ភ្នំពេញ! មុននេះបន្តិច នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវឃាតករចាប់សម្លាប់ បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនដឹងថាប្លន់ រឺក៍រឿងអ្វីទេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ទីតាំងនៅម្តុំតំបន់សេដ្ឋកិច្ចពិសេសកំបូលភ្នំពេញ។
នារីរងគ្រោះ មានឈ្មោះយឺន ស្រីនី ។ នាងជិះម៉ូតូម៉ាកហុងដាហ្ស៊ូមមើរ ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាក់លេខ ភ្នំពេញ 1DP- 0547។
តែអ្វីដែលគួរឲភ្ញាក់ផ្អេីលនោះ គឺបុរសដែលបានចាក់នារីម្នាក់ ស្លាប់កណ្ដាលផ្លូវនោះ បានរត់ទៅចងក.សម្លាប់ខ្លួនភ្លាមៗ នៅក្នុងបរិវេណវត្តស្ងួនពេជ្យ សង្កាត់កំបូល ខណ្ឌកំបូល នាវេលាប្រមាណម៉ោង១០:៣០ នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។
នៅពេលនេះមិនទាន់អាចកំណត់ នៅអត្តសញ្ញាណឃាតករនៅទ្បេីយទេ ហេីយមូលហេតុឈានទៅដល់ការចាក់សម្លាប់ ហេីយរត់មកចង់កបែបនេះ តាមមិត្តភ័ក្កនារីរងគ្រោះ បានបង្ហេីបថា បុរសជាឃាតករ បានចូលស្ដីដណ្ដឹងជាច្រេីនដង តែខាងស្រីគេមិនព្រម ទេីបចាក់សម្លាប់បែបនេះទៅ។
តាមសម្តីរបស់ម្តាយជនរងគ្រោះបានឲដឹងថា ជមសង្ស័យអាចនិងជាអតីតសង្សាររបស់នាង ព្រោះកាលពីម្សិលម្ង៉ៃ ជនសង្ស័យនោះ បានទៅសុំគាត់ ចូលស្តីដណ្តឹងកូនស្រីគាត់តែគាត់មិនព្រមឲ ព្រោះកូនស្រីគាត់ បានប្រាប់ថាមិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំង ធ្លាប់ស្រលាញ់គ្នា កាលពីនៅ រៀនវិទ្យាល័យក៏ដោយ ហើយពួកគេទាំង២នាក់បានផ្តាច់ការទាក់ទងគ្នាកាលពីជាងកន្លះឆ្នាំមកម្លេះព្រោះជនសង្ស័យបាន លួចទាក់ទងស្រីផ្សេង ធ្វើឲកូនស្រីកូនឈឺចិត្ត មិនអាចយកធ្វើជាគូរអនាគតបាន។ហើយកាលពីយប់មិញនេះ ជនសង្ស័យបានឆាយ ទៅកូនស្រីគាត់និយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់នៅតែប្រកែកមិនទទួលយកដដែល ហើយក៏មានការឈ្លោះប្រកែកតាមឆាតផងដែរ ។
សាកសពបុរសជាឃាតករសមត្ថកិច្ចកំពុង ធ្វេីកោសល្យវិច្ឆ័យ្យ ព្រមទាំងធ្វេីកំណត់ហេតុ ដេីម្បីបញ្ជាក់ជូនអ្នកសារព័ត៍មាន នាពេលបន្តិចទៀត។