(ភ្នំពេញ): សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ នៃខេត្តបាត់ដំបង សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១ លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នាពេលខាងមុខនេះ។ ការអំពាវនាវនេះ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគ៤ ខេត្តបាត់ដំបង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។
Related Articles
ឃាតករជាប្តី សម្លាប់ប្រពន្ធ ដោយយកពូថៅញាត់ចូលក្នុងមាត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ភ្នំពេញ៖ ឃាតករដែលសម្លាប់ប្រពន្ធខ្លួនឯង ហើយយកពូថៅញាត់ចូលទៅក្នុងមាត់ប្រពន្ធនោះ រួចរត់គេចខ្លួនបាត់រយៈពេល២ថ្ងៃ ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ឃាត់ខ្លួនហើយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ។ អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ កើតឡើងនៅវេលាម៉ោង ៧ យប់ ថ្ងៃសៅរ៍ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុងស្តិតនៅត្រង់ចំណុចក្នុងខ្ទមសង់លេីដីឡូមួយកន្លែង នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពស្ត្រីរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណ ដោយមានវ័យប្រហែល៣០ឆ្នាំ សព្វថ្ងៃស្នាក់ស្ត្រីរងគ្រោះស្នាក់ក្នុងខ្ទមជាមួយនិងប្តីនៅត្រង់ចំណុចកើតហេតុ និង មានមុខរបរ ជាអ្នករើសអេតចាយជាមួយគ្នា ។ បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ថា មានស្ត្រីម្នាក់បានដេកស្លាប់ក្នុងខ្ទម តែមិនដឹងថាជាករណីអ្វីពិតប្រាកដ ទើបសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលឃើញមានដងពូថៅនៅក្នុងមាត់ជនរងគ្រោះ និងមានស្នាមឈាមតិចតួចផងដែរ ទើបរាយការណ៍ប្រាប់បន្តដល់សមត្ថកិច្ចជំនាញកោសល្យវិច័យខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញកោសល្យវិច័យក្រុង រួមទាំងគ្រូពេទ្យជំនាញចុះមកពិនិត្យ ទៅលើស្ត្រីដែលស្លាប់ ហហើយក្នុងហេតុការណ៍ខាងលើនេះដែរ មិនឃើញបុរសត្រូវជាប្ដី នៅកន្លែងកើតហេតុនោះទេ ហើយជនរងគ្រោះក៏គ្មានសាច់ញាតិផងដែរ ។ បន្ទាប់ពីមន្ត្រីជំនាញកោសល្យវិច័យបានពិនិត្យទៅលើសពជនរងគ្រោះជាង២ម៉ោង ទើបបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះត្រូវបានឃាតករ យកដងពូថៅញាត់មាត់ បណ្ដាលឲ្យស្លាប់ និងដាក់ការសង្ស័យជំហានដំបូង គឺជាប្ដីរបស់ជនរងគ្រោះតែម្ដង ៕ដោយ៖ទូច រ៉ាវុធ
មកដល់វេលាព្រឹកនេះកម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្ស សាលាបានចំនួន ០៦ នាក់ ស្រី០១នាក់…
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំ ងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។សិស្សសាលាដែលកម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ មានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម: ១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)២/ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង […]
គ.ជ.ប ៖ប្រការដែលត្រូវអនុវត្ត និងប្រការដែលត្រូវហាមឃាត់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ បើតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ សកម្មភាពនេះបាននិងកំពុងដំណើរការនៅតាមឃុំ សង្កាត់ទាំង ១.៦៤៦ ទូទាំងប្រទេស ស្របតាមប្រតិទិនការងាររបស់ គ.ជ.ប។ ដើម្បីធានាឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមធ្វើការជូនដំណឹងដល់ភាគីពាក់ព័ន្ធទាំងអស់ នូវកត្តាចាំបាច់មួយចំនួនដូចខាងក្រោម៖ ១) ប្រការដែលត្រូវអនុវត្តៈ– ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត និងនៅបរិវេណ ខាងក្នុងនៃការិយាល័យទាំងនោះ ត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រង និងការណែនាំរបស់ គ.ជ.ប ឬ លធ.ខប ឬ កបឃ.ស ឬ/និង ក.ច.ប ស្របតាមលក្ខខណ្ឌនៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ និងបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ។ ២៖ ប្រការដែលត្រូវហាមឃាត់ៈ-ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឱ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។-ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ។-ផ្តល់ការណែនាំ […]