មានរឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យស្រណោះទៀតហើយ បន្ទាប់ពីបានដឹងថាពលករខ្មែរចំនួន ១១ នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន ដោយឲ្យលុតជង្គង់ក្រាបលើដីដូចអ្នកទោសអ៊ឹចឹង។ យោងតាមកាសែតភាសាថៃ 77kaoded បានចុះផ្សាយឲ្យដឹងថា កងកម្លាំងប៊ូរ៉ាផាថៃ និងមន្ត្រីត្រួតពិនិត្យប្រចាំតំបន់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បានចុះបង្ក្រាបសកម្មភាពឆ្លងដែនខុសច្បាប់ពីប្រទេសជិតខាង ពិសេសគឺពលករចំណាកស្រុកមកពីកម្ពុជា ដែលបានលួចចូលទីក្រុងដោយខុសច្បាប់ ក្នុងអំឡុងពេលនៃការរាតត្បាតវីរុសកូវីដ១៩ ស្ថិតតាមបណ្តោយផ្លូវលេខ ៣១៩៧ ក្នុងស្រុកវ៉ាតថាណា ណាកន ខេត្តស្រះកែវ។ កាសែតខាងលើនេះបានបន្តឲ្យដឹងថា នៅវេលាម៉ោង ៦ និង ២០ នាទីព្រឹក កម្លាំងសមត្ថកិច្ចថៃ បានធ្វើការត្រួតពិនិត្យផ្តោតទៅលើរថយន្តឆ្លងកាត់តាមបណ្តោយផ្លូវ ៣១៩៧ និងបានធ្វើការឃាត់រថយន្ត២គ្រឿង ។ ប៉ុន្តែ ភ្លាមៗនោះ អ្នកបើកបរ និងកម្មករមួយចំនួន បានរត់គេចខ្លួនចូលព្រៃតែម្តង។ ដោយឡែកមេខ្យល់រត់ចូលព្រៃបាត់ស្រមោល។ទោះយ៉ាងណា ពលករខ្មែរចំនួន ១១ នាក់ (ប្រុស ១០ នាក់ និងស្រី១នាក់) ត្រូវបានចាប់ខ្លួន។ ចំណែករថយន្ត Nissan ពណ៌ស១គ្រឿង ពាក់ផ្លាកលេខ 1TW-4541 Bangkok […]
Month: August 2020
ចាប់ខ្លួនជនជាតិចិនយកកាំបិតភ្ជង់ប្លន់ និងចាប់ជំរិត រវាងជនជាតិចិន និងជនជាតិចិន
ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នគរបាលបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតភ្ជង់ប្លន់និងចាប់ជំរិត) រវាងជនជាតិចិន និងជនជាតិចិន ។ បើតាមរបាយការណ៍ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា នៅថ្ងៃទី២២ សីហា ២០២០ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ABA ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន៣នាក់ កំពុងធ្វើសកម្មភាពប្រើកាំប៉ិតភ្ជង់ប្លន់ជនជាតិចិន១នាក់ ភេទប្រុស ។ ដោយកម្លាំងជំនាញរបស់យើងកំពុងជិះល្បាតនៅចំណុចនោះស្រាប់ ក៏បានចុះប្រតិបត្តិការរំដោះបានជនរងគ្រោះ រីឯជនសង្ស័យពេលឃើញកម្លាំងសមត្ថកិច្ចយើង បាននាំគ្នារត់គេចខ្លួនអស់ ។ បន្ទាប់មកកម្លាំងជំនាញបាននាំជនរងគ្រោះមកការិយាល័យនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលដើម្បីដាក់ពាក្យបណ្តឹង និងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យ ។ រហូតដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃដដែលទើបកម្លាំងជំនាញស្រាវជ្រាវដឹងថា ជនសង្ស័យកំពុងលាក់ខ្លួននៅចំណុចកាស៊ីណូ ប៉ាវជីន ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានសហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ចុះប្រតិបត្តការចាប់ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ នៅមុខកាស៊ីណូប៉ាវជីន និងបន្តចាប់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត ដែលកំពុងលាក់ ខ្លួននៅក្នុងកាស៊ីណូប៉ាវជីន […]
ប៉ូលិសស្រុកសំរោងទង ៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីផឹកស៊ីស្រវឹង បាញ់បោះសេរី
កំពង់ស្ពឺ៖លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កូនចៅ៦នាក់ នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២០ នេះ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ តាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ហើយ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីពេលផឹកស៊ីស្រវឹង នាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ។ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង និងបក្ខពួក ទៅតុលាការនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២០ នេះដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីផឹកស្រាស្រវឹងបាញ់បោះសេរី។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី ២១ ខែសីហា នេះថាលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង គឺបានប្រព្រឹត្តរំលោភបទបញ្ជា ពោលថ្ងៃឈប់សម្រាកជំនួសចូលឆ្នាំខ្មែរ បទបញ្ជានគរបាលត្រូវប្រចាំការការពារជូនប្រជាពលរដ្ឋ បែរជាទៅផឹកស្រាស្រវឹង […]
ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតថា ក្រសួងបានរកឃើញ អ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ។ “ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ និងសូមថ្កោលទោសលើជនខិលខូចនេះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង”។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបែបនេះ៕
ធ្លាក់កន្ត្រកយោង ក្នុងការដ្ឋានសំណង់កម្ពស់១៥ជាន់ ស្លាប់កម្មករម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងសង្កាត់បឹងរាំង
ភ្នំពេញ ៖ មានករណីធ្លាក់កន្ត្រកយោងក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានកម្ពស់១៥ជាន់ ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញនៅម៉ោងជាង១០ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ កន្ត្រកយោងបានដាច់ខ្សែកាបធ្លាក់ពីជាន់ទី៧ ដែលមានកម្មករជិះ២នាក់ បណ្ដាលឱ្យកម្មករជាបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានឱ្យដឹងនៅកន្លែងកើតហេតុថា ការដ្ឋានសំណង់ត្រូវបិទជាបណ្ដោះអាសន្នសិន ដើម្បីរងចាំការស្រាវជ្រាវ ហើយអ្នករបួសបានបញ្ជូនទៅសង្គ្រោះ៕
ភ្លេចខ្លួនតែមួយព្រិចភ្នែកសោះ! ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ មកវិញ ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច នៅទឹកធ្លាក់ពពកវិលភ្នំបូកគោ
កំពត៖ក្នុងថ្ងៃឈប់សម្រាកពេញ១សប្តាហ៍នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បានសម្រុកធ្វើដំណើកម្សាន្តស្ទើរគ្រប់ទិសទី ដែលក្នុងនោះមានទីកន្លែងកម្សាន្តសំខាន់ៗដូចជា ទឹកដីខេត្តសៀម ខេត្តមណ្ឌលគិរី កំពង់សោម កំពត និងទីកន្លែងផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទោះយ៉ាងណា អ្វីដែលគួរឲ្យសោកស្តាយ និងនឹកស្មានមិនដល់នោះ គឺមានករណីចោរឆ្លៀតឱកាសនិយម បានធ្វើសកម្មភាពវាយកម្ទេចកញ្ចក់រថយន្តស៊េរីទំនើប១គ្រឿង ប្រមូលយករបស់របស់ឥវ៉ាន់ក្នុងឡានភ្ញៀវទេសចរឡើងខ្ទេចតែម្តង ខណៈម្ចាស់ទៅមើលទឹកធ្លាក់តែមួយភ្លែត នៃរមណីដ្ឋានជ្រោះទឹកធ្លាក់ពពកវិល ដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ក្នុងទឹកដីខេត្តកំពត។ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Phannath Nat ដែលជាម្ចាស់ឡានរងគ្រោះ បានបង្ហោះរូបភាព និងសរសេរបញ្ជាក់កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ឲ្យដឹងថា៖ «ចោរវាយកញ្ចក់ឡានយកអីវ៉ាន់ខ្ទេច ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ»។តាមរយៈរូបភាពនេះផងដែរ សូមបងប្អូនទាំងអស់គ្នា ធ្វើដំណើរកម្សាន្តដោយការប្រុងប្រយ័ត្ន មិនថាទាំងការធ្វើដំណើរនៅលើដងផ្លូវទាំងទៅនិងមក និងថែរក្សាសុខភាពពីកូវីដ១៩ ប៉ុណ្ណោះទេ គឺត្រូវប្រយ័ត្នប្រយែងរបស់ទ្រព្យមានតម្លៃ ដាក់ក្នុងរថយន្តរថយន្ត ព្រោះថាសូម្បីតែទីកន្លែងមានសន្តិសុខយាមកាម ក៏ចោរឆ្លៀតឱកាសនិយមអាចធ្វើសកម្មភាពបែបនេះបានដែរ៕
អភិបាលខណ្ឌដូនពេញ បញ្ជាឲ្យម្ចាស់ការដ្ឋានដោះស្រាយសំណងដល់គ្រួសារជនរងគ្រោះ ករណីដែលធ្វេសប្រហែសបណ្តាលឲ្យដាច់ខ្សែជណ្តើរយោង បង្កឲ្យមានមនុស្សបាត់បង់ជីវិត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ សម្រេចផ្អាកការដ្ឋានសាងសង់ ១កន្លែង ដែលធ្វេសប្រហែសបណ្តាលឲ្យដាច់ខ្សែជណ្តើរយោង បង្កឲ្យមានមនុស្សបាត់បង់ជីវិត ហើយម្ចាស់ការដ្ឋាន ត្រូវដោះស្រាយសំណងរដ្ឋប្បវេណីដល់គ្រួសារសព និងគ្រួសារអ្នករងរបួសធ្ងន់ឲ្យបានចប់សព្វគ្រប់ជាមុនសិន ។ លោកថា បន្ទាប់ពីម្ចាស់ការដ្ឋាន បានដោះស្រាយបញ្ហានាំរបស់រដ្ឋបាលខណ្ឌដូនពេញចំនួន ៤ចំណុច ចប់សព្វគ្រប់ហើយ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នើសុំបើកការដ្ឋានឡើងវិញពីរដ្ឋបាលខណ្ឌដូនពេញ ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារចម្រុះខណ្ឌ ចុះផ្អាកដ្ឋានសាងសង់ ស្ថិតនៅផ្លូវលេខ២០០ ភូមិ០៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានធ្វេសប្រហែសបណ្តាលឲ្យកម្មករគ្រោះថ្នាក់បាត់បង់ជីវិតចំនួន ១នាក់ និង រងរបួសធ្ងន់ ១នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ក្រុមការងារបានសម្រេចដូចខាងក្រោម :១ – ផ្អាកការដ្ឋានសាងសង់ជាបណ្ដោះអាសន្ន ។ ២ – ម្ចាស់ការដ្ឋាន […]
ក្នុងថ្ងៃទី២ នាឱកាសឈប់សម្រាក មានភ្ញៀវទេសចរ ជាង២៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្នុងថ្ងៃទីពីរ នាឱកាសឈប់សម្រាករយៈពេលវែង ដែលត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេស ចំនួន ២៧៧,០៧៨នាក់ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពត មានអ្នកទៅលេងច្រើនជាងគេ។ យោងតាមស្ថិតិភ្ញៀវជាតិ និងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួន សរុប ២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមាន ចំនួន២,៧៧០នាក់៕
ក្រសួងសុខាភិបាល ប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្តាសាយប៉ុណ្ណោះ
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថា ករណីព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅ ស្ថិតក្នុងភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺគ្រាន់តែមានជំងឺផ្ដាសាយឆ្លងតគ្នាប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម កុំមានការភ្ញាក់ផ្អើល។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងព្រះសង្ឃ២៨អង្គ នៅវត្តនាងខ្មៅខាងលើនេះ លោកស្នងការរ ងផែនការងារសន្ដិសុខខេត្តតាកែវ សហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះដល់ទីតាំងវត្តនោះ ដោយលទ្ធផលពិនិត្យឃើញថា៖ * ព្រះសង្ឃមានជំងឺផ្ដាសាយ សរុប ចំនួន ២៨អង្គ អាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងគុដិដោយឡែក និងពួកគាត់ត្រៀមខ្លួនសហការ តាមជំនាញរបស់សុខាភិបាល។ * អាជ្ញាធរចុះដល់ទីតាំងរួមមាន៖ លោកស្នងការរងផែនសន្តិសុខ អភិបាលរងស្រុកសំរោង ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងមេឃុំ។ * ដំណើររឿង គឺព្រះចៅអធិការវត្ត និងព្រះសង្ឃផ្សេងទៀត មានអាការៈផ្ដាសាយ ហើយទៅព្យាបាលនៅផ្ទះគ្រូពេទ្យជាប់វត្ត ដែលជាគ្រូពេទ្យប្រចាំ ជាបន្តបន្ទាប់ ហើយគ្រូពេទ្យមិនយកថវិកា ទើបចៅអធិការវត្ត បង្ហោះសារក្នុងបណ្ដាញសង្គម ថ្លែងអំណរគុណដល់គ្រូពេទ្យ ហើយប្រជាពលរដ្ឋក៏យកព័ត៌មានដែលចៅអធិការវត្តបង្ហោះនោះ ផ្សព្វផ្សាយបន្តគ្នា […]