(ភ្នំពេញ): ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន១០រូប។
យោងតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ អភិបាលខេត្តខេត្តដែលត្រូវបានផ្លាស់ប្តូរ និងតែងតាំងនេះរួមមាន៖
១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង។
២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ។
៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ។
៤៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ។
៥៖ លោក គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល។
៦៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ។
៧៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ។
៨៖ លោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ។
៩៖ លោក ស្វាយ សំអ៊ាង ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តស្ទឹងត្រែង ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១០៖ លោក អ៊ូច ភា ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តតាកែវ ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១១៖ លោក គង់ សោភ័ណ ត្រូវបានត្រាស់បង្គាប់ផ្ទេរពីអភិបាលខេត្តកណ្តាល ទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
១២៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានផ្ទេរទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។