ភ្នំពេញ៖កូនប្រុសបង្កើតចិត្តតិរច្ឆានកាត់ក្បាលម្តាយរបស់ខ្លួន ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានហេីយ នៅក្រោយសាកលវិទ្យាល័យ IU នៃខណ្ឌសែនសុខ ។
នេះបេីតាមលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ថ្លែងប្រាប់ជាបឋម មុននេះបន្តិច ។
ជនសង្ស័យ ឈ្មោះ អ៊ាម សំណាង ជាបុគ្គលិកក្រុមហ៊ុន ម៉ូតូ Honda បម្រុងចងកសម្លាប់ខ្លួន តែត្រូវសមត្ថកិច្ចទៅដល់ទាន់ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណី ដេីម្បីបន្តនីតិវិធី ៕ដោយ%ទូច រ៉ាវុធ