ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗ៥ ដោយបាននាំយកឱកាសការងារចំនួន ៤៦៨កន្លែង ក្នុងមុខតំណែងជាច្រើន មកផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នៅក្នុងកម្មវិធី «វេទិកាការងារប្រចាំខែតុលា»។ ក្រុមហ៊ុនធំៗទាំង៥ ដែលបានចូលរួមក្នុង វេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះ រួមមាន៖ AEON SPECIALIZED Bank Cambodia PLC, ក្រុមហ៊ុន MWG Cambodia CO., Ltd, ក្រុមហ៊ុន GBCI Ventures Plc (Fincy), ក្រុមហ៊ុន ONE FRATERNITY CO., Ltd. ក្រុមហ៊ុន DYTELE Group CO.,Ltd។ ការរៀបចំកម្មវិធីនេះ ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាល នៃជំងឺកូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម […]
Month: October 2020
សូមបងប្អូនប្រុងប្រយ័ត្ន! បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ផ្លូវ ពេលទឹកកំពុងកំហូរខ្លាំង ស្រាប់តែដួលម៉ូតូទៅតាមទឹកតែម្តង…(វីដេអូ)
បាត់ដំបង៖ ដូចដែលបងប្អូនបានជ្រាបហើយ ខណៈពេលនេះ តំបន់ជាច្រើននៅក្នុងខេត្តបាត់ដំបង បាននិងកំពុងត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុក អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាមកនេះ ដែលជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានជម្លៀសទៅកាន់ទីកន្លែងមានសុវត្ថិភាព។ ពិតមែនហើយ ស្របពេលដែលស្ថានភាពភ្លៀងធ្លាក់ពុំស្រាកស្រាន នោះនៅតាមបណ្តាផ្លូវមួយចំនួន ពុំត្រឹមលិចលង់ទេ តែក៏អាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ។ ជាក់ស្តែង ដូចផ្លូវមួយខ្សែនៅក្នុងស្រុកបវេល នៅពេលនេះពិតគួរឲ្យគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះនៅព្រឹកមិញនេះ បុរសម្នាក់ជិះម៉ូតូឆ្លងកាត់ទឹកហូរខ្លាំង បណ្តាលឲ្យដួលត្រូវកម្លាំងខ្សែទឹកហូរនាំយកម៉ូតូទៅបាត់តែម្តង។ តែសំណាងហើយ ដែលម្ចាស់ម៉ូតូត្រូវបានគេដឹងថា គាត់បានស្រវេស្រវ៉ាតោងវ័ល្លឈើជាប់ ពុំនោះទេអាចនឹងមានគ្រោះថ្នាក់កើតឡើង។ ហើយខណៈពេលនោះ គាត់ក៏បានស្រែកហៅឲ្យបងប្អូនអ្នកដំណើរជួយគាត់ផង។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Rayno Ty O ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានបង្ហោះវីដេអូយ៉ាងខ្លីប្រមាណ ១៧ វិនាទី ស្តីពីហេតុការណ៍ដ៏រន្ធត់នោះ និងភ្ជាប់សារផ្តាំផ្ញើដល់បងប្អូនដែលនឹងត្រូវប្រើប្រាស់ផ្លូវនេះឲ្យដឹងថា៖ «ផ្ដាំអ្នកចង់ទៅលេងបវេល សូមកុំជិះម៉ូតូឆ្លងកាត់អី ព្រោះព្រឹកនេះទឹកហូរខ្លាំង ហើយមិញនេះមានអ្នកជិះម៉ូតូឆ្លងបានហូរទៅតាមទឹកបាត់ហើយ»៕
បុរសម្នាក់តភ្លើង ដើម្បី ទុកឆក់សត្វផ្សេងៗមកស៊ីមាន់ ត្រូវឆក់ខ្លួនឯងស្លាប់
ចេញផ្សាយ ថ្ងៃទី October 12, 2020 ខេត្តព្រៃវែង÷ បុរសម្នាក់បានឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគាត់កំពុងតខ្សែភ្លើង ជុំវិញទ្រុងមាន់ កុំឱ្យសត្វផ្សេងៗមកស៊ីមាន់របស់គាត់ ក៏ត្រូវ ឆក់ខ្លួនឯងស្លាប់តែម្តង ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 22 :00នាទីថ្ងៃទី 11 ខែតុលាឆ្នាំ 2020 ដែលស្ថិតនៅ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលឆក់ស្លាប់នោះមានឈ្មោះ មាស ទូច ភេទប្រុសអាយុ 56 ឆ្នាំ មានមុខរបរកសិករ មូលហេតុដែលនាំអោយគាត់ឆក់ស្លាប់នោះ គឺគាត់បានតខ្សែភ្លើង សម្រាប់ឆក់សត្វផ្សេងៗមកស៊ីមាន់ មិនប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់តែម្ដង។ ក្រោយមកក៏បានផ្ដល់ដំណឹងនេះទៅដល់លោកអធិការស្រុក លោកនាយការិយាល័យនាយរងការិយាល័យនិងលោកវេជ្ជបណ្ឌិតនិងកម្លាំងជំនាញស្រុកទាំងមូលបានធ្វើការមកពិនិត្យ សាកសពឃើញថាមានស្នាកស្នាមដាច់ឆេះខ្លោចបាតដៃខាងឆ្វេងមួយកន្លែង ហើយកម្លាំងជំនាញខាងចាក់កុសល្យវិច្ច័យបានបញ្ជាក់ប្រាប់ថាសាកសពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។ ក្រោយពេលកើតហេតុ និង ពិនិត្យកោសល្យវិច្ច័យរួចកម្លាំងជំនាញនៃអធិការស្រុកបាភ្នំបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ សូមបងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស មានការប្រុងប្រយ័ត្នចំពោះគ្រឿងអគ្គិសនី ឲ្យខ្ពស់ក្នុងរដូវភ្លៀងធ្លាក់៕
តិ អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញពិនិត្យស្ថានភាពទឹកកំពុងហក់ឡើងខ្ពស់ និងរកដំណោះស្រាយជម្លៀសទឹកជំនន់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ
តាកែវ៖ ដោយសារតែប្រទេសកម្ពុជាកំពុងរងសម្ពាធទាបធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បណ្តាលឲ្យស្ថានភាពទឹកជំនន់កំពុងគំរាមកំហែង និងបន្តជនលិចនៅតំបន់មួយចំនួននៅក្នុងខេត្តបាត់តំបង ពោធិ៍សាត់ បៃលិន និងខេត្តផ្សេងៗទៀត ក្នុងនោះក៏មានខេត្តតាកែវ នៅស្រុកបាទី និងស្រុកសំរោង ក៏កំពុងតែងរងការគំរាមកំហែងពីជំនន់ទឹកភ្លៀងដែរ ហើយអាជ្ញាធរ និងមន្ត្រីរាជការ ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ៣ប្រភេទ រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋ កំពុងតែមមាញឹកញាប់ដៃញាប់ជើង ក្នុងការចុះបើកមុខទឹក និងកាប់អាច៍ដីច្រកដាក់បាវ លើកទប់ទឹកជំនន់ផងដែរ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ នៅទំនប់ទឹកក្បាលសែន ភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។ ថ្លែងក្នុងពេលចុះធ្វើសកម្មភាពជាមួយមន្ត្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋរួមគ្នាកាប់អាចម៍ដីច្រកបាវលើកជាទំនប់ ដើម្បីទប់ទឹកជំនន់ដែលកំពុងគំរាមកំហែងនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ចំពោះជំនន់ទឹកភ្លៀងនេះ គឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការជន់លិចដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំផ្សេងៗ និងការពារកុំឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋបន្ថែមទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏សូមធ្វើការអំពាវនាវឱ្យមន្ទីរជំនាញពាក់ព័ន្ធ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង […]
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នាំជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណី ឃាតកម្មសម្លាប់មិត្តភក្តិខ្លួនឯង កាលពីជិត៨ខែមុន ធ្វើត្រាប់នៅស្រុកកោះធំ
កណ្តាល៖ នៅថ្ងៃទីសៅរ៍ទី១០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ នាំខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណី ឃាតកម្ម កាលពីជិត៨ខែមុន ធ្វើត្រាប់ពីសកម្មភាពសម្លាប់មិត្តភក្តិខ្លួន នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ គួររំលឹកថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៤០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ មន្ត្រីជំនាញបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វិច ឆៃ ភេទប្រុសអាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ នៅចំណុច ភូមិសែនបន […]
អាជ្ញាធរខណ្ឌសែនសុខ បន្តប្រមូលយកសំរាមជូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ
ភ្នំពេញ ៖ យោងតាមផេកហ្វេសប៊ុក របស់សាលាខណ្ឌសែនសុខ បានសរសេថា ភ្លៀងមិនមែនជាឧបស័គ្គទេ តែសំរាមនៅតែជាឧបស័គ្គ និងជាក្តីកង្វល់របស់អាជ្ញាធរ ដែលនៅតែបន្តដោះស្រាយជូនប្រជាពលរដ្ឋ។ រដ្ឋបាលខណ្ឌសែនសុខ នៅតែបន្តប្រមូលយកសំរាមជូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ ទោះបីមានភ្លៀងធ្លាក់មិនឈប់ក៏ដោយ។ សូមអរគុណដល់សណ្តាប់ធ្នាប់ ប្រជាការពារ និងភ្នាក់ងារសំរាមតាមសង្កាត់ ដែលខិតខំបន្តប្រមូលយកសំរាម ដោយមិនខ្លាចក្តៅភ្លៀង និងសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលចេញពីផ្ទះជួយយកសំរាមដាក់ឡាន នៅពេលឡានសំរាមដល់មុខផ្ទះ ដែលបង្ហាញពីទឹកចិត្តអាណិតស្រលាញ់ដល់អ្នកចុះប្រមូលជំនួសបុគ្គលិកសុីនទ្រីដែលពួកគាត់ជាប់កូដកម្ម។ រដ្ឋបាលខណ្ឌសែនសុខ នៅតែបន្តស្នើសុំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមទុកដាក់វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្រុមការងារយើងខ្ញុំនៅតែបន្តយកសំរាម រហូតដល់មានដំណោះស្រាយប្រសើរឡើង៕
ពលរដ្ឋជាង២០០០នាក់ នៅស្រុករុក្ខគិរី ត្រូវជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ក្រោយទឹកជំនន់វាយប្រហារទំនប់បាសាក់ បណ្តាលឲ្យបាក់ទាំងកណ្តាលយប់
បាត់ដំបង ៖ ពលរដ្ឋជាង ២០០០នាក់ រស់នៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ត្រូវបានកម្លាំងយោធា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ចេញប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀសទៅកាន់ទីទួល មានសុវត្ថិភាពភ្លាមៗ ក្រោយទឹកជំនន់ដែលបណ្តាលមកពីធ្លាក់ភ្លៀង និងហូរធ្លាក់មកពីផ្នែកខាងលើ បានវាយប្រហារបណ្តាលបាក់ទំនប់បាសាក់ នៅរំលងអាធ្រាត្រចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០។ ពេលបាក់ទំនប់ទាំងកណ្តាលយប់នោះ មិនបានធ្វើឲ្យប្រជាពលរដ្ឋដឹកខ្លួន និងត្រៀមទាន់ពេលនោះឡើយ ដោយសារពួកគាត់កំពុងតែលង់លក់នៅក្នុងផ្ទះ ស្រាប់តែទឹកចាប់ផ្តើមលិចបន្តិចម្តងៗ រហូតនាំគ្នាចាកចេញពីលំនៅដ្ឋាន ដោយមិនបានប្រមូលសម្ភារ និងទ្រព្យសម្បត្តិច្រើននោះឡើយ។ ពេលមានគ្រោះធម្មជាតិនេះកើតឡើងភ្លាមៗ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំឃុំបាសាក់ កម្លាំងកងទ័ព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចេញទូក និងមធ្យោបាយជាច្រើន ជួយអន្តរាគមន៍ និងជម្លៀសជនរងគ្រោះមានទាំងក្មេងចាស់ប្រុសស្រី ទៅកាន់ទីទួលមានសុវត្ថិភាព ជាបណ្តោះអាសន្នទំរាំទឹកស្រក និងអាចវិលចូលលំនៅដ្ឋានវិញ។ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបាសាក់ បានឲ្យដឹងថា អំណោយសង្គ្រោះជាបន្ទាន់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង រួមមាន មី ទឹកសុទ្ធ និងថវិកាមួយចំនួន ត្រូវបាននាំយកទៅប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗ នៅកន្លែងទីទួលមានសុវត្ថិភាព។ យោងតាមរបាយការណ៍របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំបាសាក់ បានបង្ហាញថា គិតត្រឹមល្ងាចថ្ងៃទី៩ ខែតុលា […]
នារីរូបស្រស់បើករថយន្តស៊េរីទំនើបបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅមុខហាងពិភពសាច់អាំង៤ បណ្តាលឲ្យបុរសជាសន្តិសុខហាងម្នាក់រងរបួសធ្ងន់ ចេញផ្សាយ ថ្ងៃទី October 10, 2020 ភ្នំពេញ: នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកPEUGEOTមួយគ្រឿង បុករះរថយន្ត ២គ្រឿងនិងម៉ូតូ២គ្រឿងរបស់ភ្ញៀវចូលផឹកសុីចតស្ងៀមនៅមុខហាងបណ្តាលការខូចខាតយ៉ាងដំណំនិងរបួសធ្ងន់សន្តិសុខយាមហាងម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកPEUGEOT មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BE-9400ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះ រថយន្តទី១ ម៉ាក hillux vigo ទី២ម៉ាកsuzuki និងបន្តបុកម៉ូតូពីរគ្រឿងទៀតម៉ាកហុងដាឌ្រីម១គ្រឿង និងម៉ាកហុងដាស្កុបពី ដែរភ្ញៀវចតស្ថៀមនៅមុខហាង បណ្តាលឲ្យសន្តិសុខយាមហាងម្នាក់ដួលផ្ងាក្រោយរងរបួសធ្ងន់។ភ្លាមៗនោះម្ចាស់រថយន្តបង្កបានហៅម៉ូតូកង់បីដឹកជនរងគ្រោះជាសន្តិសុខបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។ចំណែកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីរងការខូចខាតបន្តិចបន្តួចម្ចាស់មិនចង់មានរឿងវែងឆ្ងាយបានយកទៅជួសជុលខ្លួនឯង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។
កំណាត់ផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដ៏ស្រស់ស្អាតរបស់កម្ពុជា កំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង
ពោធិ៍សាត់ ៖ កំណាត់ផ្លូវជាតិលេខ៥៥ ដែលជាផ្លូវដ៏ស្រស់ស្អាតរបស់កម្ពុជា បាននិងកំពុងរងការជន់លិចយ៉ាងធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។យោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅថ្ងៃទី០៨ និងទី០៩ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងពោធិ៍សាត់ បានកេីនឡេីងក្នុងដល់កម្រិតប្រកាសអាសន្ន បង្កឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួនក្នុងខេត្តពោធិ៍សាត់។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចូលរួមជួយចុះអន្តរាគមន៍ និងទប់ស្កាត់ជំនន់ទឹកភ្លៀងតាមដងផ្លូវ ដោយដឹកជញ្ជូនខ្សាច់ និងកងកម្លាំងចាំជួយប្រជាពលរដ្ឋ។ មន្ទីរសាធារណការខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងផ្អាកការធ្វើដំណើរនៅតំបន់ដែលរងផលប៉ះពាល់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕
បុគ្គលិកហាង «ផ្ទះនំខេក»ម្នាក់ ពេលកំពុងបីកូនក្នុងដៃ ត្រូវបុគ្គលិកដូចគ្នា យកញញួរមកវាយក្បាលស្លាប់ក្នុងថ្លុកឈាម, ជនដៃដល់ត្រូវកំណត់មុខសញ្ញាបានហើយ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបុគ្គលិកហាង «ផ្ទះនំខេក» ម្នាក់ ពេលកំពុងបីកូនក្នុងដៃ ស្រាប់តែត្រូវបុគ្គលិកដូចគ្នា យកញញួរមកវាយក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ ស្ថិតនៅចំណុចហាង «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហន ចាន់រស្មី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងនំខាងលើ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ឲ្យដឹងថា ជនដៃដល់ត្រូវនគរបាលជំនាញ កំណត់មុខសញ្ញាបានហើយ ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយកំពុងរត់គេចខ្លួន។ ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ អំពើឃាតកម្មនេះ […]