ឯកឧត្ដម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អាណត្តិទី៧ បានអញ្ជើញចូលរួមទទួលឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព កាលពីព្រឹកមិញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។
Related Articles
បញ្ជាការដ្ឋានទ័ពពិសេស បានចេញមុខអះអាងថា ឃាតករដែលបាញ់សម្លាប់មន្ត្រីនគរបាល ពុំមែនជាយោធិននៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសនោះទេ
ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយថាឃាតករដែលបាញ់សម្លាប់មន្ត្រីនគរបាល “ជាឧត្តមសេនីយ៍ត្រីអង្គភាពឆត្រយោងពិសេស៩១១មកនោះ បញ្ជាការដ្ឋានទ័ពពិសេស បានចេញលិខិតបដិសេធ នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដោយប្រកាសបដិសេធ និងបញ្ជាក់ថា ឃាតករដែលបានបាញ់សម្លាប់មន្ត្រីនគរបាល ក្នុងបញ្ហាទំនាស់គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ពុំមែនជាយោធិន នៅក្នុងបញ្ជាការដ្ឋានទ័ពសេស (អតីតកងពលតូចទ័ពពិសេសឆត្រយោង ៩១១ ) នោះទេ។ បញ្ជាការដ្ឋានកងទ័ពពិសេសបដិសេធចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ដែលចេះតែស៊ែរបន្តគ្នា និងប្រឌិតព័ត៌មានក្លែងក្លាយ ថាជនល្មើសរូបនោះ ជាយោធិនរបស់បញ្ជាការដ្ឋានទ័ពពិសេស និងមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពកងទ័ពពិសេស។ ហេតុនេះ បញ្ជាការដ្ឋានកងទ័ពពិសេស សូមឲ្យម្ចាស់ Facebook ទាំងនោះ កែតម្រូវព័ត៌មាននោះជាថ្មីឡើងវិញ ហើយរង់ចាំសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមច្បាប់។ បញ្ជាការដ្ឋានកងទ័ពពិសេស បានព្រមានថា បើសិនជានៅតែមានម្ចាស់ Facebook ណាបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគ្មានប្រភពជាក់លាក់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់យើងខ្ញុំ យើងខ្ញុំទាំងអស់គ្នា ជានាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងបញ្ជាការដ្ឋានទ័ពពិសេស សូមប្តឹងដល់ក្រសួងមានសមត្ថកិច្ច ពិសេសសមត្ថកិច្ចផ្នែកព័ត៌មានវិទ្យា វែកមុខរកម្ចាស់គណនី Facebook នោះ យកមកផ្តន្ទាទោស ចំពោះមុខច្បាប់ជាធរមាន។ […]
កិច្ចសំណេះសំណាលរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយសមាជិកសមាជិកានៃសមាគមអ្នកសារព័ត៌មានក្នុងទិសដៅចូលរួមអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា…
ថ្ងៃចេញផ្សាយៈ December 1, 2023 រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។ កម្មវិធីជួបជុំនេះក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។ ជាងនេះទៅទៀតការជួបជុំជាមួយអ្នកសារព័ត៌មានដែលជាសមាជិកតំណាងឲ្យសមាគមនីមួយៗក៏បានយល់ដឹងស៊ីជម្រៅបន្ថែម។ពីរចក្ខុវិស័យនានាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើបទបង្ហាញផ្សេងៗក្នុងគោលបំណងឲ្យបានស៊ីជម្រៅទាំងអស់គ្នា។ យ៉ាងណាមុិញសមាជិក សមាជិកា តំណាងសមាគមនីមួយៗមានអារម្មណ៍ និងសម្ដែងការពេញចិត្តចំពោះអ្វីដែលជាចក្ខុវិស័យរបស់ឯកឧត្តម នេត្រ ភាត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងនៅចំណុចល្អៗសម្រាប់ដំណើរការក្នុងវិស័យព័ត៌មាននៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារប្រឆាំងគ្រឿងញៀន
នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដើម្បីរៀបចំផែនការនិងអនុវត្តការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជូនសាធារណជន។ ក្នុងអាណត្តិទី៧ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់យកវិធានការអប់រំផ្សព្វផ្សាយជាវិធានការចម្បងសំដៅទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមពលរដ្ឋមួយចំនួននៅកម្ពុជា កសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ហើយដែលចាំបាច់ត្រូវការចូលរួមរបស់គ្រប់ភាគីទាំងអស់។