ព័ត៌មានជាតិ

តើអជ្ញាធរខណ្ឌសែនសុខហ៊ានបង្រ្កាបល្បែងស៊ីសង(ហ្គេមបាញ់ត្រី)ខុសច្បាប់ក្នុងទឹកដី(សង្កាត់អូរបែកក្អម)ដែលមានយីហោ(ប៉អៅ)ដែលកំពង់បើកដំណើរយ៉ាងគគ្រឹកគគ្រេងមួយកន្លែងនេះទេ..?

(ភ្នំពេញ): ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងលួចបង្កប់ហ្គេមបាញ់ត្រីដែលមានយីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវ(1019) ស្ថិតក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពង់តែបើកអោយក្រុមអ្នកញៀនល្បែងទាំងប្រុស ទាំងស្រី ទាំងក្មេងចាស់អោយចូលលេងយ៉ាងអនាធិបតេយ្យ តើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានដឹងឬទេ ឬដឹងហើយធ្វើមិនដឹង នៅសម្ងំស្ងៀមមិនចុះបង្រ្កាប។

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅជិតនោះបានបញ្ជាក់ថាទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ យីហោ(ប៉អៅ)មួយកន្លែងក្នុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺបើកលេងរាល់ថ្ងៃ តែគេមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ!

ប្រភពព័ត៌មានដដែលបានអោយដឹងទៀតថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់យីហោ(ប៉អៅ)នៅជិតស្ទុបស្ពានអាកាសដីផ្សារហុយ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើ បើកលេងទាំងយប់ទាំងថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅតែមិនមានវិធានការក្នុងការបង្រ្កាប! ធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះ មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗនៅមូលដ្ឋានរបស់គាត់ដូចជា ចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។ល។

ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ហួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ សូមជួយចាត់កម្លាំងជំនាញក្រោម ឱវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាបទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ (យីហោ ប៉អៅ)នៅជិតស្ទុបស្ពានអាកាសផ្សារដីហុយ មួយកន្លែងតាមបណ្តោយផ្លូវ(1019)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ អោយស្របតាមគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន។ (ចេញផ្សាយថ្ងៃទី 11/02/2024) ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ រៀងរាល់ម៉ោងធ្វើការ តាមរយ:លេខទូរស័ព្ទ:(097 58 56 007/086 616 585)សូមអគុណ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *