(ភ្នំពេញ): បន្ទាប់ពីបងប្អូនសារពត៍មានបានបង្ហោះពត៍មានថា មានមនុស្សមួយក្រុមបានណាត់គូរនឹងកំពុងប្រមូលផ្តុំគ្នាលេង ជល់មាន់ ភ្លាមៗនោះសមត្ថកិច្ចនៃអធិការខណ្ឌ ឫស្សីកែវ ដោយមានការបញ្ជារផ្ទាល់ពីលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អធិការរងនិង លោក មេប៉ុស្តិ៍ ចុះពិនិត្យនិងបង្រ្កាបពីតាំងជល់មានខាងលើ ដែលស្ថិតក្នុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
ជាក់ស្តែងពេលកំលាំងសមត្ថកិច្ចចុះទៅដល់ក្រុមដែលបំរុង លេងជល់មាន់នោះមិនឃើញនៅទីតាំងនោះទេ ហើយទីតាំង ខាងលើសមត្ថកិច្ចក៍បានពិនិត្យមើលមិនមានសង្វៀននោះទេ គឺជាទីតាំងដីឡូរដែលគេទុកចោល។
សមត្ថកិច្ចក៍បានសាកសួរប្រជាពលរដ្ឋរស់នៅជិតទីតាំង នោះក៏បានប្រាប់ថាដីឡូរនោះម្ចាស់គេទុកចោលពេលខ្លះមាន មនុស្សមួយក្រុមមកលួចឆ្មក់ជល់មាន់យូរៗម្តង
សមត្ថកិច្ចក៍បានសួររកម្ចាស់ទីតាំងដីនោះដើម្បីធ្វើការនែនាំ និងហាមដាច់ខាតមិនអោយមានការលេងល្បែងស៊ីសង ផ្សេងៗ រឺក៍ល្បែងជល់មាន់ បើសិនជាមានសមត្ថកិច្ចនិងធ្វើការបង្រ្កាបមិនលើកលែងឡើយ។
គួររំលឹងថាកន្លងមកសមត្ថកិច្ចខណ្ឌប្ញស្សីកែវ តែងតែចុះបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទមិនថាល្បែងជល់មាន់ឬល្បែងស៊ីសងផ្សេងទៀតឡើយ អោយតែមានប្រជាពលរដ្ឋរាយការគឺកំលាំងសមត្ថកិច្ចនិងចុះបង្រ្កាបភ្លាមៗដូចភ្លៀងរលឹម
សមត្ថកិច្ចក៍បានសំណូមពរដល់បងប្អូនដែលរស់នៅជិតទីតាំងខាងលើបើសិនជាមានក្រុមជល់មាន់មកលេងទីតាំង នោះទៀតសូមរាយការមកសមត្ថកិច្ចនិងចុះបង្ក្រាបភ្លាមៗតែម្តង។