(ខេត្តតាកែវ): ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្មី ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្រ្តីផ្តល់សេវានៅថ្នាក់ក្រោមជាតិ ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ មេភូមិ អនុប្រធានភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងសមត្ថកិច្ចនានានៅមូលដ្ឋាន ដើម្បីបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងខិតខំកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ រួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកប្រកាន់បក្សពួកគ្រួសារនិយម និងនិន្នាការនយោបាយ។ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរជើងគោក បង្រ្កាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការពង្រឹងការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពង្រឹងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន និងការដោះស្រាយជម្លោះដីធ្លី ការដឹកនាំ ការគ្រប់គ្រង និងរបៀបរបបបំពេញការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ណែនាំឱ្យរដ្ឋបាលខេត្តតាកែវ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ពង្រឹងវត្តមានមន្ត្រី និងខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តរបស់ខ្លួន និងជំរុញលើកទឹកចិត្តមន្ត្រី ឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព និងត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តមុខងារ ប្រើប្រាស់ធនធាននានាដែលបានផ្ទេរដើម្បីធានា ផ្តល់សេវាទាំងនោះ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាបន្ន ជាពិសេស គឺពង្រឹងសមត្ថភាពមន្ត្រីជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារ ឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានធ្វើរបាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត និងអង្គពិធីអំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តតាកែវ សម្រេចបានក្នុងអាណត្តិការងាររបស់ឯកឧត្តម នាពេលកន្លងមក ជាពិសេសការសម្រេចបានលទ្ធផលការងារជាវិជ្ជមានដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ចំណែកឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ថ្មី ក៏បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាកក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និងការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និងគោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ៕
Related Articles
ថ្ងៃស៊យ! ទម្លាក់យោងបានសម្រេច២លើក តែប៉ះអ្នកចុងក្រោយអស់លក្ខណ៍ ជាប់អន្ទាក់ជនរងគ្រោះ ចាប់បានម្នាក់ ឯ៣នាក់ទៀត រត់រួច
ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ធ្វើសកម្មភាពប្រើល្បិចចាស់ទម្លាក់យោង បញ្ឆោតល្បួងយកគ្រឿងអលង្ការ បានចំនួន២លើកផ្សេងគ្នា គាប់ជួនជនរងគ្រោះចុងក្រោយដឹងខ្លួនទាន់ ក៏ស្រែកឆោឡោផ្អើលដេញចាប់បានម្នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យ ដែលជនរងគ្រោះចាប់ខ្លួនបានម្នាក់នោះ មានឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ ជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលក្នុងភូមិឈូកវ៉ា សង្កាត់កោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ចំណែករងគ្រោះ២នាក់ ទី១-ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិសុីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្ភារបាត់បង់៖ អស់កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស៣ជី។ […]
ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង គឺ ១៩ រាជធានី-ខេត្ត ជម្លៀសប្រមាណ ២.៨៥៣គ្រួសារ និង ស្លាប់ ១២នាក់
ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ទិន្នន័យផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀង គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០(ព្រឹក) មានដូចតទៅ៖ប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៦៨ក្រុង ស្រុក ខណ្ឌ ២៣៤ឃុំ/សង្កាត់ រួមមាន៖១.ខេត្តពោធិ៍សាត់ ២. ខេត្តប៉ៃលិន៣. ខេត្តបន្ទាយមានជ័យ៤. ភ្នំពេញ៥. ខេត្តបាត់ដំបង៦. ខេត្តស្វាយរៀង៧. ខេត្តឧត្តរមានជ័យ៨. ខេត្តសៀមរាប៩. ខេត្តតាកែវ១០. ខេត្តកំពង់ស្ពឺ១១. ខេត្តមណ្ឌលគិរី១២. ខេត្តព្រះសីហនុ១៣. ខេត្តកោះកុង១៤. ខេត្តព្រះវិហារ១៥. ខេត្រស្ទឹងត្រែង១៦. ខេត្តកំពង់ចាម១៧. ខេត្តកណ្តាល១៨. ខេត្តកំពង់ឆ្នាំង១៩. ខេត្តកំពង់ធំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន បន្តថា ប៉ះពាល់ប្រជាជនប្រមាណ ៣៩.៧០២គ្រួសារ ស្មើប្រមាណ ១៥៨.៨០៨នាក់។ ប្រជាជនជម្លៀសប្រមាណ ២.៨៥៣គ្រួសារ ស្មើប្រមាណ ១១.៤១២នាក់។ ប្រជាជនស្លាប់ ១២នាក់ (ក្មេង ៥នាក់)។ ផ្ទះប៉ះពាល់ប្រមាណ ៣៩.៤៨៥ខ្នង ផ្ទះខូចខាត ៣០ខ្នង […]
ក្រសួងព័ត៌មាន បន្ដសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ក្នុងពេលបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល៧ថ្ងៃទៀត
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ពីការបន្ដសុពលភាពលិខិតអនុញ្ញាតិធ្វើដំណើរ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត។ ក្នុងសេចក្ដីជូនដំណឹង រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដការបិទខ្ទប់ភូមិសាស្ដ្ររាជធានីផ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល សម្រាប់រយៈពេល៧ថ្ងៃបន្ដទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដូច្នេះអង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងមន្ដ្រីព័ត៌មានទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតធ្វើដំណើរពីក្រសួងព័ត៌មាន អាចបន្ដសុពលភាព និងប្រើប្រាស់លិខិតអនុញ្ញាតធ្វើដំណើររហូតដល់ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល បានបិទបញ្ចប់»៕