ផ្សាយចេញថ្ងៃទី ៣១ កក្តដា ២០០៣ (ក្រុងតាខ្មៅ): ទីតាំងលួចបង្កប់បេីកល្បែងសុីសងជល់មាន់អនឡាញដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២១ គល់ស្ពានលេខ៥បត់ស្តាំប្រហែល៣០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានការលួចបង្កប់បេីកល្បែងសុីសង ជល់មាន់តាមទូរទស្សអនទ្បាញ កំពុងតែបេីកដំណេីរការ ដោយរលូនគ្មានខ្វល់ពីចំណាត់ការផ្លូវច្បាប់របស់អាជ្ញាធរ។ប្រភព ពីប្រជាពលរដ្ឋប្រាប់ថាគាតើមិនសប្បាយចិត្តក៏បានប្រាប់មកសារព័ត៌មានយេីងខ្ញុំថាមានការ លួចបេីកល្បែងសុីសង ដោយមិនគោរព ប្រសាសន៍របស់ថ្នាក់ដឹកនាំ ហ៊ានផ្គេីន និង បទបញ្ជារបស់សម្តេច តេជោ បែជាមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ហាក់ព្រងេីយ កង្តេីយ គ្មានការទប់ស្កាត់ នូវការលួចលាក់លេងល្បែងសុីសងទាំងនេះក្នុងមូលដ្ឋាន បណ្តែតបណ្តោយ អោយបេីកដំណេីរការ យ៉ាងអាណាធិបតេយ្យលេីល្បែងស៊ីសង ដែលមានទីតាំងសង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះឡើយ។គួររំលឹកផងដែរថាប្រសាសន៍ របស់ សម្តេច កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។តែដោយទ្បែកបនល្បែងសុីសង ខាងលេី នៅតែបន្តបេីកដំណើរការ ដដែលៗ ហេីយសមត្តកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់ នៅទ្បេីយ នៅតែអនុញ្ញាត អោយទីតាំងមួយនេះនៅតែបន្តលួចលាក់បេីកលេង ដោយមានក្រុមអ្នកញៀនល្បែងទាំងនោះ លេងដោយសេរី គ្មានខ្វល់ពីសំណាញ់ផ្លូវច្បាប់របស់សមត្ថកិច្ច ពាក់ព័ន្ធ។ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សង្ឃឹមថា បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង មានប្រសិទ្ធភាព លេីមន្ត្រីក្រោមឱវាទ គោរព និង អនុវត្ថតាមបទបញ្ជា យ៉ាងមុឹងម៉ាត់របស់ថ្នាក់ដឹកនាំ និង មានវិធានការ ចុះបង្ក្រាបប្រកបដោយមានប្រសិទ្ធភាពខ្ពស់ ។ .ខាងសារព័ត៌មាន(ASK-POST)យើងខ្ញុំក៏បានទំទាក់ទំនងទៅលោកមេប៉ុស្តិ៍រការខ្ពស់ដែរតាមរយ:ប្រព័ន្ធតេលេក្រាមដោយលោកបានប្រាប់ថាចាំលោកចុះទៅមើល។ ជាចុងក្រោយសូមសំណូមពរអោយសម្ថកិច្ច សង្កាត់ចរកាខ្ពស់នឹងមន្តី្រពាក់ព័ន្ធមេត្តាចុះបង្ក្រាបល្បែងជល់មាន់អនឡាញយ៉ាងអនាធិបតេយ្យនៅក្នុងទឹកដីលោកផងទាន៕ដោយ: ទូច រ៉ាវុធ
Related Articles
Breaking News: តុលាការសម្រេចដោះលែង ពិធីការិនីទូរទស្សន៍ MY TV កញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងការសម្រេចឃុំខ្លួន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈនៅក្នុងរថយន្ត […]
បើកលេងជល់មាន់ អាប៉ោង ភ្នាល់ដាក់លុយរាប់លានរៀល មួយថ្ងៃៗ សមត្ថកិច្ចខេត្តស្ទឹងត្រែង មិនហ៊ានបង្ក្រាប
ស្ទឹងត្រែង៖ សមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង ហាក់មើលមិនឃើញទីតាំងល្បែងស៊ីសងភ្នាល់ដាក់លុយ ទ្រង់ទ្រាយធំរាប់លានរៀល មានជល់មាន់ អាប៉ោងជាដើម។ ទីតាំងល្បែងដ៏ធំមួយនោះ ស្ថិតនៅចំណុច ចំការស្វាយចន្ទីភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ សង្វៀនជល់មាន់និងអាប៉ោងនេះ បើកលេងជារៀងរាល់ថ្ងៃ ដោយមិនដឹងថាមានខ្នងធំប៉ុណ្ណាទេ ទើបសមត្ថកិច្ចក្នុងខេត្តនេះមិនហ៊ានប៉ះពាល់។ គេឃើញមានក្រុមអ្នកញៀនល្បែងជាច្រើន ជិះម៉ូតូស្ពាយកន្ត្រកមាន់ ចូលទៅលេងយ៉ាងកុះករស្រែកហ៊ោកញ្ជ្រៀវ។ ចំណែកអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ហាក់ដូចជាមើលរំលង ឬក៏ទុកជាឆ្នាំងបាយទើបមិនហ៊ានចុះបង្ក្រាប។ ប្រភពមួយបានទម្លាយឲ្យដឹងថា ម្ចាស់វង់ល្បែងស៊ីសងបានរត់ការសូកប៉ាន់ ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័នអស់ ហើយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្ត។ គេលេងភ្នាល់គ្នាក្នុង១គូៗ រហូតដល់រាប់លានរៀលឯណោះ។ ពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្តស្ទឹងត្រែង និងមានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយកន្លែងនោះ៕
មហាជនរាជធានីភ្នំពេញស្នើរសុំលោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំង មជ្ឈមណ្ឌល ចយ ហូថេល ដែលមានបង្កប់ល្បែងបៀរចិន បែបកាសុីណូ…
(ភ្នំពេញ): ផ្សាយចេញថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មហាជនជាច្រើនមានមន្ទិលថាល្បែងសុីសងបៀរចិននិងហ្គេមបាញ់ត្រីត្រូវបង្កប់ក្នុងមជ្ឈមណ្ឌល អក្សចិនចយ ហូថេល ខ្នាតធំប្រភេកាសុីណូមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មហាជនសង្ឃឹមអាជ្ញាធរពាក់ក្នុងខណ្ឌ៧មករានិងយកចិត្តទុកខ្ពស់ក្នុងការចុះសង្កេតនិងបង្ក្រាបបានទាន់ពេល។មហាជនជាច្រើនខ្សឹបខ្សៀវគ្នាថាទីតាំងខាងលើមួយកន្លែងនេះកន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើនចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងហើយបានបិតមួយរយះពេលខ្លីអន្លង់ពេលនេះបើកដំណើរជាធម្មតាកំពុងទទួលទាំងភ្ញៀវចិនទាំងភ្ញៀវខ្មែរទាំងអ្នកមានចូលទៅលេងទាំងថ្ងៃទាំងយប់ឥតល្ហែ។បើតាមបញ្ជាក់ពីបុរសម្នាក់ជាសន្តិសុខមើលការក៏ខុសត្រូវនៅទីតាំងខាងលើបានប្រាប់បណ្ដាញព័ត៌មានយើងឱ្យដឹងថាទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌលអក្សរចិននិងចយហូរថែលកន្លងមកបានបិទមួយរយៈហើយក្រោយពីរបណ្ដាញព័ត៌មានជាច្រើនបានចុះផ្សាយថាមានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះបើកដំណើរការជាថ្មីវិញហើយបុរសជាសន្តិសុខនោះបន្តថាមជ្ឈមណ្ឌលខាងលើមានបានបើកល្បែងដូចជាល្បែងបៀរចិននិងផ្សេងៗលៗ ដូចកាសុីណូបើកដំណើរទាំងថ្ងៃជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ( vip)៕ចៀសវាងចម្ងល់មន្ទិលពីមហាជនជាច្រើនលើកឡើងថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក នេត ស៊ីថុន អធិការខណ្ឌនិងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា គួរតែមានវិធានការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបស្រាវជ្រាវទីតាំងខាងលើនេះមិនគួរណានៅតែបណ្ដែតបណ្ដោយឲ្យទីតាំងមួយកន្លែងនេះធ្វើព្យុះភ្លៀងបានដោយសេរី។មហាជនសង្ឃឹមថាទីតាំងបើកល្បែងមួយកន្លែងនេះអាជ្ញាធរខណ្ឌ៧មករានិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបជៀសវាងមន្ទិលប្រជាពលរដ្ឋដាក់ការសង្ស័យថាបើមិនមានការបើកភ្លើងខៀវបើកដៃពីអាជ្ញាពាក់ព័ន្ធក្នុងខណ្ឌទេទីតាំងមួយកន្លែងនេះមិនអាចបើកដំណើរការបានឡើយបងប្អូនដឹងហើយថាទីតាំងដែលបើកល្បែងដែលខុសច្បាប់គឺអាជ្ញាធរមិនអោយបើកឡើយលុះត្រាតែទីតាំងបើកល្បែងនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបបើកដំណើរការបាន។យ៉ាងណាមិញពាក់ព័ន្ធបើកដំណើរការល្បែងទីតាំងខាងលើពលរដ្ឋស្នើសុំ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញនៅថ្មីៗនេះសូមបញ្ចេញស្នាដៃបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជាមិនខានចៀសវាងពលរដ្ឋលើកឡើងថាកន្ទេតធំបន្លំដេកត្រីងៀតឆ្លៀតពងបើមិនមានការបើកដៃពីអាជ្ញាធរទេទីតាំងខាងលើនេះមិនអាចបើកដំណើរការបានឡើយ។ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗ៖ដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះក្មេងទំនើងហិង្សាគ្រួសារជាដើមដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលភូមិ/ឃុំមានសុវត្ថិភាពទាំង៧ចំណុចឱ្យមានប្រសិទ្ធភាពខ្ពស់។