(កំពង់ចាម): នារសៀលថ្ងៃទី២៦/១២/២០២៣ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក្រុមការងារ វារីវប្បកម្មបានសហការជាមួយ រដ្ឋបាលជលផលខេត្តកំពង់ចាម ហើយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកបាធាយ មេឃុំ មេភូមិផងដែរ បានបើកវគ្គបណ្តុះបណ្តាលផ្នែកចិញ្ចឹមត្រីដល់បងប្អូនប្រជាពលរដ្ឋចំនួន២២គ្រួសា។ ក្នុងកិច្ចបើកកម្មវិធីនោះដែរលោកអភិបាលរងស្រុក ក៏បានមានមតិស្វាគមន៍នឹងសួរសុខទុក្ខដល់ក្រុមការងារនឹងបងប្អូនប្រជាកសិករទាំងអស់ផងដែរ បន្ទាប់មកលោក ស្រៀង ម៉េងហួត ខាងផ្នែកវារីវប្បកម្មបានលើកឡើងពីរបៀបចិញ្ចឹមការថែទាំនឹងអោយចំណីចែកបទពិសោធន៍ជាច្រើនសម្រាប់អោយកសិករមានគំរោងក្នុងការចិញ្ចឹមត្រីនេះធ្វើយ៉ាងណាអោយបានទទួលផលល្អ។។ ទទឹមនឹងនោះខាងរដ្ឋបាលជលផលខេត្តក៏បានបញ្ចាំងស្លាយដើម្បីបង្រៀនដល់ប្រជាកសិករពីរបៀបធ្វើនឹងការចិញ្ចឹមត្រីបន្ថែមផងដែរ។ ដោយ:ទូច ទូចរ៉ាវុធ #បើបងប្អូនមានបំណងចង់រៀនពីរបៀបចិញ្ចឹម:ត្រី+កង្កែប+អន្ទុង+មាន់+ទា។ល។ ពីកសិដ្ឋាន189 ដោយមិនគិតថ្លៃសូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ(088 30 20 651/016 35 76 89)
Related Articles
អាជ្ញាធរក្រុងប៉ោយប៉ែតសម្រេចផ្អាកការដ្ឋានសំណង់របស់ក្រុមហ៊ុនThe Park City របស់លោកឧកញ៉ា ឡាយ ប៊ុនប៉ា ក្រោយបង្កឲ្យមនុស្ស៥នាក់ស្លាប់និង៤នាក់រងរបួស
បន្ទាយមានជ័យ÷ សម្លេងស្រែកយំអឺងកងពេញការដ្ឋាន របស់ក្រុមហ៊ុន ឌឹ ផាក ស៊ីធី ដែលគេដឹងថា ជាក្រុមហ៊ុន របស់លោក ឧកញ៉ា ឡាយ ប៊ុនប៉ា ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រុមហ៊ុន ឌឹ ផាក ស៊ីធី គឺជាក្រុមហ៊ុន សាងសង់ សំណង់អាគារ ខុនដូនិងផ្ទះល្វែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២និង៤០នាទី ក្រុមហ៊ុន បានស្ទួចបេតុង ផលិតជញ្ជាំង មានទម្ងន់ធ្ងន់ ខ្វះបច្ចេកទេសទើប បណ្តាលឲ្យដងស្ទួចនោះ រេរលំដួលធ្លាក់ លើពលរដ្ឋជិត១០នាក់ ដែលកំពុងជួបជុំគ្នា នៅក្បែរការដ្ឋាននោះ ។ ពលរដ្ឋដែលរងរបួស និងស្លាប់មានដូចខាងក្រោម ៖១ -ឈ្មោះ ឈាន ហុង ភេទស្រី អាយុ៤៤ឆ្នាំរស់នៅភូមិកើតហេតុ២ -ឈ្មោះ ឌឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំរស់នៅភូមិកើតហេតុ៣ -ឈ្មោះ […]
ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិតថា ក្រសួងបានរកឃើញ អ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ បានច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ។ “ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត មិនពិត ធ្វើឲ្យច្របូកច្របល់សង្គម ដែលបានចែកចាយថា ក្រសួងបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ បន្ថែមទៀតនៅថ្ងៃនេះ និងសូមថ្កោលទោសលើជនខិលខូចនេះ ហើយសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ផង”។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបែបនេះ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តតាកែវថ្មី ពង្រឹងសមត្ថភាពមន្រ្តីផ្តល់សេវា ទាំងការទទួលខុសត្រូវ និងក្រមសីលធម៌…
(ខេត្តតាកែវ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង […]