ព័ត៌មានជាតិ

កិច្ចសំណេះសំណាលរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាមួយសមាជិកសមាជិកានៃសមាគមអ្នកសារព័ត៌មានក្នុងទិសដៅចូលរួមអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា…

ថ្ងៃចេញផ្សាយៈ December 1, 2023

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាគមអ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលចតុមុខមង្គល ទីស្តីការក្រសួងព័ត៌មាន។

កម្មវិធីជួបជុំនេះក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក តម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាអោយមានការរីកចំរើនទៅមុខទៀត និងបានលើកឡើងនូវការវាយតំលៃថា នៅកម្ពុជាមានអ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យទាំងអស់ជាង ១ មុឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយនៅជាង ១ ០០០ អនឡាញទៀតនៅមិនទាន់ចុះបញ្ជី ។

ជាងនេះទៅទៀតការជួបជុំជាមួយអ្នកសារព័ត៌មានដែលជាសមាជិកតំណាងឲ្យសមាគមនីមួយៗក៏បានយល់ដឹងស៊ីជម្រៅបន្ថែម។ពីរចក្ខុវិស័យនានាដែលរដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើបទបង្ហាញផ្សេងៗក្នុងគោលបំណងឲ្យបានស៊ីជម្រៅទាំងអស់គ្នា។

យ៉ាងណាមុិញសមាជិក សមាជិកា តំណាងសមាគមនីមួយៗមានអារម្មណ៍ និងសម្ដែងការពេញចិត្តចំពោះអ្វីដែលជាចក្ខុវិស័យរបស់ឯកឧត្តម នេត្រ ភាត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងនៅចំណុចល្អៗសម្រាប់ដំណើរការក្នុងវិស័យព័ត៌មាននៅកម្ពុជា។

adm

Leave a Reply

Your email address will not be published. Required fields are marked *