ផ្សាយចេញថ្ងៃទី ៣១ កក្តដា ២០០៣ (ក្រុងតាខ្មៅ): ទីតាំងលួចបង្កប់បេីកល្បែងសុីសងជល់មាន់អនឡាញដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ គល់ស្ពានលេខ៥បត់ស្តាំប្រហែល៣០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានការលួចបង្កប់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សអនទ្បាញ កំពុងតែបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរ។
ប្រភព ពីប្រជាពលរដ្ឋប្រាប់ថាគាតើមិនសប្បាយចិត្តក៏បានប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ បែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ នូវការលួចលាក់លេងល្បែងសុីសងទាំងនេះក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យលេីល្បែងស៊ីសង ដែលមានទីតាំងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះឡើយ។
គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។
តែដោយទ្បែកបនល្បែងសុីសង ខាងលេី នៅតែបន្តបេីកដំណើរការ ដដែលៗ ហេីយសមត្តកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់ នៅទ្បេីយ នៅតែអនុញ្ញាត អោយទីតាំងមួយនេះនៅតែបន្តលួចលាក់បេីកលេង ដោយមានក្រុមអ្នកញៀនល្បែងទាំងនោះ លេងដោយសេរី គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់សមត្ថកិច្ច ពាក់ព័ន្ធ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្ឃឹមថា បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង មានប្រសិទ្ធភាព លេីមន្ត្រីក្រោមឱវាទ គោរព និង អនុវត្ថតាមបទបញ្ជា យ៉ាងមុឹងម៉ាត់របស់ថ្នាក់ដឹកនាំ និង មានវិធានការ ចុះបង្ក្រាបប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ។ .ខាងសារព័ត៌មាន(ASK-POST)យើងខ្ញុំក៏បានទំទាក់ទំនងទៅលោកមេប៉ុស្តិ៍រការខ្ពស់ដែរតាមរយ:ប្រព័ន្ធតេលេក្រាមដោយលោកបានប្រាប់ថាចាំលោកចុះទៅមើល។ ជាចុងក្រោយសូមសំណូមពរអោយសម្ថកិច្ច សង្កាត់ចរកាខ្ពស់នឹងមន្តី្រពាក់ព័ន្ធមេត្តាចុះបង្ក្រាបល្បែងជល់មាន់អនឡាញយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីលោកផងទាន៕ដោយ: ទូច រ៉ាវុធ