(សិង្ហបុរី)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ ឯកឧត្តម ហេង សួរ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅសារជាថ្មី ចំពោះ ឯកឧត្តម Phipat Ratchakitprakarn ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារថៃ នាពេលថ្មីៗនេះ។ ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលជាផ្លែផ្កា ដូចខាងក្រោម៖ ១- ភាគីថៃឯកភាពនឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំនេះដែរ។ ២- ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ (Work Permit) និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ […]
សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ
នៅព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា ថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០២៤ ស្អែកនេះ គឺជាខួប២០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រប់ខួប២០ ព្រះវស្សានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំស្ថាប័នធំៗរបស់ជាតិ បានផ្ញើសារលិខិតថ្វាយព្រះពរថ្វាយព្រះអង្គជាបន្តបន្ទាប់ ក្នុងនោះ ថ្នាក់ដឹកនាំព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា […]
ឯកឧត្តម ហ៊ុន ម៉ានី ខ្ញុំមានក្តីរន្ធត់ និងសោកសៅដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ
ឯកឧត្តម ហ៊ុន ម៉ានី ៖ ខ្ញុំមានក្តីរន្ធត់ និងសោកសៅដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ដោយរោគាពាធ។ មរណភាពរបស់ឯកឧត្តម គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រលាញ់របស់ក្រុមគ្រួសារប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្សមួយរូបដែលបានខិតខំប្រឹងប្រែង តស៊ូ និងលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ក្នុងការដឹកនាំធនាគារជាតិនៃកម្ពុជា ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ ព្រមទាំងអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុ ឱ្យរីកចម្រើនប្រកបដោយចីរភាពនៅកម្ពុជា។ក្នុងបរិយាកាសដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារសព ថ្នាក់ដឹកនាំរួមទាំងមន្រ្តីរាជការទាំងអស់នៃធនាគាជាតិនៃកម្ពុជា និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម ជា ចាន់តូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាងឡើយ។
ទំនប់អាងទឹកអូរតេ ដែលស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២ លានដុល្លារអាមេរិក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ទំនប់អាងទឹកអូរតេ ដែលស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២ លានដុល្លារអាមេរិក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា៕
អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)
អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
ទីបំផុត មន្ត្រីប៉េអឹម ដែលចាប់អ្នកបើកឡានបោចសក់ ត្រូវបានហោះមកសួរនាំហើយ
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន ជ្រាបថា៖សេចក្តីប្រកាសព័ត៌មាន : ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយវីដេអូមួយ តាមបណ្តាញព័ត៌មានសង្គម។ បុគ្គលរូបនេះ ជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្តាល។ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖១-ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល កោះហៅឈ្មោះ ពៅ សាលួត ដែលបានបង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ដើម្បីធ្វើការត្រួតពិនិត្យជំហានដំបូង។ ២-អនុវត្តទិសស្លោករបស់កងរាជអាវុធហត្ថ “ចំពោះប្រទេសជាតិត្រូវតែការពារ, ចំពោះប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប” នឹងចាត់តាំងធ្វើអធិការកិច្ច ក្នុងករណីរកឃើញបុគ្គលនេះប្រព្រឹត្តបទល្មើស កងរាជអាវុធហត្ថ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។សូមគោរពជូនជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។
រដ្ឋមន្រ្តីក្រសួងព័តមាន ឯក ឧត្តម នេត្រ ភក្ត្រា ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម…
ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម ខ្ញុំមានឱកាសមកថ្វាយបង្គុំព្រះសង្ឃរាជ ព្រះនាម ថាន់ សុខសាន្ត ព្រះចៅអធិការវត្តអង្គររាជបុរី និងជាប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ។ គ្រាន់តែក្រឡេកឃើញមុខ ព្រះអង្គស្គាល់ឈ្មោះនិងតួនាទីដោយសារតែព្រះអង្គបានតាមដានទស្សនាព័ត៌មានជាប្រចាំតាមយូធូប និងហ្វេសប៊ុក។ ព្រះអង្គ ថាន់ សុខសាន្ត បានសាងផ្នួសតាំងពីឆ្នាំ ១៩៦៨ មកម៉្លេះ ហើយវត្តអង្គរាជបុរីនេះមានអាយុកាលជាង ១០៣០ ឆ្នាំហើយ ពោលគឺកសាងតាំងពីឆ្នាំ ៩៩០ ស្ថិតក្នុងខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បច្ចុប្បន្ន ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នា ខ្ញុំបានទៅទស្សនាស្រះស្រីស្រះប្រុស។ រូបថតដោយ ឡុង ដេវីត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតី ពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទព្រឹត្តិការណ៍ ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅតាមបណ្តោយមាត់ទន្លេក្រុង ព្រៃវែង (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូក ខ្នាតអន្តរជាតិ និងទូកវែង……………..
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រណាំងទូកខ្នាតអន្តរជាតិ និងទូកវែង ក្នុងពិធីបុណ្យចេញព្រះវស្សា ដែលព្រឹត្តិការណ៍នេះ ធ្វើឡើងនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឲ្យមានព្រឹត្តិការណ៍នៃការប្រណាំងទូក-ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុជកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលខេត្ត, រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍អមដោយការប្រគុំតន្រ្តី អបអរសាទរក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សាឆ្នាំនេះ។ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានឃើញប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានអញ្ជើញមកចូលរួមប្រកបដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានា ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម បន្ដថា […]
សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី ទៅតុលាការ។ប្រភពពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែតុលា ស្អែកនេះ សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ទៅតុលាការ។សមត្ថកិច្ចបានចាប់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី នាយកគ្រប់គ្រងសាលាខ្មែរឥស្លាម ពាក់ព័ន្ធករណីប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ:លើក្មេងស្រី។ ការចាប់ខ្លួននេះ បានធ្វើ់ឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា នេះថា ៖ សមត្ថកិច្ចចាបឃាត់ខ្លួនលោក កាម៉ារូទីន ស៊ូហៃមី កាលពីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចកំពុងតែរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។ ការឃាត់ខ្លួននេះ គឺមានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើគាត់។