាស់លាស់ ចេញចូលបរិវេណរោងចក្រ សហគ្រាស ជាពិសេសក្នុងបរិវេណផលិតកម្មជាដាច់ខាត។ ទី២. ត្រូវក្ដាប់ឱ្យបាននូវប្រវត្តិនៃការធ្វើចត្តាឡីស័ក ការស្នាក់នៅ និងស្ថានភាពសុខភាពរបស់ភ្ញៀវបរទេស ដែលត្រូវមក […]

ព័ត៌មានជាតិ

បុរសល្មោភកាមម្នាក់ឃើញប្អូនថ្លៃងូតទឹកអូរ សាច់សខ្ចី ទ្រាំមិនបាន ស្ទុះទៅវាយ៣ដៃសន្លប់ឈឹង រួចអូសចូល ក្នុងលូហើយរំលោភបានសំរេច..!!!

ខេត្តរតនគិរី ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និងនិង៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០  នៅក្នុងលូស្ពានអូរផ្លាង ភូមិចាយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ មុនកើតហេតុជនរងគ្រោះបានទៅងូតទឹកបោកខោអាវ នៅចំណុចអូរផ្លាង ចម្ងាយពីផ្ទះប្រមាណ ៧០ម៉ែត្រ ជនបង្កបានឃើញជនរងគ្រោះ នៅងូតទឹកតែម្នាក់ឯង ក៏បានចូលវាយពីរទៅបីដៃរួចទាញទៅរំលោភក្នុងលូបានសម្រេច។ ជនរងគ្រោះឈ្មោះ ស ន ភេទស្រីអាយុ ២៧ឆ្នាំ (នៅលីវត្រូវ ជាប្អូនថ្លៃជនបង្ករ)។ ជនសង្ស័យឈ្មោះ ក្លាន អេម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី (ត្រូវជាបងថ្លៃជនរងគ្រោះ)។ ក្រោយពីកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំញ៉ាង កម្លាំងប៉ុស្តិ៍បានចុះស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនតែម្តង ៕ដោយ% ទូច រ៉ាវុធ

ព័ត៌មានជាតិ

សម្តេចហ៊ុន សែន ស្នើដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ពង្រឹងយន្តការ សម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ មាក់ងាយលើជនមានពិការភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានផ្ញើសារលិខិតមួយ អបអរសាទរដល់ ទិវាជនមានពិការភាពកម្ពុជា លើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីឡឹង ដើម្បីអបអរសារទរទិវាជនមានពិការភាពកម្ពុជា និងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជា ជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទិងដូចសព្វមួយដងបាន។ សម្តេចបានសម្ដែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបាន រៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិ និង ក្រោមជាតិក្ដី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខ នៅតាមមជ្ឈមណ្ឌល និងទីតាំងរស់នៅរបស់បងប្អូនមានពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាព ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារមាន តុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរ ព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។ ក្នុងន័យនេះ […]

ព័ត៌មានជាតិ

បើក​លេង​ជល់​មាន់ អាប៉ោង ភ្នាល់​ដាក់​លុយ​រាប់លាន​រៀល មួយថ្ងៃៗ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង មិន​ហ៊ាន​បង្ក្រាប​

​ស្ទឹងត្រែង​៖ សមត្ថកិច្ច​ក្នុង​ខេត្តស្ទឹងត្រែង ហាក់​មើលមិនឃើញ​ទីតាំង​ល្បែងស៊ីសង​ភ្នាល់​ដាក់​លុយ ទ្រង់ទ្រាយ​ធំ​រាប់លាន​រៀល មាន​ជល់​មាន់ អាប៉ោង​ជាដើម​។ ទីតាំង​ល្បែង​ដ៏​ធំ​មួយ​នោះ ស្ថិតនៅ​ចំណុច ចំការ​ស្វាយចន្ទី​ភូមិ រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។​ ​សង្វៀន​ជល់​មាន់​និង​អាប៉ោង​នេះ បើក​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​មិនដឹងថា​មាន​ខ្នង​ធំ​ប៉ុណ្ណា​ទេ ទើប​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ​មិន​ហ៊ាន​ប៉ះពាល់​។​ ​គេ​ឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​ជាច្រើន ជិះ​ម៉ូតូ​ស្ពាយ​កន្ត្រ​កមាន់ ចូលទៅ​លេង​យ៉ាង​កុះករ​ស្រែក​ហ៊ោកញ្ជ្រៀវ​។ ចំណែក​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ហាក់ដូចជា​មើលរំលង ឬក៏​ទុកជា​ឆ្នាំងបាយ​ទើប​មិន​ហ៊ាន​ចុះបង្ក្រាប​។​ ​ប្រភព​មួយ​បាន​ទម្លាយ​ឲ្យ​ដឹងថា ម្ចាស់​វង់ល្បែង​ស៊ីសង​បាន​រត់ការ​សូកប៉ាន់ ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​អស់ ហើយ​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុង​ខេត្ត​។ គេ​លេង​ភ្នាល់​គ្នា​ក្នុង​១​គូៗ រហូតដល់​រាប់លាន​រៀល​ឯណោះ​។​ ​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​មានការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ដ៏​ធំ​មួយកន្លែង​នោះ​៕ 

ព័ត៌មានជាតិ

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​ពិសេស ថ្នាក់​ប្រមុខ​រាជ​/​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣-៤ ខែធ្នូ​

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើស្រី្ដ ជាភរិយាលោកអគ្គនាយកពន្ធនាគារ។ នៅថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាល នៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។ ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីពន្ធនាគារទាំង៣ នៅរាជធានីភ្នំពេញ បានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមកសវនាការ។ សាលាដំបូងរាជធាខីភ្នំពេញ សូមជម្រាបជូនលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពន្ធនាគាររាជធានីភ្នំពេញ (PJ), មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) បានដាក់លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំ នៅពន្ធនាគាររាជធានីភ្នំពេញ, មណ្ឌលអប់រំកែប្រែទី១ […]