(ភ្នំពេញ): ខ្សែភ្លើងដាច់ធ្លាក់កាត់ទទឹងផ្លូវហាណូយ ត្រង់ចំណុចភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសារមានរថយន្តធុនធំបើកទាក់ តាំងពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ អស់ពេលពេញមួយយប់ គ្មានចំណាត់ការពីខាងណា ស្រាប់តែដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃដដែល មានស្រ្តីម្នាក់ ជិះម៉ូតូលឿនមិនដឹង មិនឃើញ មិនចាប់ធារម្មណ៍ ទៅដល់ទាក់ក ដួលបោកស្លាប់ភ្លាមៗនៅកន្លែង ទើបនាំគ្នាផ្អើលឆោឡោ ។
Related Articles
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក Jonathan Shen ប្រធានក្រុមហ៊ុន Shinework Pictures និងជាផលិតករប្រចាំនៅបុស្តិ៍ទូរទស្សន៍ចិន លេខ៦ រួមជាមួយសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ក្នុងជំនួបនេះភាគីទាំងបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងបុស្តិ៍ទូរទស្សន៍ចិន លេខ៦ ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរទៅក្នុងតំបន់ និងអន្តរជាតិ ជាពិសេសដើម្បីអបអរឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ។
បងប្អូនក្រុមវាល បន្តចុះវាស់វែង ប្រមូលទិន្នន័យក្បាលដីជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិទេពភិរម្យ និងភូមិដុំខ្វិ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ…
១២ វិច្ឆិកា ២០២៣ រដ្ឋបាលថ្នាក់ក្រោមជាតិ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី #ភូមិបាលក្រុងស្រុកខណ្ឌ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ #ការកំណត់តំបន់វិនិច្ឆ័យ #ការវាស់វែងនិងកសាងប្លង់សុរិយោដី #ការផ្សព្វផ្សាយជាសាធារណៈនូវប្លង់សុរិយោដីបញ្ជីឈ្មោះម្ចាស់ដី #វិនិច្ឆ័យនិង_សម្រេចទៅលើប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី #ការចែកបណ្ណ ចុះបញ្ជីដីធ្លីបញ្ចប់ #សេវាគាប់ចិត្ត #បរិយាកាសគ្មានវិវាទ#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ #MLMUPC
សម្តេចតេជោ៖ ទីតាំងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ផ្តើមចេញពីចំណុចផ្សាររាត្រីទៅជ្រោយចង្វារ និងឆ្ពោះទៅកាន់ស្វាយជ្រុំ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឬស្ពានស្វាយជ្រុំ នឹងត្រូវសាងសង់ពីចំណុចផ្សាររាត្រី ឬសួនច្បារផ្សារចាស់ ក្នុងខណ្ឌដូនពេញ ទៅកាន់តំបន់ជ្រោយចង្វារ និងឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំ សរុបមានចំនួន ២ស្ពាន ដែលប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣មីនានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា តាមការសិក្សាមានជម្រើសជាច្រើនក្នុងការសាងសង់ស្ពានមិត្តកម្ពុជា-កូរ៉េ ឬស្ពានជ្រោយចង្វារ ក៏ប៉ុន្តែមានជម្រើសតែពីរប៉ុណ្ណោះ ដែលអាចពិចារណាក្នុងការសាងសង់បាន។ សម្តេចតេជោបញ្ជាក់ថា ជម្រើសទី១ គឺសង់ចាប់ពីជ្រោយចង្វារ ឆ្លងកាត់ទន្លេរមេគង្គ ទៅកាន់ស្វាយជ្រុំ។ សម្តេចថា បើយកជម្រើសនេះ គឺបង្កើតឲ្យមានការកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ ដោយឡែកជម្រើសទី២ គឺសង់ចាប់ពីផ្សាររាត្រី ឆ្លងកាត់ទន្លេសាប ភ្ជាប់ទៅជ្រោយចង្វារ ទើបបន្តពីជ្រោយចង្វារឆ្ពោះទៅកាន់ស្វាយជ្រុំ ដែលមានស្ពានសរុបចំនួន២។ សម្តេចតេជោ សម្រេចជ្រើសយកជម្រើសទី២នេះ ព្រោះវាបានជួយសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារ។សម្តេចតេជោបន្តថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានទំនើប នឹងត្រូវសាងសង់ឡើងដោយប្រើខ្សែកាប្លិ៍ គ្មានសសរកណ្តាល ដើម្បីសម្រួលដល់ការធ្វើនាវាចរតាមទន្លេទាំង២ គឺទន្លេសាប […]