ភ្នំពេញេ ៖ យុវជន២ នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្នត្រូវរថយន្តមិនចាំម៉ាក មកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតទៅបោកក្បាលនឹងបង្គោលថ្មស្លាប់ម្នាក់ របួសស្រាលម្នាក់។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ២ និង ០០ នាទី ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវ ៥០ ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពពីមិត្តជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួន និងជនរងគ្រោះដែលអង្គុយពីក្រោយ ជិះម៉ូតូឌុបគ្នាម៉ាក ប៊ីត មួយគ្រឿង ដែលពាក់ផ្លាកលេខ ស្វាយរៀង 1N 2514 ធ្វើដំណើរក្នុងទិសដៅពីលិច មកកើតបម្រុងទៅយកមិត្តភក្តិនៅតាខ្មៅ ស្រាប់តែមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ស្រាប់តែបានឃើញរថយន្តមួយគ្រឿង ដែលមិនចាំម៉ាកធ្វើដំណើក្នុងទិសដៅ ពីជើង មកត្បូង ស្រាប់មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរួចខ្ទាតម៉ូតូប្រហែល ១០ម៉ែត ជ្រុលទៅបោកក្បាលនឹងបង្គោលថ្ម ចំក្បាលបណ្តាលឲ្យធ្លាយខួស្លាប់ភ្លាមៗ រីឯនាក់ឌុបវិញគ្រាន់តែរងរបួសស្រាល។ សពដែលស្លាប់មានឈ្មោះម៉ាន អេង មុខរបរនៅផ្ទះ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលម្តុំទួលពង្រមានស្រុកកំណើត នៅភូមិស្អាង […]
Month: August 2020
ក្រុមក្មេងទំនើងប្រើស្ទីលថ្មី កាក់ម៉ូតូ និងដកសោម៉ូតូនារីៗ ដើម្បីញ៉ែ និងសុំលេខទូរស័ព្ទ និងបង្កហិង្សាក្នុងថ្ងៃឈប់សម្រាក ត្រូវសមត្ថកិច្ចក្របួចយកទៅអប់រំ
សៀមរាប៖ មានក្រុមក្មេងទំនើង២ក្រុមកំពុងបង្កហិង្សា កាក់ម៉ូតូនិងដកសោម៉ូតូនារីៗ ដើម្បីញ៉ែសុំលេខទូរស័ព្ទ ក្រោយទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ទោ មឿន បូរី ជាប្រធានគោលដៅការពារតំបន់បារាយណ៍ទឹកថ្លា បានដឹកនាំកម្លាំងចេញទៅសហការអន្តរាគមន៍ ចាប់បានក្រុមក្មេងទំនើងចំនួន៧នាក់ យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិលភ្លាមៗ។ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកវិល បានសហការធ្វើការអប់រំក្រុមក្មេងទំនើងចំនួនមួយក្រុមមានគ្នា៧នាក់ តាមបទបញ្ជារបស់លោកអធិការនគរបាលក្រុងសៀមរាប ដែលដកសោរម៉ូតូរបស់នារីៗមិនឲ្យទៅណា និងបង្កហិង្សាបណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈក្នុងថ្ងៃបុណ្យឈប់សម្រាក។ នៅថ្ងៃទី ១៧ ខែសីហា ឆ្នា ២០២០ វេលាម៉ោង ១៦ និង ៤០នាទី កម្លាំងយើងបានទទួលព័ត៌មានថា មានក្មេងទំនើង ២ក្រុម បានវាយគ្នា កម្លាំងសមត្ថកិច្ច យើងមានប៉ុស្ដិ៍ទឹកវិល ប៉ុស្ដិ៍ស្រង៉ែ ប៉ុស្ដិ៍ក្របីរៀល សហការជាមួយកងរាជអាវុធ បានចុះទៅដល់កន្លែងកើតហេតុភ្លាម បានឃាត់ខ្លួនមនុស្ស ចំនួន ៧នាក់ : ទី១. ឈ្មោះ សាន ភ័ក្ត្រ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ តាកម្ម ឃុំដួនកែវ ស្រុក […]
ជនជាតិវៀតណាម២នាក់ម្តាយកូន រត់ចេញពីកន្លែងធ្វើ ចត្តាឡីស័ក តែត្រូវបានមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច រកឃើញ យកមកមណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុង
ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅក្នុងតំបន់នៅភូមិប្រាសាទស្រុកជលគិរី ខេត្តកំពង់ឆ្នាំងកំពុងមានការភ័យខ្លាចដោយសារមានជនជាតិវៀតណាម២នាក់(ម្តាយ និងកូន) វិលពីវៀតណាម ហើយហើយរត់ចេញពីកន្លែងធ្វើ ចត្តាឡីស័ក ហើយគាត់បានជិះឡានក្រុង និងជិះឡានបន្តរហូតដល់កន្លែងគាត់ស្នាក់នៅ។ ប៉ុន្តែត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដឹកមកដល់មណ្ឌលចត្តាឡីស័កកំរិត២សាលាគំរូក្រុងសាជាថ្មីឡើងវិញ។ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និង ណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡិស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡើងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។ ដើម្បីឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន អ្នកពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៨សីហា បាមជម្រាបជូនថា៖ មានករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពីការធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចមកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន។ ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហើយដោយសារមិនអាចរកស៊ីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។ នៅវេលាម៉ោងប្រហែលជា ៥ព្រឹក ពេលចូលដល់កម្ពុជា គាត់និងកូនគាត់ ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វើការត្រួតពិនិត្យសុខភាព ដែលមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយ ដែលគួរឲ្យកត់សម្គាល់នោះឡើយ។ ដោយអនុវត្តវិធានការសុខាភិបាល […]
តុលាការ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យ៤នាក់ ដែលក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុន ផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់
ភ្នំពេញ ៖ លោក ធ្ធាំ ប៉ុណ្ណា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបណ្តោះអាសន្ន ដែលបានក្លែងបន្លំជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ បោកយកលុយពីភ្នាក់ងារផ្ញើ និងដកប្រាក់ ពីបទឆបោក (ស្ថានទម្ងន់ទោស) និងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សូមបញ្ជាក់ថា ជនសង្ស័យទាំង៤ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ហើយប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ កម្លាំងនគរបាល បានបន្តចុះបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍ ពីបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ តាមបណ្តឹងរបស់ប្រជាពលរដ្ឋ ចំនួន២០ករណីទៀត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយជនសង្ស័យបានក្លែងជាបុគ្គលិកក្រុមហ៊ុនផ្ញើ និងដកប្រាក់ ទំនាក់ទំនងទៅបណ្តាភ្នាក់ងារផ្ញើ និងដកប្រាក់ ប្រាប់ថាក្រុមហ៊ុនមានកម្មវិធីពិសេស ដោយឱ្យភ្នាក់ងារផ្ញើតាមការណែនាំរបស់ជនសង្ស័យ ម្តងមួយៗ ដោយមិនឱ្យភ្នាក់ងារចាប់អារម្មណ៍ ជាលេខកូដផ្ញើប្រាក់ទៅលេខទូរសព្ទដែលពួកគេបានត្រៀមទុកឡើយ រួចក៏ឱ្យលេខកូដទៅបក្ខពួកដើម្បីដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងធ្វើការឃាត់ខ្លួនជនសង្ស័យបាន […]
ជនជាតិចិន២៩នាក់ ត្រូវបានអាវុធហត្ថភ្នំពេញ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិនដូចគ្នា
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យជាជនជាតិចិនចំនួន២៩នាក់ ទៅតុលាការ តាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីចាប់ជម្រិតជនជាតិចិនដូចគ្នា និងត្រូវបានបង្ក្រាបបានកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ ។ គួររំលឹកដែរថា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា ដោយអនុវត្តតាមការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាល ខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប […]
បញ្ជូនជនសង្ស័យជាជនបរទេសចំនួន ១៨រូបទៅកាន់តុលាការ ករណីផលិត និងចែកចាយបារីក្លែងម៉ាក ក្នុងខណ្ឌពោធនិ៍សែនជ័យ
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee បានឲ្យដឹងថា នៅថ្ងៃទី១៤ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ គ.ប.ផ.ក. បានធ្វើការចុះបង្ក្រាបទីតាំងផលិត និងចែកចាយបារីក្លែងម៉ាក ក្នុងខណ្ឌពោធនិ៍សែនជ័យ រាជធានីភ្នំពេញ និងបានបញ្ជូនជនសង្ស័យជាជនបរទេសចំនួន ១៨រូបទៅកាន់អយ្យអមសាលាដំបូងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ តាមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានចាត់ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ដឹកនាំក្រុមការងារអន្តរក្រសួង ក្រោមការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលួចផលិតបារីពុំមានច្បាប់អនុញ្ញាត និងក្លែងម៉ាកសញ្ញាខុសច្បាប់ មួយកន្លែងនៅភូមិសាស្ត្រសង្កាត់ចោមចៅ៣ ខណ្ឌពោធនិ៍សែនជ័យ រាធានីភ្នំពេញ ។ជាលទ្ធផលសមត្ថកិច្ចបានរកឃើញ វត្ថុធាតុដើមក្លែងការផលិត ម៉ាស៊ីនផលិតខ្នាតធំ និងបារីផលិតរួចត្រៀមបញ្ជូនចេញសរុបចំនួន២៥តោន ហើយបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជាជនជាតិបរទេសចំនួន១៨នាក់ (ចិន១៥នាក់ និងវៀតណាម៣នាក់) ដែលមានមេក្លោងជាជនជាតិចិន០១នាក់។ ក្នុងការចុះប្រតិបត្តិការបង្ក្រាបនេះ ធ្វើទ្បើងក្រោយពីគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទទួលបានពាក្យបណ្តឹង របស់ក្រុមហ៊ុន […]
នគរបាលក្រុងព្រះសីហនុកំពង់ស្រាវជ្រាវ ចាប់ជនសង្ស័យចំនួន៣នាក់ ចាប់មនុស្សដាក់បញ្ចូលក្នុងរថយន្ត, ស្ត្រីរងគ្រោះម្នាក់ ត្រូវសមត្ថកិច្ចរំដោះដោយសុវត្ថិភាព
ខេត្តព្រះសីហនុ៖ ករណីជនសង្ស័យមានគ្នាចំនួន៣នាក់ ចាប់មនុស្សបញ្ចូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ នាខេត្តព្រះសីហនុ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវជាបន្ទាន់ រហូតដល់វេលាម៉ោង ៦ព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុច ព្រែកត្រែង ស្រុកស្ទឹងហាវ ក្រុមសមត្ថកិច្ចជំនាញបានរំដោះជនរងគ្រោះបានសម្រេច ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យដែលកំពុងរត់គេចខ្លួន។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីចាប់មនុស្សបញ្ចូលក្នុងរថយន្តនៅចំណុចហាង លក់សម្លៀកបំពាក់ កូកូ កែងមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ខេត្ត-ក្រុងព្រះសីហនុ ។ ជនសង្ស័យមានគ្នាចំនួន៣នាក់ ដែលមានភិនភាគដូចខាងក្រោម៖ 1-មនុស្សប្រុសពាក់អាវយឺតដៃខ្លី ពណ៌ខៀវចាស់ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។ 2-មនុស្សប្រុសពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោខ្មៅជើងវែង ពាក់មួកខ្មៅ ។ 3-តៃកុងឡានមិនចុះពីលើឡាន។ រថយន្តធ្វើសកម្មភាពម៉ាក ហាយឡែនឌ័រ (HIGHLANDER) ពណ៌ទឹកមាស មិនចាំផ្លាកលេខ ។ បានធ្វើសកម្មភាពចាប់មនុស្សស្រីម្នាក់ ពាក់រូបពណ៌ខ្មៅ […]
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនមេបក្សខ្មែរឈ្នះ ពីបទញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន
ភ្នំពេញ៖ មន្ត្រីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះថា លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន។ លោក សួង សោភ័ណ្ឌ បានប្រើបាតដៃស្ទាបបង្គោលព្រំដែន រួចស្រែកថា ខ្មែរបាត់ដី ដែលការនិយាយនេះគ្មានមូលដ្ឋានត្រឹមត្រូវ ជាពិសេសមិនបានផ្ទៀងផ្ទាត់ផែនទី និងដីជាក់ស្ដែង ។ និយាយរួមបុគ្គលរូបនេះ និយាយតាមអារម្មណ៍ដែលមិនបានឆ្លុះបញ្ចាំងពីការងារបច្ចេកទេសទាក់ទងនឹងបញ្ហាព្រំដែនទាល់តែសោះ ។ លោក សួង សោភ័ណ្ឌ ជាមនុស្សទី ២ ដែលត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងបទញុះញង់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន បន្ទាប់ពីចាប់ខ្លួនលោក រ៉ុង ឈុន ហើយត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់កាសែតក្នុងស្រុកថា លោក សួង សុភ័ណ្ឌ ពិតជាត្រូវបានចាប់ខ្លួនមែន ក្នុងបទល្មើសជាក់ស្តែង ទាក់ទងនឹងការញុះញង់ បំភ្លៃការពិត លើបញ្ហាព្រំដែន និងការចោទប្រកាន់មួលបង្កាច់ទម្លាក់កំហុស លើគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថា […]
នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ ករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀន
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៩នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនបានជាបន្តបន្ទាប់ ករណីជួញដូរ នឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង០៤និង០០នាទី ថ្ងៃទី១៤ សីហា ឆ្នាំ២០២០។ ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឲ្យដឹងថា ពួកគេទាំង០៩នាក់នេះ គឺនៅវេលាម៉ោង០៤និង០០នាទី ឃាត់ខ្លួនបាន០៤នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ដោយមានឈ្មោះ ១-ឈ្មោះ ស៊្រុន ភាស់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិក្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ២-ឈ្មោះ ភាជ ស៊ីកូ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនដី សង្កាត់កកាប២ ខណ្ឌពោធិ៍សែនជ័យ, ៣-ឈ្មោះ ពុធ ខេមរិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ភូមិអង្គរគាត សង្កាត់កន្តួត ខណ្ឌកំបូល, […]
អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចផ្អាកការដ្ឋានសំណង់របស់ក្រុមហ៊ុនThe Park City របស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា ក្រោយបង្កឲ្យមនុស្ស៥នាក់ស្លាប់និង៤នាក់រងរបួស
បន្ទាយមានជ័យ÷ សម្លេងស្រែកយំអឺងកងពេញការដ្ឋាន របស់ក្រុមហ៊ុន ឌឹ ផាក ស៊ីធី ដែលគេដឹងថា ជាក្រុមហ៊ុន របស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រុមហ៊ុន ឌឹ ផាក ស៊ីធី គឺជាក្រុមហ៊ុន សាងសង់ សំណង់អាគារ ខុនដូនិងផ្ទះល្វែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី ក្រុមហ៊ុន បានស្ទួចបេតុង ផលិតជញ្ជាំង មានទម្ងន់ធ្ងន់ ខ្វះបច្ចេកទេសទើប បណ្តាលឲ្យដងស្ទួចនោះ រេរលំដួលធ្លាក់ លើពលរដ្ឋជិត១០នាក់ ដែលកំពុងជួបជុំគ្នា នៅក្បែរការដ្ឋាននោះ ។ ពលរដ្ឋដែលរងរបួស និងស្លាប់មានដូចខាងក្រោម ៖១ -ឈ្មោះ ឈាន ហុង ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ២ -ឈ្មោះ ឌឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិកើតហេតុ៣ -ឈ្មោះ […]