(ភ្នំពេញ):នាព្រឹក ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចសក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ
ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក អ៊ាន សុឃីម អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះ ចុះបង្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងដែលមានទីតាំងស្ថិតនៅតាម ផ្លូវ១៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។
ជាលទ្ធផលក្រុមការងារចុះពិនិត្យជាក់ស្តែងឃើញថា អាជីវកម្ម ខាងលើ មានលិខិត អនុញ្ញាត ប្រកប អាជីវកម្ម -សេវាកម្ម -ពាណិជ្ជកម្ម លិខិតអនុញ្ញាតពី រដ្ឋបាលរាជធានីភ្នំពេញ និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ពីគណៈកម្មាការគ្រប់គ្រង ល្បែងពាណិជ្ជកម្មកម្ពុជា ប៉ុន្តែលួចបង្កប់ល្បែងស៊ីសងខុសច្បាប់(បៀ)។
ក្រុមការងារបានដកហូតយកសំភារៈ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធដេីម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធី ដូចខាងក្រោម
- មនុស្សសរុប ៦នាក់ ក្នុងនោះស្រី ២នាក់៖
- សំភារះដកហូតរួមមាន៖
១-កុំព្យូទ័រលើតុ ចំនួនៈ ០១ គ្រឿង
២-ទូរទស្សន៍ ចំនួនៈ ០១ គ្រឿង
៣-តុ ចំនួនៈ ០២
៤- កៅអីមួយចំនួន
៥- បៀ៣ប្រអប់ .យើងខ្ញុំក៏ដូចជាប្រជាពលរដ្ឋក្នុងខណ្ឌមានការកោតសសើរយ៉ាងខ្លាំងចំពោះស្នាដៃរបស់លោកអភិបាលនៃខណ:អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន ដោយលោកមិនទុកអោយមានរាល់ល្បែងស៊ីសងទាំងឡាយអោយកើតមាននៅក្នុងខណ្ឌឡើយ ក៏ដូចជាបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាលដែលចង់លុបបំបាត់នឹងបង្រ្កាបអោយខាងតែបានមិនអោយមាននូវល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ខេត្តក្រុងក្នុងប្រទេសរបស់យើង។ ដោយ:ទូច រ៉ាវុធ