ឯកឧត្តមបណ្ឌិតជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោកស្រី Roueida El Hage អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៅកម្ពុជា (OHCHR)នារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ ជំនួបពិភាក្សានេះ ផ្តោតសំខាន់លើកិច្ចការដូចខាងក្រោម៖១- គម្រោងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្រ្តីក្នុងវិស័យយុត្តិធម៌២- ការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងកម្មវិធីជំនួយផ្នែកច្បាប់៣- គម្រោងនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ៤- ប្រព័ន្ធចុះបញ្ជីនិងគ្រប់គ្រងសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាជម្រះក្តី។
Related Articles
សម្តេចក្រឡាហោម ៖ ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួន នៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំ គួរឱ្យព្រួយបារម្ភ
មណ្ឌលគិរី ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ហើយ ព្រៃឈើនៅតំបន់ការពារមួយចំនួននៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានដីយកធ្វើកម្មសិទ្ធិ។ នៅព្រឹកថ្ងៃសុក្រទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី។ សម្តេចឧបនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួន នៅតែបន្តទទួលរងការកាប់បំផ្លាញនិងការទន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំ គួរឱ្យព្រួយបារម្ភ។ ជាក់ស្ដែងនៅខេត្តមណ្ឌលគិរី ដែលមានធនធានធម្មជាតិស្ដុកស្ដម្ភនិងទេសភាពដ៏ស្រស់ត្រកាល ក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានាផងដែរ។ សម្តេច ស ខេង បានបញ្ជាក់តាមរយៈសំណេរលើហ្វេសប៊ុកថា៖ «ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្ត្រីមួយចំនួន ស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ»។ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម គណៈអធិបតី ព្រមទាំងអង្គពិធីអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ សភាពការណ៍សន្តិសុខតាមបណ្ដោយព្រំដែន ការងារគ្រប់គ្រងដីធ្លី […]
ទំនប់អាងទឹកអូរតេ ដែលស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២ លានដុល្លារអាមេរិក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ទំនប់អាងទឹកអូរតេ ដែលស្ថិតក្នុងស្រុកអូររាំង និងទំនប់លើ និងទំនប់ក្រោម ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តម្លៃសរុបប្រមាណ ៦២ លានដុល្លារអាមេរិក នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងនេះឆ្លើយតបតាមតម្រូវការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និង នវានុវត្តន៍ (MISTI) ក្នុងការផលិតទឹកស្អាតឱ្យបាន ៩៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី និងផែនការអភិវឌ្ឍន៍កសិកម្មខេត្តមណ្ឌលគិរីសម្រាប់បម្រើឱ្យការស្រោចស្រពផ្ទៃដីផលិតកម្មកសិកម្មចំនួន ១៥ ០០០ ហិកតា៕
ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ នៅឥណ្ឌូនេស៊ីកើនឡើង ជារៀងរាល់ថ្ងៃ និងមានកម្រិតខ្ពស់បំផុត ចំពេលមានការប្រារព្ធពិធីបុណ្យណូអែល
ទិន្នន័យនៃក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបានបង្ហាញថា ចំនួនអ្នកស្លាប់នៅប្រទេសឥណ្ឌូនេស៊ីដោយសារតែវីរុសកូវីដ១៩ បានកើនឡើងប្រចាំថ្ងៃ ដោយមានអ្នកស្លាប់មានចំនួន ២៥៨ នាក់ដែលមានចំនួនសរុបដល់ទៅ ២០.៨៤៧ នាក់គិតត្រឹមថ្ងៃសុក្រ (២៥ ធ្នូ)។ ទិន្នន័យបានបង្ហាញថា ការឆ្លងវីរុសវីរុសបានកើនឡើង ៧.២៥៩ ករណីដែលនាំឱ្យមានករណីឆ្លងដល់ ៧០០.០៩៧ ករណី។ ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។ការប្រារព្ធពិធីបុណ្យណូអែលនៅប្រទេសឥណ្ឌូនេស៊ីគឺជាបញ្ហាមិនសូវសំខាន់បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់បម្រាមលើការប្រមូលផ្តុំគ្នាធំៗ ក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំថ្មីនៅចុងខែនេះ។ ព្រះវិហារត្រូវបានកំណត់ត្រឹមតែអ្នកគោរពបូជាប្រមាណ ៥០ នាក់ប៉ុណ្ណោះ។ ព្រះវិហារធំ ៗ នៅទូទាំងប្រទេសម៉ូស្លីមដែលមានចំនួន ២៧០ លាននាក់បានគោរពតាមការរឹតត្បិតកាលពីថ្ងៃព្រហស្បតិ៍។ ប្រហែលជា ១០ ភាគរយនៃចំនួនប្រជាជនសរុបគឺជាគ្រីស្ទបរិស័ទ។ អគ្គលេខាធិការនៃមេដឹកនាំសាសនាបង្រួបបង្រួមនៃព្រះវិហារ លោក ចេបជេលវីន ហ្វ្រេមម៉ាណូពូធី (Jacklevyn Frits Manuputy) បាននិយាយថាព្រះវិហារជាច្រើននៅរដ្ឋធានីហ្សាកាតានិងនៅក្នុងទីក្រុងដទៃទៀតបានបង្កើតសេវាកម្មតាមអ៊ីនធើណេត។លោកបានមានប្រសាសន៍ថា៖«យើងបានធ្វើអ្វីៗដែលយើងអាចធ្វើបានដើម្បីរក្សាមនុស្ស ឲ្យ មានទំនាក់ទំនងជាមួយព្រះនៅមុនថ្ងៃបុណ្យណូអែលនេះ” ។ បន្ទាប់ពីការរកឃើញវីរុសទម្រង់ថ្មីដែលរីករាលដាលនៅចក្រភពអង់គ្លេសថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានហាមឃាត់អ្នកធ្វើដំណើរពីចក្រភពអង់គ្លេស។ ច្បាប់សម្រាប់អ្នកដែលទៅដល់អឺរ៉ុបនិងអូស្ត្រាលីក៏ត្រូវបានរឹតបន្តឹងផងដែរ បន្ទាប់ពីមានការបង្ហាញថាវីរុសរីករាលដាលនៅទីនោះ។ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូវីដូដូ ក្នុងសប្តាហ៍នេះបានតែងតាំងរដ្ឋមន្ត្រីថ្មី ៦ រូប ក្នុងការរុះរើគណៈរដ្ឋមន្ត្រីរួមទាំងការផ្លាស់ប្តូររដ្ឋមន្ត្រី Terawan Agus Putranto ដែលរងការរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងនៃជំងឺរាតត្បាតនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីលោក Budi […]