នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ដើម្បីរៀបចំផែនការនិងអនុវត្តការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនជូនសាធារណជន។ ក្នុងអាណត្តិទី៧ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់យកវិធានការអប់រំផ្សព្វផ្សាយជាវិធានការចម្បងសំដៅទប់ស្កាត់និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមពលរដ្ឋមួយចំនួននៅកម្ពុជា កសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ហើយដែលចាំបាច់ត្រូវការចូលរួមរបស់គ្រប់ភាគីទាំងអស់។
Related Articles
ពលរដ្ឋនៅខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងលូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំតបណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ
November 05, 2020 48 ចែកចាយ ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុង៥សង្កាត់ ខណ្ឌសែនសុខ ស្នើឲ្យអាជ្ញាធរជួយជួសជុលអណ្ដូងលូ ស្ដារប្រឡាយ បង្ក្រាបល្បែងស៊ីសង សុំតបណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត និងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរបែបនេះ នៅក្នុងវេទិការសាធារណៈ របស់ក្រុមប្រឹក្សារាជធានី កាលពីព្រឹកថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានពិភពថ្មីសែនសុខ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើតឆែអភិបាលរងរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ។ លោក លី សំណាង ជាប្រជាពលរដ្ឋរស់នៅភូមិទ្រង់មាន់សង្កាត់ទឹកថ្លា បានស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយស្ដារអណ្ដូងលូជាបន្ទាន់ ព្រោះបច្ចុប្បន្ន អណ្ដូងលូនៅភូមិរបស់គាត ត្រូវបានដីហូរចូលពេញអស់ហើយ ពេលភ្លៀងមកម្ដងៗ ទឹកហូអត់ទាន់ រួចលិចទឹក ដក់នៅលើផ្លូវ ធ្វើឲ្យលិចដល់ផ្ទះរបស់គាតយូថ្ងៃ ទើបស្រកទៅអស់ វាខុសកាលពីបីឆ្នាំមុន ពេលភ្លៀងមកម្ដងៗរយៈពេលតែកន្លះម៉ោងទឹកស្រកទៅវិញអស់ហើយ។ អ្នកស្រី សុខ ផាន្នី ជាប្រជាពលរដ្ឋរស់នៅភូមិវិមានទ្រង់ក្នុងសង្កាត់ភ្នំពេញថ្មី ក៏បានស្នើសុំឲ្យអាជ្ញាធរជួយស្ដារប្រឡាយចាស់ព្រៃក្លា ក្នុងភូមិសែនសុខ១ និង២ ដែលមានប្រវែងប្រមាណជាង១៥០០ម៉ែត្រ […]
សមត្ថកិច្ចជំនាញបង្រ្កាបនិងរឹបអូសឈើជាច្រើនម៉ែត្រគូបនៅស្រុកត្បែងមានជ័យ…
(ព្រះវិហារ) កាលពីថ្ងៃ ទី៧ ខែធ្នូឆ្នាំ២០២១កម្លាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារសហការនិងកម្លាំងប្រដាប់អាវុធ បានចុះបង្រ្កាបទីតាំងស្តុកឈើប្រភេទគ្រឿងផ្ទះ ជាច្រើនម៉ែត្រគូបដែលកាប់អារចេញពីដែនជម្រកសត្វព្រៃព្រះរការ ។សមត្ថកិច្ចបានឱ្យដឹងថា ឈើជាច្រើនម៉ែត្រគូបនេះចំពោះប្រជាពលរដ្ឋគ្មានលទ្ធិភាពស្តុកទុកបែបនេះទេ។គឺមានតែក្រុមឈ្មួញដែលធ្វើអាជីវកម្មរាល់ថ្ងៃបានមានលទ្ធភាពដែលបម្រុងយកទៅចែកចាយបន្ត ។ព្រោះថាក្នុងខេត្តព្រះវិហារ មានដេប៉ូផ្គត់ផ្គង់ឈើចំនួន២កន្លែង។ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ច សូមវែកមុខរកម្ចាស់ឈើ ខាងលើ យកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើ ។បើសមត្ថកិច្ចចាប់បានតែឈើ ហើយអ្នកបំផ្លាញរួចខ្លួន ការកាប់បំផ្លាញក៏នៅតែមានកើតឡើងជាបន្តទៀត បច្ចុប្បន្នឈើជាច្រើនម៉ែត្រគូបត្រូវបានសមត្ថកិច្ចជំនាញរឹបអូស យកមករក្សាទុកនៅផ្នែក រដ្ឋបាល ព្រៃឈើត្បែងមានជ័យ ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់។ សូមបញ្ចាក់ផងដែរថាឈើរាប់សិបសន្លឹកខាងលើមកដល់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២១នេះខាងរដ្ឋបាលព្រៃឈើកំពុងធ្វើការវាស់វែង៕
អគ្គិភ័យឆេះក្លឹបអតីត៥៥ ចាស់ទុកចោល
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះអតីតក្លឹបកម្សាន្ត៥៥ ដែលទុកចោលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងខាងអន្តរាគមន៍ពន្លត់អគ្គិភ័យ។ ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ៥ និង ១០ នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ តាមបណ្តោយផ្លូវ ២៤០ កែងនឹងផ្លូវ ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា អគ្គិភ័យឆេះក្លឹបនេះបណ្តាលមកពីឧបករណ៍ផ្សារកាត់ដែកអាស៊ីទីឡែន ទើបធ្វើឲ្យឆេះនៅក្នុងក្លឹបនោះដែលទុកចោល ហើយក្នុងការឆាបឆេះនេះមិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងនោះទេ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង៦៤ម៉ែត្រគូប ។ រថយន្តជំនួយអន្តាគមន៍ពន្លត់មានដូចជា រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន ២គ្រឿងប្រើប្រាស់ទឹកអស់ ២ឡានស្មើនឹង៨ ម៉ែត្រគូប ។ រថយន្តអគ្គិភ័យធានាគារជាតិកម្ពុជា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ៨ម៉ែត្រគូប ៕