ភ្នំពេញ- (មានសេចក្តីរាយការណ៏ជាបឋមថា ) នាព្រឹកព្រលឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ មានអំពើឃាតកម្មដ៏ព្រៃផ្សៃមួយ ដោយកូនប្រុសបង្កើតចិត្តតិរច្ឆានម្នាក់ បានកាត់ក្បាលម្តាយរបស់ខ្លួនសម្លាប់ ក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ច អះអាងជាបឋមថា ភ្លាមៗគេនៅមិនទាន់ដឹងពីដើមហេតុយ៉ាងណា ដែលនាំទៅដល់ការសម្លាប់ម្តាយខ្លួនឯងបង្កើតយ៉ាងព្រៃផ្សៃបែបនេះនៅឡើយ ដែលពេលនេះសមត្ថកិច្ចចម្រុះកំពុងនៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងស្វែងរកឃាតករជាកូនបង្កើត ដែលកំពុងរត់គេចខ្លួន។ដោយ% ទូច រ៉ាវុធ (ព័ត៌មានលំអិតផ្សាយជូនពេលក្រោយ)
Related Articles
ចាប់ខ្លួនមេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋ យកធ្វើជាកម្មសិទ្ធិ នៅចំណុចដីសម្បទានសង្គមកិច្ច ឃុំទំនប់រលក ស្រុកស្ទឹងហាវ
ព្រះសីហនុ ៖ ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ច និងអាជ្ញាធរចាត់ថាជាមេក្លោងរឿងដីធ្លីនោះ ត្រូវបានចាប់ខ្លួន ក្រោយបុរសរូបនេះ បាននាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ចក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ត្រូវបានចោទថា «ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ»។ កម្លាំងនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យរូបនេះ រួចបញ្ជូនមកការិយាល័យជំនាញចាត់ការបន្ត។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើបាននាំប្រជាពលរដ្ឋមួយក្រុមមកចាប់ដីរបស់រដ្ឋនៅចំណុចដីសម្បទានសង្គមកិច្ចនៅចំណុចក្រុម២១ ភូមិ១ ឃុំទំនប់រលក។ ក្រោយការចាប់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿង ម៉ាក Landrover សេរី២០០៥ ពណ៌ខ្មៅ មានស្លាកលេខ ភ្នំពេញ 2W-2723 និងទូរសព្ទ័១គ្រឿងផងដែរ៕
ស្លាប់១នាក់ របួសធ្ងន់ស្រាល១២នាក់ ក្នុងហេតុការណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពាន
បន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ៦នាក់ទៀត បានរងរបួសធ្ងន់និង៦នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកជ្រូកបុកបង្កាន់ដៃស្ពានបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។ លោកអធិការបានបញ្ជាក់ថា៖ នៅពេលដែលកំពុងបើកមកដល់ចំណុចចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ រថយន្តបានវេរចង្កូតទៅខាងស្តាំបុកនឹងបង្កាន់ដៃស្ពានពេញទំហឹងរថយន្តបានផ្លោះបង្កាន់ដៃស្ពានជាប់ពាក់កណ្តាល ចំណែក្បាលរថយន្តបានធ្លាប់ទៅនឹងដីសង្កត់ស្លាប់អ្នករួមដំណើរម្នាក់ ចំនួន៦នាក់ បានរងរបួសធ្ងន់និង៦នាក់ទៀត របួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ចំណែកអ្នកបើកបរក្រោយពីកើតហេតុបាន រត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នរថយន្តនគរបាលជំនាញចរាចរណ៍ស្រុករៀបចំស្ទូចយកមកទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីរកម្ចាស់និងអ្នកបើកបរចូលខ្លួនមកដោះស្រាយតាមច្បាប់៕
ក្រសួងសុខាភិបាល ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ម្ចាស់គណនីហ្វេសប៊ុក “ស្ពៃក្តោប” ផ្សព្វផ្សាយនូវព័ត៌មានបំភ្លើសថា ប្រើចេកណាំវ៉ាខ្ចី ជីត្រចៀកជ្រូក ទឹកដូងខ្ចី អាចព្យាបាលជំងឺគ្រុនឈីកជាសះស្បើយ
ភ្នំពេញ៖ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ ស្ពៃក្តោប បានផ្សព្វផ្សាយនូវព័ត៌មានបំភ្លើសហួសពីការពិត ទាក់ទងនឹងករណីមានថ្នាំសម្រាប់ព្យាបាលជំងឺគ្រុនឈីក ដោយគ្រាន់តែប្រើចេកណាំវ៉ាខ្ចី ជីត្រចៀកជ្រូក ទឹកដូងខ្ចី តែប៉ុណ្ណោះក៏អាចព្យាបាលជំងឺគ្រុនឈីកបានជាសះស្បើយ ។ ករណីនេះ នៅព្រឹកថ្ងៃទី៧ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ និងស្នើសុំបញ្ឈប់ការផ្សាយ ឬចែកចាយព័ត៌មានបែបនេះ។ សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ លោកជំទាវឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមតេឡេក្រាមថា “ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយបែបនេះ។ សុំបញ្ឈប់ការផ្សាយ ឫចែកចាយព័ត៌មានបែបនេះ”។លោកជំទាវ បានបញ្ជាក់ថា “សុំអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ សុំបងប្អូនមានការប្រុងប្រយ័ត្ន បើមានបញ្ហាសុខភាព ចាំបាច់ត្រូវស្វែងរកការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក”៕