👭ដំណឹងស្វែងរកកូន👭
លោកឆែ ចំរើន មានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ
បានបាត់កូនស្រីចំនួន០២នាក់ ១.ឈ្មោះចំរើន ណាវី ភេទស្រី អាយុ១៥ឆ្នាំ ២.ឈ្មោះចំរើន ណាលីន ភេទស្រី អាយុ១៣ឆ្នាំ
👉បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាប៊ីត(Beat) ព៌ណខៀវ
ពាក់ផ្លាកលេខភ្នំពេញ.1JO2339 ឌុបគ្នាចេញទៅតាំងពីថ្ងៃទី
១៣ សីហា ២០២៣ វេលាម៉ោងប្រហែល១៣ៈ០០នាទី រហូត
ដល់ពេលនេះមិនទាន់ទទួលដំណឹងនៅឡើយ ។
🙏ប្រសិនបងប្អូនបានឃើញ ភិនភាគក្មេងស្រីដូចរូបថតខាង
ក្រោមសូមជួយផ្តល់ព័ត៌មានមកក្រុមគ្រួសារផងតាមរយៈទូរស័ព្ទ
លេខ0962082206 ! សូមអរគុណ 🙏
Related Articles
ព្រឹកនេះ សម្តេចហ៊ុន សែន ចុះជួយស្ទូង និងច្រូតស្រូវ ជាមួយបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន
ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មាន លើហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា “ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ សម្តេចហ៊ុន សែន បានថ្លែងថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាំងពីសម័យដូនតាយើងមកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុត ក្នុងការជំរុញវិស័យកសិកម្ម នៅទូទាំងប្រទេសឲ្យកាន់តែរីកចម្រើន។ ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយ លើវិស័យកសិកម្ម។ កន្លងមក ខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវ ជាមួយបងប្អូនប្រជាពលរដ្ឋយើង ប៉ុន្តែមិនច្រូតដោយដៃទៀតទេ គឺដោយគ្រឿងម៉ាស៊ីន៕ដោយ៖ទូច រ៉ាវុធ
ចតរថយន្តដឹកទំនិញកណ្តាលផ្លូវ ដោយគ្មានភ្លើងបំភ្លឺឬសញ្ញា ត្រូវរថយន្តមួយគ្រឿងទៀតបើកបុក ស្លាប់អ្នកបើកបរ
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ជាអ្នកបើកបររថយន្តម៉ាក MONING បានស្លាប់ភ្លាមៗ ខណៈបើកបរមិនបានមើលពីស្ថានភាពគ្រោះថ្នាក់នៅខាងមុខ បានបុកជាមួយរថយន្ត ដឹកទំនិញធុនធ្ងន់មួយគ្រឿង ដែលឈប់ចតសកងៀមនៅលើផ្លូវ ហើយគ្មានដាកើភ្លងបំភ្លឺ ឬ សញ្ញាសម្គាល់ឲ្យយានយន្តផ្សេងៗបានដឹង ។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ ថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២៣និង៣០ នាទី លើកំណាត់ផ្លូវជាតិលេខប្រាំ ចន្លោះគីឡូម៉ែត្រលេខ 86-87 ស្ថិតនៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាក MONING ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2B-3546 បើកបរដោយឈ្មោះ មាស ច័ន្ទដារ៉ា ភេទ ប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិខែ្មរ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរចេញពីទិសខាងជើង ទៅទិសខាងត្បូង ។លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយរថយន្តម៉ាក ASIA GRANTO […]
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ២ និង២២ ខណៈសាងសង់សម្រេចបានជាង ២៧ភាគរយហើយ
ភ្នំពេញ ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះពិនិត្យគុណភាពនៃការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២។ មកដល់ថ្ងៃទី១៨ ខែកុម្ភៈ ផ្លូវជាតិទាំង២ខ្សែនេះ សាងសង់សម្រេចបានជាង ២៧ភាគរយហើយ។ ដំណើរចុះពិនិត្យការសាងសង់ផ្លូវទាំងពីរខ្សែនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង ក្រុមការងារបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃការសាងសង់ថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា និងលើសពីនេះទៀត ដើម្បីស្វែងរកដំណោះស្រាយ និងផ្ដល់អនុសាសន៍ បន្ថែមដល់ភាគីសាងសង់ ដែលអាចធានាដល់ការសាងសង់ផ្លូវបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង។ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយគម្រោងផ្លូវនេះមានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ […]