ព័ត៌មានជាតិ

បេីក​ដំណើរការ​ឡើង​វិញ​រថយន្ត​ក្រុង​ និង​កាណូត​ ដោយ​បម្រើ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​មិន​យក​លុយ​រយៈពេល​៦ថ្ងៃ​

ភ្នំពេញ​៖​ យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS)រាជធានីភ្នំពេញ​បានឱ្យដឹងថា​ ​រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CITY BUS)ដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូតយោងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ ២០២១ ។ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (CyBus) រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋាករនឹងដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងនិងកាណូតឡើងវិញ ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមខ្សែរត់ដូចខាងក្រោម៖១- រថយន្តក្រុង- ខ្សែទី១ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ- ខ្សែទី២ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តំក្រុងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។- ខ្សែទី៣ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដលស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។- ខ្សែទី៤A: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី។ខ្សែទី៤៧: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីចោមចៅ។២- កាណូតៈ ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។​ សេចក្ដី​ជូនដំណឹង​បានឱ្យ​ដឹង​ទៀត​ថា​ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។​ ល័ក្ខខ័ណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនិងអាល់កុល វាស់កម្ដៅ ស្តេន QR Code និងអង្គុយតាមកៅអី ដែលបានរៀបចំ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *