(តាកែវ): នៅល្ងាចថ្ងៃទី 18 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង 16.14នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងរវាងម៉ូតូនឹងរថយន្ត ដោយបុរសម្នាក់ជិះម៉ូតូម៉ាកសង់ទ្រីមស៊េរី 2013 ពាក់ស្លាកលេខ1I.2425 តាកែវ ជាមួយនឹងរថយន្តដឹកដែកម៉ាកហាន់ដាយ 🐫 Camel ពាក់ស្លាកលេខ 5A.0205 ភ្នំពេញ បើកបរស្របទិសគ្នាពីជើងមកត្បូង
តាមបណ្ដោយផ្លូវជាតិលេខ 2 ស្ថិតនៅចំណុចលើស្ពានថ្ម ទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកទ្រាំង ភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ។
បណ្ដាលឲ្យម៉ូតូចូលក្រោមឡាន ជនរងគ្រោះខ្ទាតចេញមកក្រៅរបួសធ្ងន់កំពុងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំណែកម្ចាស់រថយន្តដាក់មេព្រូចរត់ព្រុយចូលព្រៃបាត់ស្រមោល។
បញ្ជាក់បន្ថែម:ជនរងគ្រោះមកយកប្រពន្ធធ្វើការនៅសិប្បកម្មកាត់ដេរភូមិព្រៃសណ្ដែក អាសយដ្ឋានជនរងគ្រោះនៅភូមិត្រពាំងសាលា សង្កាត់ការក្រៅ ក្រុងដូនកែវ ខេត្តកែវ៕