ព័ត៌មានជាតិ

លោក សុខ ទូច៖ វៀតណាម សាងសង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសាងសង់អ្វីមួយវិញបានភ្លាមៗដែរ

ភ្នំពេញ ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វៀតណាមសាងសង់សំណង់រឹងមាំ លើតំបន់មិនទាន់ឯកភាពគ្នា កម្ពុជាក៏អាចសាងសង់អ្វីមួយវិញបានភ្លាមៗ នៅទល់មុខសំណង់ដែលវៀតណាម បានសាងសង់នោះដែរ។​ កាលលើកឡើងរបស់លោក សុខ ទូច បែបនេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ វៀតណាមបានរុះរើតង់ ហើយងាកមកសង់សំណង់រឹងវិញ នៅតំបន់មិនទាន់ឯកភាពគ្នា ជាប់ព្រំដែនខេត្តកណ្ដាល ប្រទេសកម្ពុជា។

ក្នុងវេទិកាលតុមូលស្ដីពី “តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក” នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ លោក សុខ ទូច បានលើកឡើង ការសាង់សង់សំណង់រឹងណាមួយ នៅជិតព្រំដែនកម្ពុជា-វៀតណាម ចំងាយពី១៥០ម៉ែត្រ ត្រូវមានការឯកភាពពីប្រទេសទាំងពីរ។

លោកបន្តថា ចំពោះករណីវៀតណាមសាងសង់សំណង់រឹងនៅឆ្ងាយពីព្រំដែនកម្ពុជា ចំនួន១២០ម៉ែត្រ ក៏ត្រូវស្នើសុំកម្ពុជា ព្រោះព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសំខាន់បួន រួមមាន៖ ព្រំដែនឯកភាព, ព្រំដែនសហប្រតិបត្តិការ, ព្រំដែនសេដ្ឋកិច្ច និងព្រំដែនទប់ស្កាត់ នៃការជួញដូរគ្រឿងញៀន កុមារ និងស្រ្តីភេទ។ ប្រធានរាជបណ្ឌិត្យសភា ឲ្យដឹងទៀតថា “កម្ពុជា អាចសាងសង់អ្វីមួយ ១២០ម៉ែត្រ នៅទល់នឹងប៉ុស្តិ៍ហ្នឹងវិញ ម៉ាអាប៉ុស្ដិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន”។

លោកសង្កត់ធ្ងន់ថា វៀតណាមសាងសង់អ្វីមួយនៅលើតំបន់មិនទាន់ឯកភាពគ្នាបាន កម្ពុជាក៏អាចសាងសង់អ្វីមួយភ្លាម នៅទល់មុខ នោះបានដូចគ្នា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *