ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! គម្រប់ខួបប្រាំពីរថ្ងៃ នគរបាលខេត្តកណ្ដាលបំបែកសំណុំរឿងចាប់ខ្លួនជនសង្ស័យជាឃាតករចាក់សម្លាប់មិត្តភក្តិខ្លួនឯង នៅស្រុកស្អាង

កណ្ដាល ៖ នគរបាលខេត្តកណ្ដាល សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ​នៃក្រសួងមហាផ្ទៃ​និងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ បើកប្រតិបត្តិការស្រាវជ្រាវរហូតបំបែកសំណុំរឿង ចាប់ខ្លួនជនសង្ស័យជាឃាតករបានហើយ នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ខណៈដែលជនសង្ស័យជាឃាតករព្យាយាមទៅលាក់ខ្លួនសំងំរស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោយធ្វើសកម្មភាពយកកាំបិតចាក់សម្លាប់មិត្តភក្តិខ្លួនឯងរហូតស្លាប់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៥៥នាទី នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានមានឈ្មោះ គក សំបូរ ហៅ ភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ចំណែកយុវជនរងគ្រោះឈ្មោះ លី ពិសី ហៅ ពីពី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាមិត្តភក្តិនឹងគ្នា មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល។ គួររំឮកថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២០ […]

ព័ត៌មានជាតិ

​អាជ្ញាធរ​រាជធានី ខេត្ត​ទូទាំងប្រទេស​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន សរុប 2.549 សំណុំរឿង គ្រឿងញៀន​ចម្រុះ​ប្រភេទ​ទម្ងន់ 776 kg 372.10g

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​២៧​ខែសីហា​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា ក្នុងឱកាស​អបអរ​ទិវា​ប្រឆាំង​គ្រឿងញៀន​អន្តរជាតិ​២៦ មិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​នៅ​ទូទាំង​រាជធានី ខេត្ត រួមមាន ភ្នំពេញ​.​កណ្ដាល​.​តាកែវ​.​កំពង់ស្ពឺ​.​ស្ទឹងត្រែង​.​រតនគិរី​.​ព្រះវិហារ​. មណ្ឌលគិរី​.​ក្រចេះ​.​បាត់ដំបង ពោធិ៍សាត់​. ប៉ៃលិន . កំពង់ឆ្នាំង​.​បាត់ដំបង .​ពោធិ៍សាត់​. ប៉ៃលិន​.​ព្រះសីហនុ​.​កំពត​.​កោះកុង ស្វាយរៀង​.​ព្រៃវែង​.​កំពង់ចាម​.​ត្បូងឃ្មុំ​.​បន្ទាយមានជ័យ .​សៀមរាប​.​កំពង់ធំ​.​ឧត្ដរមានជ័យ បាន​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន សរុប 2.549 សំណុំរឿង ដែលមាន​គ្រឿងញៀន​ចម្រុះ​ជាច្រើន​ប្រភេទ​ទម្ងន់ 776 kg 372.10g ។​ ​បើតាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹង​ពី​សកម្មភាព​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​សរុប​:” 2549 សំណុំរឿង គ្រឿងញៀន 776 kg 372.10g ” ។​ ១) រាជធានី​ភ្នំពេញ ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​២ មិថុនា ២០២០ រួមមាន ភ្នំពេញ​.​កណ្ដាល​.​តាកែវ​.​កំពង់ស្ពឺ ចំនួន 167 សំណុំរឿង ស្មើនឹង​៤៧៧​គីឡូក្រាម​៧៧​ក្រាម ។​ ២) ខេត្តស្ទឹងត្រែង​ត្រូវ​ដុតបំផ្លាញ​គ្រឿងញៀន​នៅ​ថ្ងៃទី​៣០ មិថុនា ២០២០​រួមមាន ស្ទឹងត្រែង​.​រតនគិរី​.​ព្រះវិហារ​. […]

ព័ត៌មានជាតិ

បញ្ជូនបុរសចំណាស់ម្នាក់ ទៅតុលាការ ករណីរំលោភចៅស្រីបង្កើត អាយុ១០ឆ្នាំ

ប៉ៃលិន​ ៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានលោកតាបង្កើតរបស់ខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរកាលពីវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នគរបាលអធិការស្រុកសាលាក្រៅ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ថា ជនសង្ស័យមាន ឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាជីតាបង្កើត ហើយជាកម្មករឡឥដ្ឋមានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះ ធ.ន ជ.វ អាយុ១០ឆ្នាំ ត្រូវជាចៅបង្កើត។ នៅថ្ងៃកើតហេតុរយៈពេល២ថ្ងៃមុន លោកតា និងចៅស្រី ស្នាក់នៅក្នុងផ្ទះតែ២នាក់ ដោយសារលោកយាយចេញទៅធ្វើការខាងក្រៅ។ ពេលនោះគេឃើញផ្ទះបិទទ្វារជិត និងមានបាំងវាំងនងងឹតឈឹង ស្រាប់តែក្រោយមកក្មេងស្រីរងគ្រោះបានស្រែកយំ និងរត់ចេញមកខាងក្រៅ។ លុះគេសួរនាំ នាងក៏និយាយប្រាប់ទាំងក្តីភិតភ័យថា តារបស់ខ្លួនបានចាប់រំលោភ ហើយគេក៏ប្រញាប់នាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ពាក្យបណ្តឹង។ […]

ព័ត៌មានជាតិ

ក្រសួង បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី នគរបាល និង​កងរាជអាវុធហត្ថ ដើម្បី​ចាត់វិធានការ​លើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពង្រឹង​ការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រឹតបន្តឹង​ចំពោះ យានដ្ឋាន​កែច្នៃ​យានយន្ត​ខុសច្បាប់ និង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែលជា​មូលហេតុ​ចម្បង​ធ្វើឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការខូចខាត​ផ្លូវ​មុន​អាយុកាល​។​ ​ថ្ងៃ​ពុធ ទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ទី​ស្ដី​ក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ក្រោម​ឱវាទ​ក្រសួង​។​ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា ពី​វិធានការ​ទប់ស្កាត់​យានដ្ឋាន​ជួសជុល​និង​កែច្នៃ និង​យានដ្ឋាន​ដំឡើង​យានយន្ត​ខុសច្បាប់ ការគ្រប់គ្រង​ឯកសារ​ចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ការងារ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ដងផ្លូវ​ជាតិ និង​ការងារ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។​ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង​នឹងធ្វើ​របាយការណ៍​អំពី ស្ថានភាព​នៃ​យានដ្ឋាន​គ្មាន​ច្បាប់​អនុញ្ញាត និង​យានដ្ឋាន​មានច្បាប់​អនុញ្ញាត និង​យានដ្ឋាន​មានច្បាប់​អនុញ្ញាត​តែ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ជូន​ក្រសួងមហាផ្ទៃ និង​ជូន​អាជ្ញាធរ​ដែនដី ដើម្បី​ចាត់ការ​តាមច្បាប់​។​ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្រសួង​ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ជាពិសេស​នគរបាល និង​កងរាជអាវុធហត្ថ ដើម្បី​ចាត់វិធានការ​លើ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​។​ ​ដោយឡែក ចំពោះ​វិធានការ​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ក្រុមមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ប្រើប្រាស់​យន្តការ​ជញ្ជីង​ចល័ត ជញ្ជីង​បង្កប់​ក្រោម​តួ​ផ្លូវ (WEIGHT IN MOTION) និង​កាមេរ៉ា​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ឱ្យបាន​ច្រើន​កន្លែង ដើម្បី​តាម​ចាប់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដែល​គេចវេះ មិន​ព្រម​ចូល​ថ្លឹង​នៅតាម​ស្ថានីយ​ជញ្ជីង ដែលជា​មូលហេតុ​ចម្បង​នាំឱ្យមាន​គ្រោះថ្នាក​ចរាច​ណ៍ អន្តរាយ​ដល់​ផ្លូវថ្នល់ […]

ព័ត៌មានជាតិ

​ករណី​ឃាតកម្ម​ក្នុង​គ្រួសារ​មួយ មាន​មនុស្ស​ស្លាប់​ដល់ ៤ នាក់​ ឪពុកនិងកូនស្រី៣នាក់(វីដេអូ)

​ភ្នំពេញ​៖ ស្លាប់​មួយ​គ្រួសារ​៤​នាក់ កូនស្រី​៣​នាក់ ឪពុក​ម្នាក់ រស់​តែ​ប្រពន្ធ​ព្រោះ​ទៅធ្វើ​ការ​នៅ​រោងចក្រ ដែល​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅ​ភូមិ​ឧ​ញ៉ា​វាំង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឥ​ទ្បូ​វ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហើយ​។​ ​ទោះយ៉ាងណា​ក៏​ករណី​ឃាត​កម្មនេះ កូនស្រី​ចំនួន 3 នាក់ គឺ​កូនស្រី​ឆ្លង​អាយុ 16 ឆ្នាំ កូនស្រី​បន្ទាប់​អាយុ 8 ឆ្នាំ និង​កូនស្រី​ពៅ​អាយុ 4​ឆ្នាំ ចំណែក​ឪពុក​ត្រូវ​បានឃើញ​ស្លាប់ ដោយ​ចងក​ទៅនឹង​ធ្នឹ​ង​ដែក​ក្នុង​បន្ទប់​ជួល​។​ក្នុងពេល​កើតហេតុ​នោះ ស្ត្រី​ជា​ប្រពន្ធ និង​ជា​ម្តាយ ពុំបាន​នៅ​កន្លែងកើតហេតុ​នោះទេ គឺ​គាត់​កំពុងធ្វើការ​នៅក្នុង​រោងចក្រ ហើយ​នៅពេល​ចេញពី​ធ្វើការ មកដល់​បន្ទប់​ជួល​វិញ ក៏បាន​ឃើញ​ប្ដី​និង​កូន​ស្លាប់​អស់​ទៅហើយ ដោយ​ពុំ​ដឹង​មូល​ហេតុអ្វី​នោះទេ​។​ទោះជា​យ៉ាងណា នៅ​ខណៈ​នេះ សមត្ថកិច្ច​ជំនាញ រួមទាំង​ក្រុមគ្រូពេទ្យ​ផ្នែក​កោសល្យវិច័យ លោក​អភិបាលខណ្ឌ​សែន​សុខ និង​លោក​អធិការ​ខណ្ឌ​ផងដែរ រួម​ជាមួយនឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន កំពុងតែ​ខ្នះខ្នែង​ពិនិត្យ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពី​ត នៃ​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ​នេះ​៕ 

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌសែនសុខ បន្តចុះបិទយានដ្ឋានជួសជុលរថយន្ត ដែលគ្មានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានបន្តចុះបិទយានដ្ឋានជួសជុលរថយន្ត ដែលគ្មានច្បាប់អនុញ្ញាត ចំនួន៨ទីតាំង និងមានច្បាប់២ទីតាំង សរុបចំនួន១០ទីតាំងបន្ថែមទៀត ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមរឡលឹកថា យានដ្ឋានកែច្នៃ និងជួសជុលរថយន្ត កាត់ត ដោយខុសច្បាប់ ជាង៤០ទីតាំង ស្ថិតក្នុងខណ្ឌសែនសុខ រាជធានភ្នំពេញ ត្រូវបានបិទអាជីវកម្ម ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយហានិភ័យ គ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ សូមបញ្ជាក់ថា យានដ្ឋានកែច្នៃ និងជួសជុលថយន្តខុសច្បាប់ ចំនួនជាង៤០ទីតាំង ក្នុងចំណោមយានដ្ឋានសរុបចំនួន១១០ទីតាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការណ៍ជាមួយរដ្ឋបាលខណ្ឌសែនសុខ ចុះធ្វើការបិទអាជីវកម្ម។ ការចុះបិទអាជីវកម្មនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្រោមការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ ការចុះបិទអាជីវកម្មនេះ បើតាមការឱ្យដឹងពីលោកស្រី […]

ព័ត៌មានជាតិ

ថ្ងៃស៊យ! ទម្លាក់យោងបានសម្រេច២លើក តែប៉ះអ្នកចុងក្រោយអស់លក្ខណ៍ ជាប់អន្ទាក់ជនរងគ្រោះ ចាប់បានម្នាក់ ឯ៣នាក់ទៀត​ រត់រួច

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ធ្វើសកម្មភាពប្រើល្បិចចាស់ទម្លាក់យោង បញ្ឆោតល្បួងយកគ្រឿងអលង្ការ បានចំនួន២លើកផ្សេងគ្នា គាប់ជួនជនរងគ្រោះចុងក្រោយដឹងខ្លួនទាន់ ក៏ស្រែកឆោឡោផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ដែលជនរងគ្រោះចាប់ខ្លួនបានម្នាក់នោះ មានឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ ជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលក្នុងភូមិឈូកវ៉ា សង្កាត់កោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែករងគ្រោះ២នាក់ ទី១-ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិសុីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្ភារបាត់បង់៖ អស់កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស៣ជី។ […]

ព័ត៌មានជាតិ

ជនជាតិចិន២នាក់ក្នុងចំណោម៤នាក់ត្រូវបានសមត្ថកិច្ចស្រុកស្វាយអន្ទរដឹកនាំដោយលោកអ៊ុង ផានអធិការស្រុកចាប់ក្របួចបាន

ស្រុកស្វាយអន្ទរ: បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានចោរ៤នាក់បានមកគាស់ទ្វាឡានដឹកស្រូវយកលុយនៅចំណុចរង្វង់មូលស្វាយអន្ទរខណ:នោះដែរលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានដឹកនាំកម្លាំងដោយផ្ទាល់ក៏បានធ្វើការដេញព័ទ្ធស្ទាក់ចាប់បាន២នាក់។ ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៧នាទីនៅចំណុចរង្វង់មូលស្វាយអន្ទរដោយសារតែមានប្រជាពលរដ្ឋឃើញក្រុមចោរមានគ្នា៤នាក់កំពុងតែធ្វើសកម្មភាពគាស់ទ្វាឡានដឹកស្រូវហើយស្រែកឆោឡោនិងប្រជាពលរដ្ឋបានប្តឹងដល់សមត្ថកិច្ចពេលនោះដែរមិនបង្អង់យូរលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានដឹកនាំកម្លាំងដេញព័ទ្ធស្ទាក់ជនសង្ស័យដែលជិ:ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ: CI 9767 ជិ:ចូលផ្សារឈូកមាសពេលនោះក្រុមចោរឃើញសមត្ថកិច្ចក៏ភ័យស្លន់ស្លោក៏បានជិ:ម៉ូតូរត់គេចបន្តរហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លាក៏បានបត់ក្រោយមកបុកចំពីមុខរថយន្តរបស់លោកអធិការខណ:ពេលដែលលោកអធិការកំពុងដេញតាមពីក្រោយក៏បណ្តាលរងការខូចខាតយ៉ាងដំណំនឹងបណ្តាលអោយជនសង្ស័យម្នាក់រងរបួសបាក់ភ្លៅ។ លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានអោយអ្នកសារព័ត៌មានយើងដឹងថាជនសង្ស័យទាំងពីនាក់នោះជាជនជាតិចិនទី១,មានឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីកំណើតនៅភូមិ កានថាង ឃុំ ធីង ធ័ន ស្រុក លាវជាំង ខេត្តគង់ស៊ី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ទី២,ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីកំណើតនៅភូមិ ផាន សឿ ឃុំ ជីងធ័ន ស្រុក លាវជាំង ខេត្តគង់ស៊ី រងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។ គួររំលឹកផងដែរថាកន្លងមកលោកអធិការស្រុកស្វាយអន្ទរតែងតែយកចិត្តទុក្ខដាក់ចំពោះសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋមិនថាពេលក៏ដោយជាក់ស្តែងក្នុងការបង្ក្រាបមួយនេះលោកបានខិតខំចំណាយកម្លាំងកាយចិត្តដើម្បីបង្ក្រាបក្រុមជនសង្ស័យទាំងនេះរហូតដល់មានការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀតផង បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរនឹងកសាងសុំណុំរឿងដើម្បីចាត់ការតាមនិតិវិធីហើយក៏កំពុងស្រាវជ្រាវរកជនសង្ស័យ២នាក់ទៀតដែលជាបក្សពួកដើម្បីធ្វើការឃាត់ខ្លួនជាបន្តទៀត៕

ព័ត៌មានជាតិ

កម្ពុជា​ទទួលបាន​ជើងហោះហើរ​ពី ៧ ទៅ ១០ ជើង​ក្នុង​មួយថ្ងៃ ខណៈ​វិស័យ​មួយ​នេះ​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ វិស័យ​អាកាសចរណ៍​កម្ពុជា រង​ការប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ រដ្ឋាភិបាល​កម្ពុជា កន្លងទៅ បានសម្រេច​មិន​យកពន្ធ លើ​វិស័យ​អាកាសចរណ៍ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​មួយ​នេះ មានលទ្ធភាព​ក្នុងការ​ចំណាយ និង​មិនឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ក្ស័យធន​។​ ​ដោយឡែក​ពេល​បច្ចុប្បន្ននេះ អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សេរី​វុត្ថា បានឱ្យដឹង​នៅ​ថ្ងៃទី ២៤ ខែសីហា​នេះ​ថា ជើងហោះហើរ​របស់​កម្ពុ​ជា មាន​ពី ៧​ជើង ទៅ ១០ ជើង​ដែរ ក្នុង​មួយថ្ងៃ ដោយ​រំពឹងថា ជើងហោះហើរ​នេះ និង​កាន់តែច្រើន​នាពេលខាងមុខ​។​ ​លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​លើកឡើងថា រហូតមកដល់​ពេលនេះ ជើងហោះហើរ​របស់​កម្ពុ​ជា​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ ខណៈ​ដែលមាន​ក្រុមហ៊ុន​ជើងហោះហើរ​បរទេសមួយ​ចំនួន បានស្នើ​សុំ​ហោះហើរ​មកកាន់​កម្ពុជា​ឡើងវិញ នាពេលខាងមុខ​ដ៏​ខ្លី​។​ ​លោក​មានប្រសាសន៍ថា “​មកដល់ពេលនេះ ដូចជា​គ្មានអ្វី​ប្រែប្រួល​ទេ ដោយ​គិត​ជា​មធ្យម កម្ពុជា​ទទួលបាន​ជើងហោះហើរ​ពី ៧ ទៅ ១០ ជើង​ដែរ​ក្នុង​មួយថ្ងៃ ពោល​គ្មាន​ការកើនឡើង និង​ថយចុះ​នោះទេ ហើយ នៅក្នុងពេល​ខាងមុខនេះ រំពឹងថា អាច​នឹងមាន​ការប្រែប្រួល ដោយមាន​ក្រុមហ៊ុន​មួយចំនួន បាន​ស្នើសុំ​ហោះហើរ​ឡើងវិញ​”​។​ […]

ព័ត៌មានជាតិ

បង្ក្រាប​បទល្មើស​ព្រៃឈើ សុ​ក្រម ខ្លុម​ ចំនួន ​១៩៣ដុំ នៅ​ស្រុក​កែវ​សីមា​

​ខេត្តមណ្ឌលគិរី​៖ គណៈបញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ព្រះ​ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី 24 ខែសីហា​ឆ្នាំ 2020​។​ ប្រតិបត្តិការ​ចុះបង្ក្រាប​នោះ​មានការ​ចូលរួម​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​លោក​យិន​សុខ​ឡេង​អភិបាលរង​ស្រុក​កែវ​សីមា កម្លាំង អាវុធហត្ថ​ស្រុក​កែវ​សីមា ជំនាញ​មេព្រៃ​ស្រុក​កែវ​សីមា បរិស្ថាន​ការពារ​ដែន​ជម្រក​ស្រែ​ឈូក​​អធិការ​ស្រុក​កែវ​សីមា​និង​ប៉ូលីស​ប៉ុស្តិ៍​រដ្ឋបាល​។​ ប្រភព​រាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បាន​យប់​ឈឺ​ប្រភេទ​ខ្លួន​ទៅ​លាក់ទុក​ក្នុងព្រៃ​ត្រង់ចំណុច​ខាងលើ​ដើម្បី​នាំចេញ​។​ ​ការចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ផងដែរ គឺជា​ប្រភេទ​ឈើ​សុ​ក្រម ខ្លុម​ចំនួន​១៩៣ ដុំ​។ ពេលនេះ​វត្ថុតាង​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ដែនជម្រកសត្វព្រៃ​ស្រុក​កែវ​សីមា​ដើម្បី​វាស់វែង​និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​