ស្រុកស្វាយអន្ទរ: បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានចោរ៤នាក់បានមកគាស់ទ្វាឡានដឹកស្រូវយកលុយនៅចំណុចរង្វង់មូលស្វាយអន្ទរខណ:នោះដែរលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានដឹកនាំកម្លាំងដោយផ្ទាល់ក៏បានធ្វើការដេញព័ទ្ធស្ទាក់ចាប់បាន២នាក់។
ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៧នាទីនៅចំណុចរង្វង់មូលស្វាយអន្ទរដោយសារតែមានប្រជាពលរដ្ឋឃើញក្រុមចោរមានគ្នា៤នាក់កំពុងតែធ្វើសកម្មភាពគាស់ទ្វាឡានដឹកស្រូវហើយស្រែកឆោឡោនិងប្រជាពលរដ្ឋបានប្តឹងដល់សមត្ថកិច្ចពេលនោះដែរមិនបង្អង់យូរលោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានដឹកនាំកម្លាំងដេញព័ទ្ធស្ទាក់ជនសង្ស័យដែលជិ:ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ: CI 9767 ជិ:ចូលផ្សារឈូកមាសពេលនោះក្រុមចោរឃើញសមត្ថកិច្ចក៏ភ័យស្លន់ស្លោក៏បានជិ:ម៉ូតូរត់គេចបន្តរហូតដល់ប៉ុស្តិ៍នគរបាលព្រៃខ្លាក៏បានបត់ក្រោយមកបុកចំពីមុខរថយន្តរបស់លោកអធិការខណ:ពេលដែលលោកអធិការកំពុងដេញតាមពីក្រោយក៏បណ្តាលរងការខូចខាតយ៉ាងដំណំនឹងបណ្តាលអោយជនសង្ស័យម្នាក់រងរបួសបាក់ភ្លៅ។
លោក អ៊ុង ផាន អធិការស្រុកស្វាយអន្ទរបានអោយអ្នកសារព័ត៌មានយើងដឹងថាជនសង្ស័យទាំងពីនាក់នោះជាជនជាតិចិនទី១,មានឈ្មោះ ជិញ ឈាវ ភេទប្រុស អាយុ៣២ ឆ្នាំ មានទីកំណើតនៅភូមិ កានថាង ឃុំ ធីង ធ័ន ស្រុក លាវជាំង ខេត្តគង់ស៊ី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ទី២,ឈ្មោះ ធាន ឈួយ ភេទប្រុស អាយុ៣៥ ឆ្នាំ មានទីកំណើតនៅភូមិ ផាន សឿ ឃុំ ជីងធ័ន ស្រុក លាវជាំង ខេត្តគង់ស៊ី រងរបួសបាក់ភ្លៅត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រៃវែង។
គួររំលឹកផងដែរថាកន្លងមកលោកអធិការស្រុកស្វាយអន្ទរតែងតែយកចិត្តទុក្ខដាក់ចំពោះសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋមិនថាពេលក៏ដោយជាក់ស្តែងក្នុងការបង្ក្រាបមួយនេះលោកបានខិតខំចំណាយកម្លាំងកាយចិត្តដើម្បីបង្ក្រាបក្រុមជនសង្ស័យទាំងនេះរហូតដល់មានការខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនថែមទៀតផង
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរនឹងកសាងសុំណុំរឿងដើម្បីចាត់ការតាមនិតិវិធីហើយក៏កំពុងស្រាវជ្រាវរកជនសង្ស័យ២នាក់ទៀតដែលជាបក្សពួកដើម្បីធ្វើការឃាត់ខ្លួនជាបន្តទៀត៕