ព័ត៌មានជាតិ

សម្តេច​តេ​ជោ នឹង​អញ្ជើញ​ចូលរួម​ប្រជុំ​ពិសេស ថ្នាក់​ប្រមុខ​រាជ​/​រដ្ឋាភិបាល​លើក​ទី​៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣-៤ ខែធ្នូ​

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ជាបណ្ដោះអាសន្ន បន្ទាប់ពីការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើស្រី្ដ ជាភរិយាលោកអគ្គនាយកពន្ធនាគារ។

នៅថ្ងៃចន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលសវនាការ រយៈពេល២សប្តាហ៍ ដោយគិតចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាល នៃ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ ម្យ៉ាងទៀត ក៏មានមន្ត្រីមួយចំនួនតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ។

ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលសវនាការទាំងអស់ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ បន្ទាប់ពីពន្ធនាគារទាំង៣ នៅរាជធានីភ្នំពេញ បានស្នើសុំផ្អាករាល់ការបញ្ជូនអ្នកជាប់ឃុំមកសវនាការ។

សាលាដំបូងរាជធាខីភ្នំពេញ សូមជម្រាបជូនលោក លោកស្រីមេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿង និងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពន្ធនាគាររាជធានីភ្នំពេញ (PJ), មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) បានដាក់លិខិតមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំផ្អាករាល់សវនាការសម្រាប់ជនជាប់ឃុំ នៅពន្ធនាគាររាជធានីភ្នំពេញ, មណ្ឌលអប់រំកែប្រែទី១ និង មណ្ឌលអប់រំកែប្រែទី២ រយៈពេល២(ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយហេតុថា មានការពាក់ព័ន្ធនឹងការរីករាលដាល នៃជំងឺ Covid-19 ដល់ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ហើយមានមន្ត្រីមួយចំនួនដែលតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដូចនេះ ការនាំជនជាប់ឃុំមកសវនាការមិនអាចប្រព្រឹត្តទៅបានល្អ ពីព្រោះមិនមានកងកម្លាំងមន្ត្រីគ្រប់គ្រាន់ និងបង្ការការរីករាលដាលដល់ជនជាប់ឃុំ។

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ម្យ៉ាងទៀតមន្ត្រីមួយចំនួន នៃសាលាដំបូងក៏ជាប់ធ្វើចត្តាឡីស័កក្នុង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា” ផងដែរ ហេតុនេះ សាលាដំបូងរាជធានីភ្នំពេញ សូមលើកសវនាការដែលបានគ្រោងទុកនៅក្នុងចន្លោះពេលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងសំណុំរឿងដែលមានជនជាប់ឃុំនៅពេលក្រោយវិញ លើកលែងតែករណីចាំបាច់មួយចំនួន ដែលលោក លោកស្រីចៅក្រមពិនិត្យតាមការជាក់ស្តែង។ ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅដំណើរការជាធម្មតា ប៉ុន្តែសូមថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់ នូវវិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *